Home ព័ត៌មានអន្តរជាតិ ផ្ទុះការចាប់អារម្មណ៍! តាក់ស៊ីគ្មានមនុស្សបើក កំពុងដាក់ដំណើរការក្នុងប្រទេសចិន ខណៈក៏បានក្លាយជាប្រធានបទដ៏ក្តៅ.គគុកក្នុងចំណោមមហាជន

ផ្ទុះការចាប់អារម្មណ៍! តាក់ស៊ីគ្មានមនុស្សបើក កំពុងដាក់ដំណើរការក្នុងប្រទេសចិន ខណៈក៏បានក្លាយជាប្រធានបទដ៏ក្តៅ.គគុកក្នុងចំណោមមហាជន

50
0

ថ្មីៗនេះ វីដេអូចែកចាយពីបណ្តាញសង្គមចិន ហាក់បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងចំណោមមនុស្សនៅទូទាំងពិភពលោក ស្របពេលដែលប្រទេសចិនបានដើរដល់ចំណុចថ្មីអស្ចារ្យមួយ ដាក់ដំណើរការតាក់ស៊ីគ្មានមនុស្សបើកដំបូងគេបង្អស់ និងកំពុងតែទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiQcPnIfve7dbE4n5__g6-PLhJvLr5XEruJqifjP_g0b5SN1ygRzzfVwOBqD2DELGSGjNP60MBf-3KYzAvo5RPjtaMk3YJArF77txtffxl2ojDY64ZhXy-8sjmrbf1xt8hjL2gtKEc9ODI12n6Hm1btuJhI1Le0BstAkm-iNW8WSOSxY1qwVMgBZnLNGVp/s799/0119139646v1.jpeg

យោងតាមការបញ្ជាក់ពីប្រភពសារព័ត៌មាន CNN បានឲ្យដឹងថា តាក់ស៊ីគ្មានមនុស្សបើក ដែលត្រូវបានគេស្គាល់ថាជា Robotaxis អាចអនុញ្ញាតិឲ្យលោកអ្នកធ្វើដំណើរបានក្នុងរយៈចម្ងាយ យ៉ាងហោចណាស់ ៩.៦ គីឡូម៉ែត្រ ដោយចំណាយប្រាក់តិចបំផុត ត្រឹមតែ ៥០ សេនប៉ុណ្ណោះ។

នៅក្នុងវីដេអូ ដែលបានដាក់បង្ហាញពីសកម្មភាពរបស់ក្មេងស្រីជនជាតិចិនម្នាក់បានទទួលសេវាតាក់ស៊ីគ្មានមនុស្សបើកនេះ ប្រកបដោយសុវត្ថិភាពនិងរហ័សទាន់ចិត្ត។ វីដេអូនោះក៏បានរីកសាយភាយយ៉ាងខ្លាំងនៅលើបណ្តាញសង្គមនិងមានអ្នកចូលទស្សនារហូតដល់ទៅរាប់សិបលានដងឯណ្ណោះ។ ក្មេងស្រីជនជាតិចិន បានដាក់បញ្ជាតាក់ស៊ីទំនើបនេះបានយ៉ាងមានភាពងាយស្រួល ខណៈតាក់ស៊ីក៏អាចដំណើរការបើកដោយស្វ័យប្រវត្តិនៅលើដងផ្លូវប្រៀបដូចទៅនឹងរថយន្តគេដទៃ ហើយនៅពេលឈប់ស្តុប(ចរាចរណ៍) វាក៏ឈប់ ឬបត់ឆ្វេងបត់ស្តាំ ទៅតាមគោលដៅនានា បានយ៉ាងឡូយផងដែរ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSFbwr-2jmCZTQ-z-hfzN9KyZmcu871NCmQqtNbI4bxC-KibPxLPvNDY6Qlb5zciqXj0WhAOWjI-nKFHKlZe-EouSrx7658guLBY1G4-YaF8m_NE-pvr79-eCZXaUHDoLjfrhyJ1SMdWY9DkIDRpqkeB1EqSj_44H0ffvKu_dE8T4e68-pnXTjGeA9ypax/s4096/baidu-robotaxi.webp

ការបម្រើសេវាតាក់ស៊ីគ្មានអ្នកបើកនេះ បាននឹងកំពុងដាក់ដំណើរការនៅឯទីក្រុងវូហានប្រទេសចិន ស្របពេលដែលជនជាតិចិនជាច្រើន កំពុងតែបារម្ភអំពីបញ្ហាការបាត់បង់ការងារធ្វើ ប្រសិនបើរថយន្តតាក់ស៊ីនេះរីកសុះសាយកាន់តែខ្លាំងឡើង។ ម៉្យាងវិញទៀតដោយសារតែវាមានតម្លៃថោកខ្លាំងជាងតាក់ស៊ីជាទូទៅ(មានបើកបរ)ដទៃទៀត ដែលបង្កឲ្យមានការចាប់អារម្មណ៍ខ្លាំងពីអតិថជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEjM2SnpLQv5stTs3izg1jUdEugg3nhuYH1rngDxkqcCAapp9SEGWk1jMlhhOLWxVWEGiXHv_dz2-TyGFqiOSQvQXeBzQH8cop9verZn5cxdl55cnFhvAKInKLL6aYLwujfUUmXUPxD7z3IBHSaE3z3WeLrbXHsBzwnTxRLKIU4N6UgIP95XiwDWgKWqes/s5472/image_2024-07-23_13-18-00.png

យ៉ាងណាមិញ បើយោងតាមការសែត The People បានរាយការណ៍ថា តាក់ស៊ីគ្មានមនុស្សបើកប្រភេទនេះ បានបង្កនូវការកកស្ទះចរចរណ៍នៅក្នុងទីក្រុងវូហាន ព្រោះតែវាមិនបានគោរពភ្លើងសញ្ញាចរាចរនោះទេ។ បន្ថែមពីនេះ កាលពីដើមខែកក្កដា វាក៏បានបើកបុកអ្នកថ្មើរជើងម្នាក់នៅតាមដងផ្លូវផងដែរ ដែលបានបង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងក្នុងចំណោមសារធារណៈជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsWBqM-RmelyC_w5DD4Ys8JeIYGOSXFWPx2j6S2cfUgcGkbXRHpCd_Dry2eNp_dMVv-di_43-_3vOaSCc4T-orlxiGS6oqcWbWzF0KqGnUhmoX4VRZleRxxn4zOnzF3i0JBamf-toufUJUj2lSDwl94ooepxH9T3kMs8qxFMMcRDITzvhua38LDIjFNmyQ/s5000/image_2024-07-23_13-18-11.png

គួរបញ្ជាក់ផងដែរថា រថយន្តគ្មានមនុស្សបើក គឺជាឧស្សាកម្មថ្មីស្រឡាងបំផុតមួយកំពុងតែប្រជែងគ្នារវាងមហាអំណាចពិភពលោក។ បច្ចុប្បន្ន វាគឺមានចំនួនតិចតួចណាស់ដែលបានដាក់ដំណើរការក្នុងទីក្រុងមួយចំនួនប៉ុណ្ណោះ ភាគច្រើនតែនៅសហរដ្ឋអាមេរិក ចិន ខណៈអារ៉ាប់រួមក៏កំពុងតែត្រៀមស្វាគមន៍រថយន្តគ្មានមនុស្សបើកនេះផងដែរ៕