តារាសម្តែង Angelababy ត្រូវបានដាក់កំហិតពហិកាពីទស្សនិកជនចិនមិនឱ្យធ្វើសកម្មភាពក្នុងប្រទេសចិនតាំងពីខែកញ្ញា ឆ្នាំ២០២៣មកម្ល៉េះ បន្ទាប់ពីនាងត្រូវបានគេរកឃើញថាបានទៅលេងទីក្រុងប៉ារីស និងបានចូលរួមទស្សនាការសម្តែងរបស់ Lisa សមាជិកក្រុម BLACKPINK នៅឯ Crazy Horse ដែលជាក្លិបកម្សាន្តសម្រាប់មនុស្សពេញវ័យដ៏ល្បីល្បាញនៅក្នុងប្រទេសបារាំង។
បន្ទាប់ពី Angelababy ទៅចូលរួមមើលការសម្តែងរបស់ Lisa អ្នកនិយមលេងអ៊ីនធឺណិតចិនជាច្រើនបានរិះគន់យ៉ាងខ្លាំងទៅលើតារាស្រីរូបនេះ ដោយចោទនាងថាបានផ្សព្វផ្សាយការសម្ដែងអាសអាភាស ដែលត្រូវបានហាមឃាត់យ៉ាងតឹងរ៉ឹងដោយសមាគមពាណិជ្ជកម្មដឹកនាំចិន។ រឿងនេះជំរុញឱ្យគណនីបណ្តាញសង្គមផ្ទាល់ខ្លួនរបស់ Angelababy នៅក្នុងប្រទេសចិនដែលមានអ្នកតាមដានជាង១០០លានត្រូវបានជាប់បម្រាម អស់រយៈពេលជាច្រើនរហូតដល់ខែមករា ឆ្នាំ២០២៤ អាចដំណើរការឡើងវិញបាន។ តារាសម្តែងចិនរូបនេះក៏ត្រូវឈប់ពីកម្មវិធី «Keep Running» ដែលជាកម្មវិធីកម្សាន្តដែលនាងបានបង្ហាញខ្លួនអស់រយៈពេល ១០ ឆ្នាំមកហើយ។
ដើម្បីកុំឱ្យឃ្លាតឆ្ងាយពីចក្ខុទស្សនិកជនយូរ Angelababy ក៏បានបង្ហាញមុខនៅតាមការLive ផ្ទាល់លក់ស្បែកជើងផងដែរ ប៉ុន្តែហាក់បីដូចជានាងទទួលបានសញ្ញាអវិជ្ជមានច្រើនមានមតិរិះគន់នាងទៅវិញរហូតធ្វើឱ្យមានការលើកឡើងថា អាជីពរបស់តារាស្រីរូបនេះប្រឈ.មនឹងការធ្លាក់ចុះ។
យ៉ាងណាមិញកាលពីថ្ងៃទី ៣០ ខែកក្កដា មានសេចក្តីរាយការណ៍ថារឿងភាគថ្មីរបស់ Angelababy មានចំណងជើងថា «Everlasting Longing» បានឆ្លងកាត់ការបញ្ចាំងចុងក្រោយសម្រាប់ការចាក់ផ្សាយ ដែលបង្កើនលទ្ធភាពនៃការវិលត្រលប់របស់តារាស្រីរូបនេះ។ដំណឹងនេះអ្នកគាំទ្រភាពយន្តមួយចំនួនធំទន្ទឹងរង់ចាំរឿងនេះព្រោះពួកគេគិតថាអាជីពសម្ដែងរបស់ Angelababy នឹងបន្តជាប់គាំង ប៉ុន្តែត្រូវបានគ្រោងនឹងចាក់ផ្សាយនៅឆ្នាំនេះ បើទោះបីជាកាលវិភាគមិនមែនជាជម្រើសក៏ដោយ។.png)
Angelababy មានអាយុ ៣៥ ឆ្នាំ គឺជាតារាសម្តែង តារាបង្ហាញម៉ូត ស្ត្រីជំនួញ អ្នកវិនិយោគ និងជាតារាចម្រៀង។ នាងបានចាប់ផ្តើមអាជីពសិល្បៈក្នុងឆ្នាំ ២០០៧ហើយបានលេចមុខជាតារាសម្តែងដ៏លេចធ្លោម្នាក់របស់ប្រទេសចិន។ គណនី Weibo របស់នាងមានអ្នក Follow ជាង ១០៥លាននាក់ ដែលធ្វើឱ្យនាងក្លាយជាតារាដែលមានអ្នកតាមដានច្រើនជាងគេបំផុតនៅក្នុងប្រទេសចិន៕










