Home ព័ត៌មានជាតិ តើការបន្ទោបង់ពាសវាលពាសកាល ត្រូវបានគេចាត់ទុកថាជា«វប្បធម៌»របស់ជាតិសាសន៍មួយឬក៏យ៉ាងណា?

តើការបន្ទោបង់ពាសវាលពាសកាល ត្រូវបានគេចាត់ទុកថាជា«វប្បធម៌»របស់ជាតិសាសន៍មួយឬក៏យ៉ាងណា?

112
0

កាលពីសម័យបុរាណ ព្រោះតែគ្មានបន្ទប់ទឹកត្រឹមត្រូវ ទើបការបន្ទោបង់នានាប្រព្រឹត្តិទៅនៅតាមព្រៃ ឬក៏ទីតាំងនានាដោយធ្វើការជីករណ្តៅកប់ជាដើម។ យ៉ាងណាមិញ នាពេលបច្ចុប្បន្ននេះ មានបន្ទប់ទឹកសារធារណៈស្ទើរតែគ្រប់ទីកន្លែងហើយ បែរជាប្រជាជនខ្មែរមួយចំនួននូវតែបន្តអនុវត្តការបន្ទោបង់ដូចកាលពីជំនាន់មុនទៀត ជាពិសេសគឺនៅតាមដងផ្លូវសាធារណៈ រហូតដល់មានមតិជាច្រើនចោទសួរជាសំនួរថា តើការបន្ទោបង់តាមផ្លូវនេះគឺជាវប្បធម៌ខ្មែរឬក៏យ៉ាងណា?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIQ7r8G_IphhIn_oay5tqIhJiF6oqytgp1x1oLhImgQJNwJwB9sqs616GYeYk6-A3NSuONotEbLKUo8hyphenhyphenAQAdirH7UXC6cVMyecjvAYQQLFdmYcsDZI1PKdfbZ4GN-WtXn2XPgtQ-mLMja2i1nZQnOebgsK_XHn26OnLCncw1nOS6MekAwRpNnTERwTgGE/s960/IMG_2787.JPG

ជាការពិតណាស់ ពាក្យថា«វប្បធម៌» គឺសំដៅអត្តសញ្ញាណសម្រាប់សម្គាល់ជាតិសាសន៍នីមួយៗ។ វប្បធម៌គឺជាការសាបព្រោះចំណេះដឹងដែលបន្តពីមួយជំនាន់ទៅមួយជំនាន់ ដែលរួមបញ្ចូលទាំងទំនៀមទម្លាប់នៃការរស់នៅប្រចាំថ្ងៃ សិល្បៈ ជំនឿ សាសនា ភាសា ឧត្តមគតិជាដើម សុទ្ធតែអាចចាត់ទុកថាជាវប្បធម៌។ កាលណាដែលប្រជាពលរដ្ឋនិយមនាំគ្នាធ្វើទម្លាប់អ្វីមួយនាជំនាន់នេះ ហើយជំនាន់ក្រោយៗបន្តយកគំរូតាម នោះគឺជាវប្បធម៌ហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhC_h2uPuRvcvB0CCj4SYpH3eF0ogie73zn7V-lyriq9YIUo_IQ_10-FjYliX-RG1ilDrXAXQlN7g37XVLnABLRUw0-ONBLehdIjqmmpLvBDJg91Mfcvv_NmBcIjZ0BcnEUT2Ey2Uc6GH3K1v8SQNH5B2byHSe9fG-S3di1z1dDrnWcQa8EuzE0pJk5nYP7/s1280/IMG_2789.JPG

ដោយឡែក ការបន្ទោបង់នៅពាសវាលពាសកាល ត្រូវបានគេចាត់ទុកថាជាទង្វើអសីលធម៌មួយដែលនាំឲ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្លូររបស់ជាតិសាសន៍មួយ។ ការបន្ទោបង់ទឹកនោមឬលាមកនៅតាមទីសាធារណៈ ដែលនឹងបណ្តាលឲ្យបាត់បង់សោភណ្ឌភាពបរិស្ថាន គ្មានអនាម័យ គគ្រិចនិងជះក្លិនមិនល្អដល់មនុស្សជុំវិញ។

បន្ថែមពីនេះ វាផ្តល់នូវផលអវិជ្ជមានទៅលើវិស័យទេសចរណ៍ នាំនូវធ្លាក់ចុះនូវកំណើនសេដ្ឋកិច្ចជាតិ ព្រោះតែថមថយនូវចំនួនភ្ញៀវទេសចរមិនចង់មកកម្សាន្ត។ រីឯជាតិសាសន៍ដទៃនឹងចងចាំទុក មើលងាយបង្អាប់ចំពោះទង្វើអសីលធម៌មួយនេះជាហូរហែរផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPqhXt6Z0d3soRvfYDZLZts6ugQcPnCxjrflAbb74nEZgDSo_8tsn-uSxkcmLnKqumoA2BPqV_utlBJ5QSAseFIRRzM4HIIiEnkL-W5lY9mFKYhucRXkCFNH-G0JYCdcAMzYfJbJvbxQgULzMCyk5d6zkniLOMqGT3TD_3YNiQCS-BG75Hf4TbOcuFgySo/s640/IMG_2790.JPG
យោងតាមប្រសាសន៍របស់បណ្ឌិតឈត ប៊ុនថង កាលពីពេលកន្លងទៅនេះ ដោយបានលើកជាឧទាហរណ៍និងគូសបញ្ជាក់យ៉ាងច្បាស់ៗបែបនេះថា៖ «គ្មានទេសចរឯណាម្នាក់ចង់ទស្សនាទីក្រុង ដែលមានក្លិនស្អុយឆ្អេះឆ្អាប និងពោរពេញដោយមនុស្សអសីលធម៌ឡើយ។ ដើម្បីលើកកម្ពស់សីលធម៌នៃការរស់នៅ ទាំងក្នុងសង្គមគ្រួសារ និងសង្គមជាតិ យើងគ្រប់គ្នាត្រូវផ្លាស់ប្ដូរឥរិយាបថផ្ទាល់ខ្លួនដូចជាការបន្ទោបង់តាមទីសាធារណៈជាដើម»។

ទន្ទឹមនឹងនេះ លោកបណ្ឌិតបានផ្តល់ជាមតិសំណូមពរ ជំរុញឱ្យមានសង់បង្គន់អនាម័យសាធារណៈ ឬឯកជនឱ្យបានច្រើនថែមទៀតនៅក្នុងទីតាំងសមស្រប ដើម្បីឱ្យពលរដ្ឋងាយស្រួលចូលទៅបន្ទោបង់ព្រោះបច្ចុប្បន្នបង្គន់អនាម័យនៅមានតិចតួច ហើយកន្លែងខ្លះគគ្រិច ឬស្ទះមិនអាចប្រើបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgW6IrBli_XGgZDL7e8OWzoAGnbC82kMcg84fPZQQ64NGGL-ua20WwfeROGbYYj6pnfFjIErtXtzNdUYUliKRStZKVmhKIdsEjSs2ohhPDZyPpx7bRzzmRUhryEABw1hL2s83YubuY9IGlrryf1pBo0vXQX_YMtbNET55iZGD_Ewy_kY47gYsFMoMtZNgO2/s960/IMG_2792.JPG

យ៉ាងណាមិញ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ បើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថា ខេត្តកំពង់ចាម បានទទួលជ័យលាភី ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលក្នុងចំណោមប្រជាពលរដ្ឋជាស្ថាបពរផងដែរ។ ជាមួយគ្នានេះ ក៏នៅមានខេត្ត ចំនួន ៨ ទៀត ក៏បានសម្រេចបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលដែរ រួមមាន ខេត្តស្វាយរៀង ព្រៃវែង កណ្ដាល កំពង់ស្ពឺ កំពង់ឆ្នាំង កែប ព្រះសីហនុ និងខេត្តកំពង់ចាម៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1AxAsNugdVHv8SBxBP3DfztrOQBEPJlNzGqlo-ElgvGHKpzNK35pS3OKq6481geEJYr7-6kIXQcBLbon0kwEXYcQm1D9u5dDbbMd8k95wKht-ApgYrgsXd3fX7V4SwpXfDJbZQFEZ5xqIJy8hrcPBAV-VryjItAXcifXLWnjmRnwl__KgwvbGNN6ELT72/s1280/IMG_2793.JPG