Home ព័ត៌មានអន្តរជាតិ សិង្ហបុរីអនុញ្ញាតឱ្យចម្អិនសត្វល្អិតបរិភោគបានជាលើកដំបូងចាប់ពីខែក្រោយនេះ

សិង្ហបុរីអនុញ្ញាតឱ្យចម្អិនសត្វល្អិតបរិភោគបានជាលើកដំបូងចាប់ពីខែក្រោយនេះ

138
0

បរទេស៖ សិង្ហបុរីបានអនុញ្ញាតឱ្យលក់អាហារដែលផលិតពីសត្វល្អិតដូចជា ចង្រិត ដុកដឿ អាពីង និងកណ្តូបនៅក្នុងប្រទេសរបស់ខ្លួនជាលើកដំបូង ខណៈកាលពីមុនប្រទេសនេះហាមឃាត់មិនឱ្យលក់អាហារដែលផលិតពីសត្វល្អិតឡើយ។
ទោះជាយ៉ាងណាបើយោងតាមការចុះផ្សាយរបស់ Food-Safety អាជ្ញាធរស្បៀងអាហារសិង្ហបុរី (SFA) ថ្មីៗនេះបានប្រកាសថា ខ្លួននឹងអនុម័តសត្វល្អិតចំនួន ១៦ ប្រភេទដែលត្រូវបានអនុញ្ញាតឱ្យលក់ និងប្រើប្រាស់ក្នុងស្រុកជាផ្លូវការចាប់ពីដើមខែសីហា ឆ្នាំ២០២៤ នេះតទៅ។ ដូច្នេះភ្ញៀវទេសចរដែលទៅកាន់ប្រទេសសិង្ហបុរី គឺអាចរីករាយជាមួយមុខម្ហូបដែលផលិតពីសត្វល្អិតបានដោយសេរី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDUQWEascCmwXXRsP0S_Jz6XJ2la-p8o61Vm0GQIzkqOn0DF8j2WVFL8sG6iV0ho8vOugiNXrdIuQhcDVdY41xtBXncrE9lkGtn2_8mKK35dH3dcbMg9iRY9dUJGYejuislRL1DCvKZEGjAQoAnWr5zT0NYoMAPG1r5bU2lmdh0ApcC0psUdV0MVJlF9VF/s1200/photo_2024-07-26_15-24-56.jpg

យោងតាមប្រភពដដែល បានឱ្យដឹងទៀតថា អាជ្ញាធរស្បៀងអាហារសិង្ហបុរី បានអនុម័តឱ្យមានលក់សត្វល្អិតដូចជា អង្គ្រង ដុកដឿ អាពីង កណ្តូប ចង្រិត និងសត្វល្អិតជាច្រើនប្រភេទទៀត ដោយពួកវាត្រូវបានចិញ្ចឹមនៅក្នុងកន្លែងដែលគ្រប់គ្រងដោយអាជ្ញាធរមានសមត្ថកិច្ចឃ្លាំមើលត្រឹមត្រូវ ជាជាងចាប់នៅក្នុងព្រៃ ដើម្បីធានាសុវត្ថិភាពរបស់អ្នកទទួលទាន។ ហេតុនេះបច្ចុប្បន្នមេចុងភៅ ភោជនីយដ្ឋាន និងក្រុមហ៊ុនអាហារក្នុងស្រុកកំពុងធ្វើការពិសោធន៍ជាមួយវិធីផ្សេងៗដើម្បីរៀបចំសត្វល្អិតដោយសុវត្ថិភាព។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiC3m5fUg334sN8gaNsnEtPfHhvpafHgt7OXUZCkYu27veJ8EQR9sldxPGJwt_vJhLy7l2s4fODgfMmANOsTX1X55E9d2IOoHOCu7zL4aLAwbWa07abjUynVGWobZOQbvZX9QJI5Tfvf0apeh1b8BmczwKHlDmsP0RPpZ5mSZ634xDq48wMbPEYPbwnSRms/s860/photo_2024-07-26_15-25-14.jpg

អ្នកទេសចរជាច្រើនកំពុងទន្ទឹងរង់ចាំអាហារ Nasi lemak ដែលជាប្រភេទអង្ករទឹកដោះគោដូងបម្រើជាមួយស៊ុត សណ្ដែកដី និងទឹកម្ទេស អាចត្រូវបានបម្រើជាមួយចង្រិតបំពង ឬកណ្ដូបបន្ថែមទៀតដើម្បីបង្កើនរសជាតិ។ ដូច្នេះការទទួលទានសត្វល្អិតនៅក្នុងប្រទេសសិង្ហបុរីអាចជារឿងថ្មីមួយ ដោយសារប្រទេសនេះកន្លងមកមិនមានការលក់សត្វល្អិតឡើយ។ សត្វល្អិតគឺជាប្រភេទសត្វដែលមានបរិមាណវីតាមីន និងសារធាតុរ៉ែសំខាន់ៗជាច្រើន ដែលផ្តល់ជាប្រភពប្រូតេអ៊ីនខ្ពស់សម្រាប់មនុស្ស។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4WZWkqeHFm3XfTUmlvRKvDTStaD8gUWBOK7_JSpO0OOapuSgUIWwNJyxl6oBIng9m7QJZ27ssxvkZvEphZytpZA-gkKHI_oEZs5xsqjnJrIrUf1kWOSb37JfbOEY2SQZD1OrW2IgtireTydL3bYRrMeJzPwO7pc7dt8jDITNLdDeWRbOgDu4gBbq2wz6B/s954/photo_2024-07-26_15-25-23.jpg

យោងតាមរបាយការណ៍ឆ្នាំ ២០២២ របស់វេទិកាសេដ្ឋកិច្ចពិភពលោកបានចង្អុលបង្ហាញថា សត្វល្អិតគឺជាប្រភពប្រូតេអ៊ីនដែលមិនគួរមើលរំលង ដោយការទទួលទានសត្វល្អិតអាចទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនចំពោះសុខភាព។ នៅអាស៊ីអាគ្នេយ៍យើងនេះ សត្វល្អិតគឺជាមុខម្ហូបដ៏ពេញនិយមបំផុត ជាពិសេសនៅប្រទេសកម្ពុជាយើងតែម្តង ដែលប្រភេទសត្វល្អិតដូចជាចង្រិត និងអាពីង គឺជាអាហារល្បីបំផុត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJ-rdczcHfjOvSq9hyqawYH4hF3iUF0IsKZoJ-z725n25iU37tsLbUcdlXgPkkUINJuFun0tp9UY3gLm0hvGsKEz9TaHQMAteoLoCvrgr_VnWjlPnSk0lsVlNn3jwEG2gs82ERBA_w7JQpaxHbEq9eqxqwOGIHjG2pdMLaUrX-ObGK5tmURBhJkUjIZxHO/s1280/photo_2024-07-26_15-25-50.jpg