Home ព័ត៌មានអន្តរជាតិ ខ្មា.ន់កាំភ្លើ.ង បា.ញ់ រះនៅមណ្ឌលថែទាំមនុស្សចាស់បណ្តាលឱ្យស្លា.ប់ ទាំងម្តាយរបស់ខ្លួន

ខ្មា.ន់កាំភ្លើ.ង បា.ញ់ រះនៅមណ្ឌលថែទាំមនុស្សចាស់បណ្តាលឱ្យស្លា.ប់ ទាំងម្តាយរបស់ខ្លួន

108
0

ប្រទេសក្រូអាស៊ី ៖ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ខ្មា.ន់កាំភ្លើ.ង ម្នាក់បានបា.ញ់ រះនៅមណ្ឌលថែទាំមនុស្សចាស់ ក្នុងទីក្រុង Daruvar ប្រទេសក្រូអាស៊ី ដែលបណ្តាលឱ្យមនុស្សស្លា.ប់ ចំនួន៦នាក់ ព្រមទាំងម្តាយរបស់ខ្លួនផងដែរ ។ ក្រោយមក សមត្ថកិច្ចក៏បានចាប់ខ្លួន ខ្មា.ន់កាំភ្លើ.ង ភ្លាមៗក្នុងហាងកាហ្វេក្បែរកន្លែងកើតហេតុ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIccXLAcRsclo0yQPTD3hwem7CMqK22ZyI699mVj_hiHH6uZSeNDUKM8Y_G_k_yVNLg3uG4fIbq7yAkt30IdvxfU3lRBk5rheL8CwinvS3n6V5sGHF6xQV9b6BzAQtpFIEssxwln5xqtD_6mrS57-Osg4NmXKxvSL9YKiHfWF40vIZmddwLIO05q5-3oDR/s615/0_croatia-shooting-elderly.jpg

កាលពីថ្ងៃទី២២ ខែកក្កដា ខ្មាន់កាំភ្លើងរូបនេះបានដើរចូលក្នុងមណ្ឌលថែទាំមនុស្សចាស់ក្នុងទីក្រុង Daruvar ដ៏សែនស្ងប់ស្ងាត់ ស្ថិតនៅភាគកណ្តាលប្រទេសក្រូអាស៊ី ។ បន្ទាប់មក ខ្មាន់កាំភ្លើងក៏ចាប់ផ្តើមបាញ់រះសំដៅទៅមនុស្សចាស់ៗក្នុងមណ្ឌល ដែលបណ្តាលឱ្យមនុស្សស្លាប់យ៉ាងហោចណាស់ ៦នាក់ និងរងរបួស៦នាក់ ហើយភាគច្រើនមានអាយុ៩០ឆ្នាំ ។

លោកស្រី និខូឡា មិលិណា ស្នងការប៉ូលិសនៅប្រទេសក្រូអាស៊ី និយាយថា មនុស្សចាស់៥នាក់បានស្លាប់ភ្លាមៗ ហើយមនុស្សចាស់ម្នាក់ទៀតបានស្លាប់នៅមន្ទីរពេទ្យ ។ រីឯជនល្មើសធ្លាប់មានប្រវត្តិជួបសមត្ថកិច្ចពីមុនមក និងធ្លាប់ជាសមាជិករបស់អង្គភាពប៉ូលិសផងដែរ ។ ជនល្មើសបានកាន់កាប់កាំភ្លើងខុសច្បាប់ និងរត់គេចខ្លួនក្រោយពីបង្កហេតុរួច ប៉ុន្តែសមត្ថកិច្ចតាមចាប់ខ្លួនជនល្មើសបាននៅហាងកាហ្វេក្បែរកន្លែងកើតហេតុ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjp5CGAn7XuCkyPmPi4_lTxBA7orANLyJSVctRRaFKBx_8veKnIMyR46RwGo0HEN-BclGZQ_WQalwwp89A6drwPtwj1Uwjy3rYt7Se8MCYK9D5F6yJwW-ZKUTuF3P9ZQBXdI8JNDHAjgN89uYUTvQPfudVSeO2ufftw2TcGSeJ9H_lly8TxhXBIJW3u653r/s1600/0020a3a0-1600.webp

លោកស្រី និខូឡា បន្តទៀតថា មនុស្សស្លាប់ចំនួន៥នាក់នោះ គឺពួកគេស្នាក់នៅក្នុងមណ្ឌលថែទាំមនុស្សចាស់ រីឯម្នាក់ទៀតជាបុគ្គលិករបស់មណ្ឌល ។ ប៉ុន្តែសមត្ថកិច្ចពុំដឹងថា ហេតុអ្វីទើបជនល្មើសប្រព្រឹត្តបែបនេះទេ ។

ស្ថានីយទូរទស្សន៍ក្នុងស្រុក N1 របស់ប្រទេសក្រូអាស៊ីរាយការណ៍ថា បុរសជនល្មើសមានអាយុប្រមាណ៥១ឆ្នាំ ធ្លាប់ធ្វើជាសមត្ថកិច្ច និងបានចូលរួមការប្រកាសឯករាជ្យរបស់ក្រូអាស៊ី ចាប់ពីឆ្នាំ១៩៩១ ដល់ឆ្នាំ១៩៩៥ ។ លើសពីនេះ សាកសពម្នាក់ក្នុងចំណោមសាកសពទាំងអស់ដែលស្លាប់ក្នុងការបាញ់ប្រហារនេះ គឺជាម្តាយបង្កើតរបស់ជនល្មើស ។ ម្តាយជនល្មើសបានមកស្នាក់នៅក្នុងមណ្ឌលថែទាំមនុស្សចាស់ អស់រយៈពេល១០ឆ្នាំហើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhR-_hcG4TYbwXdZKDTcr5fwdRtEqqCN7d6KWtKmd___c1rzA-DDAdh4StkCuQCNTT5Py6zUjaF0_T7Zyh0nxpNfpAaAV0XrbHvYvpblVkFMHsFg3KbTeNQpR3tGDHj-3iaOMcb4V6P3l3h88zQzQ5ygBL47gX0tpq6ND-q_Bce-G6m2l8g_u0nP5TQqJHJ/s640/croatia-shooting-2162384199.jpg

លោក សាឡាត់កូ ស៊ូតូកា ជាពលរដ្ឋរស់នៅទីក្រុង Daruvar បាននិយាយមកកាន់ប្រព័ន្ធផ្សព្វផ្សាយ Nova TV ថា លោកស្គាល់ជនល្មើសរូបនេះតាំងពីសម័យសង្គ្រាមមកម៉្លេះ ។ អ្នកផ្សេងទៀតប្រាប់ថា ជនល្មើសជាមនុស្សឆេវឆាវខ្លាំងណាស់ ថែមទាំងញៀនស្រាទៀតផង ។

ការបាញ់ក្នុងមណ្ឌលថែទាំមនុស្សចាស់នេះបណ្តាលឱ្យមានការតក់ស្លុត និងសោកសៅពេញទីក្រុង Daruvar ដែលជាទីក្រុងតូចមួយក្នុងតំបន់ស្លាវ៉ូនៀ និងមានពលរដ្ឋរស់នៅប្រមាណ៨.៥០០នាក់ ។ ពលរដ្ឋជាច្រើននាក់បានមកប្រមូលផ្តុំគ្នានៅមណ្ឌលថែទាំមនុស្សចាស់ ដើម្បីរង់ចាំស្តាប់ព័ត៌មានពីសាច់ញាតិរបស់ពួកគេដែលស្នាក់នៅទីនេះ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEffUKg10FsAE2h-5yfgzYgkES2AbkXYm5rnLqnVGK8ZcJJUkdswGZIESAZT7s4G-jqKMwAigrXDaZPzLgi3B6GblvQn-RcCQFQPRSBQZG70OcgNnsVw0AHKCIq4V3ev-I3H6TqrkXymrG3xok0IJ-lXXTkqDAq7DDtyuctDfnDYxLx03KgNFW0QP7be6C/s1480/gettyimages-2162384064.jpg