សហរដ្ឋអាមេរិក ៖ នៅពេលក្រុមហ៊ុនកម្ចា.ត់ សត្វល្អិតសុំលែងសត្វល្អិតចំនួន១០០ក្បាលចូលក្នុងផ្ទះរបស់អ្នក ហើយពួកគេនឹងផ្តល់ប្រាក់ចំនួន២ពាន់ដុល្លារអាមេរិកឱ្យម្ចាស់ផ្ទះ តើអ្នកយល់ព្រមដែរឬទេ? The Pest Informer គឹជាក្រុមហ៊ុនកម្ចា.ត់ សត្វល្អិតនៅរដ្ឋ North Carolina សហរដ្ឋអាមេរិក និយាយថា ពួកគេនឹងផ្តល់ប្រាក់ឱ្យម្ចាស់ផ្ទះចំនួន២ពាន់ដុល្លារអាមេរិក ដើម្បីឱ្យពួកគេអាចលែងកន្លាតចំនួន១០០ក្បាលចូលក្នុងផ្ទះ ។ .jpg)
ការលែងកន្លាតជាច្រើនក្បាលនេះ គឺក្រុមហ៊ុនចង់សាកល្បងបច្ចេកទេសកម្ចាត់សត្វល្អិតតាមវិធីសាស្ត្រថ្មីបំផុត ពីព្រោះក្រុមហ៊ុនចង់សាកល្បងកម្ចាត់សត្វល្អិតនៅកន្លែងរស់នៅជាក់ស្តែង ហើយក្រុមហ៊ុនសន្យាថា នឹងព្យាយាមកម្ចាត់ពួកវាទាំងអស់ពីផ្ទះក្នុងរយៈពេលត្រឹមតែ៣០ថ្ងៃ ។ លើសពីនេះ ម្ចាស់ផ្ទះត្រូវអនុញ្ញាតឱ្យក្រុមការងារបច្ចេកទេសថតរូប ឬថតវីដេអូពីការសាកល្បងទាំងអស់ផងដែរ ។.jpg)
នៅពេលស្តាប់មកដល់ចំណុចនេះ មនុស្សភាគច្រើនអាចឆ្ងល់ថា ចុះបើការកម្ចាត់កន្លាតតាមវិធីសាស្ត្រថ្មីរបស់ពួកគេពុំទទួលបានលទ្ធផលនោះ ហើយក្រុមហ៊ុនពុំអាចកម្ចាត់កន្លាតទាំង១០០ក្បាលចេញពីផ្ទះក្នុងរយៈពេលត្រឹម៣០ថ្ងៃតាមការព្រមព្រៀងគ្នា តើគួរធ្វើយ៉ាងណា? គឺក្រុមហ៊ុននឹងប្រើប្រាស់វិធីសាស្ត្រកម្ចាត់កន្លាតយ៉ាងមានប្រសិទ្ធភាព ដើម្បីឱ្យផ្ទះរបស់អ្នកគ្មានកន្លាត ។.jpg)
ពិតជាពុំគួរឱ្យជឿ ពីព្រោះក្រោយពីក្រុមហ៊ុន The Pest Informer បានប្រកាសពីគម្រោងនេះ ក៏មានម្ចាស់ផ្ទះមកដាក់ពាក្យឱ្យក្រុមហ៊ុនទៅលែងកន្លាតក្នុងផ្ទះរបស់ពួកគេ រហូតដល់ជាង២ពាន់២រយនាក់ឯណោះ ។ ដេវីត ហ្លយ ជាស្ថាបនិកក្រុមហ៊ុន The Pest Informer និយាយថា ក្រុមហ៊ុនយើងធ្វើកិច្ចសន្យាជាមួយម្ចាស់ផ្ទះ ចាប់ពី៥នាក់ ទៅ៧នាក់ ដើម្បីឱ្យយើងអាចលែងកន្លាតពូជអាមេរិក ប្រមាណ១០០ក្បាលចូលក្នុងផ្ទះពួកគេ ព្រមទាំងអនុញ្ញាតឱ្យយើងថតវីដេអូ និងសាកល្បងវិធីកម្ចាត់កន្លាត ។.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGrja3lxQyW8uHycFmUQ21ACfMUiofj1JzjXWuRQd-UAjkRUDlURDZXgq1v0l_XIlq87FOG863u2Cm_iPveQJpZQZO-e0JzfvuytH7GMztxrUheWUsw-fg30FFkLxz4YEUGSo1JJFq41egjwV0EsR8uT8wdptWmZ6NaBVjjskfgoHq6PPHnvgGdCVMt1nU/s722/photo_2024-07-26_15-51-20%20(5).jpg)
កាលពីមុន ក្រុមហ៊ុននេះធ្លាប់បានលែងកន្លាតចូលក្នុងផ្ទះរបស់មិត្តភក្តិ និងក្រុមគ្រួសាររបស់បុគ្គលិកក្រុមហ៊ុន ដើម្បីសាកល្បងវិធីកម្ចាត់កន្លាតអស់ជាច្រើនលើក ឃើញថា ផ្ទះពួកគេគ្មានបញ្ហាកន្លាតរំខានទេ ក្រោយការសាកល្បង ។
ចុះលោកអ្នកវិញ បើមានក្រុមហ៊ុនកម្ចាត់សត្វល្អិតបែបនេះនៅប្រទេសកម្ពុជា តើលោកអ្នកយល់ព្រមឱ្យពួកគេលែងកន្លាត១០០ក្បាលចូលក្នុងផ្ទះដែរឬទេ ដើម្បីលោកអ្នកទទួលបានប្រាក់ចំនួន២ពាន់ដុល្លារអាមេរិកពីក្រុមហ៊ុន?










