Home ព័ត៌មានជាតិ ប្រុងប្រយ័ត្ន! ទឹកនៅដងព្រែកតាតៃ ហក់ឡើងខ្លាំង

ប្រុងប្រយ័ត្ន! ទឹកនៅដងព្រែកតាតៃ ហក់ឡើងខ្លាំង

58
0

មន្ទីរធនធានទឹក និងឧតុនិយមខេត្តកោះកុង បានចេញសេចក្តីជូនដំណឹងជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមមាត់ព្រែកតាតៃថា ស្ថានភាពទឹកព្រែកតាតៃក្នុងរយៈពេល២ថ្ងៃនេះ បានហក់ឡើងក្នុងកម្រិតគួរឱ្យព្រួយបារម្ភ និងមានការ ជន់លិចតំបន់មួយចំនួននៅតាមបណ្តោយមាត់ព្រែក ដែលបណ្តាលមកពីការបើកបង្ហូរទឹកចេញយ៉ាងគំហុកពីវារីអគ្គិសនី តាតៃ (២.០០០ម/១វិនាទី)រួមទាំងក្នុងរយៈពេលប៉ុន្មានថ្ងៃនេះមានភ្លៀងធ្លាក់ខ្លាំងទាំងថ្ងៃទាំងយប់។

មន្ទីរធនធានទឹកខេត្តកោះកុង បានអំពាវនាវឱ្យប្រជាពលរដ្ឋ និងប្រជានេសាទដែលមានទីលំនៅ និង អាស្រ័យផលនៅតាមបណ្តោយមាត់ព្រែកតាតៃ សូមមេត្តាប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ និងការបាត់បង់ខូចខាតទ្រព្យសម្បត្តិបណ្តាលមកពីជំនន់ទឹកព្រែក ដែលអាចកើតមានឡើងជាយថាហេតុ។

មន្ទីរ និងបន្តការតាមដានស្ថានភាពកម្ពស់ទឹកព្រែកតាតៃនេះ ជម្រាបជូនជាបន្តបន្ទាប់ ក្នុងករណីប្រែប្រួល ៕

 

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrNCr_YjusQyaRRz_pD34hg1m9sDyemNfSSLb_xA38egVdrX4mEWsjH3Z7Fe3s2s5VjBn99zzRqU6hHKb0TrSLEg-OIzhLdLosi2ZIcE1G8RJcWm0Bh_xzfa99xsMi4VbETjiqohSYcS0dHIVOQm6DhhOBeDZDIUlq4FB7kXPqs_JYHPxzMtPB-fXSKgbF/s1090/452922490_780365570978180_7735267425316625080_n-800x1090.jpg