Home ព័ត៌មានអន្តរជាតិ មកស្គាល់កុលសម្ពន្ធ័មួយក្រុមដែលកាច.សា.ហាវ និងគ្រោះថ្នា.ក់បំផុតតើស្ថិតនៅឯណា?

មកស្គាល់កុលសម្ពន្ធ័មួយក្រុមដែលកាច.សា.ហាវ និងគ្រោះថ្នា.ក់បំផុតតើស្ថិតនៅឯណា?

99
0

កុលសម្ព័ន្ធគឺជាក្រុមមនុស្សបុរាណដែលតែងតែរស់នៅក្នុងព្រៃ ឬតំបន់ណាមួយដែលនៅឆ្ងាយដាច់ស្រយាលពីគេឯង ដោយមនុស្សទាំងអស់នេះភាគច្រើនគឺមិនអើពើពីពិភពលោកដ៏ទំនើបខាងក្រៅឡើយ។ ពួកគេរស់នៅតាមរបៀបបុរាណ ដោយមិនមានអគ្គិសនីប្រើប្រាស់ដូចយើងសព្វថ្ងៃនោះទេ ពោលគឺត្រូវពឹងផ្អែកលើពន្លឺព្រះអាទិត្យ និងដុតភ្លើងនៅពេលយប់ ហើយជាទូទៅពួកគេគឺជឿលើអបិយជំនឿ និងមន្តអាគមណាស់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQICMTV1nltS_E5CfC13KiYX7zJvubiYXyLc-iXQuow_eSjSXipGuSoUevfRrdXbI3AUPZkKX5auB6Xh7TqRA77EiYleY3sz_rP4Mdy-HU3gkdOunxFpv5igqmaNf1rr_w7a5ByDEeXNMFIi_sV_UsFAjEo17Ul-DbWjFFoqX-l9J-zHDb0iIi4GfHtA0C/s3072/image_2024-07-23_13-10-24.png

ទោះបីជាបច្ចុប្បន្ននេះពិភពលោកយើងមានការអភិវឌ្ឍ និងជឿនលឿនប៉ុណ្ណាក៏ដោយ ក៏កុលសម្ព័ន្ធជាច្រើនក្រុមនៅតែរស់នៅក្នុងជីវិតសាមញ្ញៗ ខណៈកុលសម្ពន្ធ័ខ្លះក៏ស្វាគមន៍មនុស្សថ្មីៗជានិច្ច ហើយកុលសម្ពន្ធ័ខ្លះទៀត ក៏បានបាញ់ព្រួញ ឬសម្លាប់មនុស្សប្លែកៗដែលមិនមែនជាគ្នីគ្នារបស់គេ ហើយថែមទាំងស៊ីសាច់មនុស្សទៀតផង។ ដូច្នេះនៅក្នុងអត្ថបទនេះយើងនឹងនាំប្រិយមិត្តមកស្គាល់កុលសម្ពន្ធ័មួយក្រុមដែលត្រូវបានគេចាត់ទុកថា កាច.សា.ហាវ និងគ្រោះថ្នា.ក់បំផុតលើលោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5ikOWrDaeZ6llm_r6oLhc2jVR-ohWVjxQFfB7LTUYZq6EgafpLpEr2yOENAgO0ff7jtv0ZjixXA45k0XZsedFUEMPw6ProJ9DAR5yulcDr3nX-VLgfuGh4MzNxJP8Ti2qT9uijqdYeuLSO5ArzXPATkul4rblNQD92q_X-Nkm0DVo2jEkJ8fmWSysSZhT/s1400/North-Sentinel-Island-Andamane-3.jpg
កុលសម្ពន្ធ័ដែលកាច.សា.ហាវ និងគ្រោះថ្នា.ក់បំផុតក្នុងលោកនោះគឺកុលសម្ពន្ធ័ Sentinelese ដែលរស់នៅលើកោះ North Sentinel ជាកោះមួយក្នុងចំណោមកោះ Andaman និង Nicobar ក្នុងមហាសមុទ្រឥណ្ឌា។ Sentinelese គឺជាកុលសម្ព័ន្ធដែលបដិសេធទាំងស្រុងនូវរាល់ទំនាក់ទំនងជាមួយមនុស្សខាងក្រៅ នៅពេលមានមនុស្សខាងក្រៅចូលមកកោះនេះដោយខុសច្បាប់ ពួកគេនឹងបាញ់ធ្នូ ក៏ដូចជាយកកាំបិត ឬអាវុធស្រួចៗទៅចាក់មនុស្សខាងក្រៅទាំងនោះតែម្តង ដែលបណ្តាលឱ្យបាត់បង់ជីវិត ឬរងរបួសធ្ងន់ធ្ងរជាដើម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1akVl9PGeNt98i3YrIRpYYc15iInw3vaLm0QhtDsQoFiilsglMrsXd1ELViLXB1_tpZndmk_QVJKlweH6WncAGL4737yU5L313HNJz5lzXRbXYjIQEY8x5qaK5JUlPtifr61AWLQkgWL-gitulylrQzFb9OBfW9yqUPVIKei4OXbigShfiNYxAI7DYYM2/s1248/Sentinelese_Tribals_Andaman_Image_Credits_Ministey_of_Tribal_Affairs_Government_of_India.jpg.webp

ជាការពិតណាស់ កុលសម្ពន្ធ័មួយក្រុមនេះត្រូវបានគេចាត់ទុកថាជាកុលសម្ពន្ធ័គ្រោះថ្នា.ក់បំផុតមួយក្នុងលោក ដោយសារកាលពីឆ្នាំ២០១៨ ពួកគេបានព្រួតគ្នាសម្លា.ប់ YouTuber ដ៏ល្បីម្នាក់របស់អាមេរិកឈ្មោះ John Allen Chau អាយុ ២៦ ឆ្នាំនៅពេលលោកចូលមកកោះនេះដោយខុសច្បាប់ដើម្បីផ្សព្វផ្សាយសាសនា។ ហើយនៅឆ្នាំ ២០០៦ ក្រុមកុលសម្ពន្ធ័នេះក៏បានសម្លាប់ និងរំលោភបំពានទៅលើភ្ញៀវទេសចរស្រី ២,៣ នាក់ដែលបានមកលេងកោះនេះផងដែរ។ បើយោងតាមអ្នកស្រាវជ្រាវកុលសម្ពន្ធ័ Sentinelese ធ្លាប់បានសម្លាប់មនុស្សខាងក្រៅអស់ជាច្រើននាក់មកហើយ ក្នុងនោះក៏មានកុមារ និងមនុស្សចាស់ទៀតផង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0TbZrL_EYWSVZSKap864igtyHm6t__r_KlbNQmSGG1gqhyUhjzOT6iPK_C_XfSiomSKmJwSse9iqU7b_fS9Ycp11ldnZTYEuqxkOPB_NmX5jfoSYnXNuN7Yf3ciBN-U2bkf-o5Uli3cQp-ubew6CPKNL0NvUdweDGgfYDOFPsiF9cELUZ3oPcW_EO-F3Y/s1920/north-sentinel-island.webp