Home ព័ត៌មានអន្តរជាតិ ទូរស័ព្ទចុច Nokia កំពុងតែមានប្រជាប្រិយភាពខ្លាំងនៅក្នុងប្រទេសអង់គ្លេស

ទូរស័ព្ទចុច Nokia កំពុងតែមានប្រជាប្រិយភាពខ្លាំងនៅក្នុងប្រទេសអង់គ្លេស

48
0

បរទេស៖ បច្ចុប្បន្នទូរស័ព្ទចុច Nokia គឺកំពុងតែមានការពេញនិយមខ្លាំងទៅៗនៅក្នុងប្រទេសអង់គ្លេស ជាពិសេសក្នុងចំណោមយុវវ័យ និងសិស្សានុសិស្ស នៅពេលដែលពួកគេចង់កាត់បន្ថយពេលវេលារបស់ពួកគេនៅលើបណ្តាញសង្គម។
យោងតាម Business Insider មហាវិទ្យាល័យធំៗជាច្រើននៅក្នុងប្រទេសអង់គ្លេសបានចេញច្បាប់ហាមឃាត់និស្សិតមិនឱ្យប្រើស្មាតហ្វូនទំនើបនោះទេ ដោយឱ្យប្រើតែទូរស័ព្ទចុច Nokia ប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJL4cOpSBN-O6BaU0NweD8tiWcju_VHrsc7E0fKST1q7837YwyJuyHJC1tjMF0wXovTwDVc9gFx1U8VEosrfBlfhi6seLDbYO9KGewnFWRMCEXoIe_E_TfN91yqb_pBANSRCYyaFXB9flzeZ_fN-Pk3HkgORxnX9yZzSdpT1zq2WvbcKYv0QGYGuM4EEM/s680/photo_2024-07-13_14-41-14.jpg

ជាក់ស្តែងដូចជាមហាវិទ្យាល័យ Eton ដែលជាសាលាដ៏ល្បីល្បាញមួយរបស់ពិភពលោក មានបុគ្គលល្បីៗជាច្រើនរៀននៅសាលានេះដូចជា ព្រះអង្គម្ចាស់ William, Prince Harry, Tom Hiddleston ក៏ដូចជា Eddie Redmayne រួមទាំងនាយករដ្ឋមន្ត្រី David Cameron និង Boris Johnson ។ ថ្មីៗនេះបានចេញច្បាប់ហាមឃាត់សិស្សឆ្នាំទី ១ មិនឱ្យប្រើប្រាស់ស្មាតហ្វូនទំនើបៗឡើយ ដោយឱ្យប្រើតែទូរស័ព្ទចុច Nokia សម្រាប់ទាក់ទងគ្នាប៉ុណ្ណោះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0ZAE2PynIhV4Htm4NjQEWAID6YalhtjJoHa5iW-lcZui_-y8yw5Q-GXOGLrWmBg0QvP02iPMV2cIqXxAEA8VPEBrgI3hz5h1u_2pEMnDlrIDzmtkHWlzBsfRiqsW9j8lG_NHBQRoBuVM_pLpi27e1QcYpUVboJWlivhj__86_KAnqqxLlYBWA-At-fWg/s1024/photo_2024-07-13_14-41-23.jpg

ការផ្លាស់ប្តូរនេះឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់សាលាក្នុងការធ្វើឱ្យមានតុល្យភាពរវាងបច្ចេកវិទ្យា និងការអប់រំសម្រាប់សិស្ស។ អ្នកនាំពាក្យ Eton បាននិយាយថា សាលារៀនតែងតែពិនិត្យមើលគោលការណ៍របស់ខ្លួនលើការប្រើប្រាស់ទូរសព្ទ និងឧបករណ៍អេឡិចត្រូនិកជានិច្ច ដើម្បីវាយតម្លៃអត្ថប្រយោជន៍ និងបញ្ហាប្រឈមដែលបច្ចេកវិទ្យានាំមកជូនដល់បរិយាកាសអប់រំ។ ដូច្នេះចាប់ពីខែកញ្ញានេះតទៅ និស្សិតឆ្នាំទីមួយ នឹងតម្រូវឱ្យប្រើតែទូរស័ព្ទចុច Nokia ទាំងអស់គ្នា ហើយមិនមានអ៊ីនធឺណិតនៅក្នុងសាលានោះទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcRRNSiXRoRHXvA0c8f_NzRZjSGBhuAoBc2oN-jTrQQqOiUE6F95Pi1ljokI5h21oXZh1GEFYuwtAnNWMoBKPvl96THJPRKbOJ_c8z1YAmTQNrYiuHuzqZ5rbXcmErGWbNwDzoUoyV8lqq30mZ0l1bhwtXqLGmAnQ_iVcWRDuf_mnMUcycaE3FSuo5638/s1200/photo_2024-07-13_14-41-35.jpg

បទប្បញ្ញត្តិថ្មីនេះគឺមានគោលបំណងកាត់បន្ថយការចូលប្រើអ៊ីនធឺណិត ជាពិសេសក្នុងអំឡុងពេលម៉ោងសិក្សា។ សាលាឯកជនមួយចំនួនក៏បានចេញបទប្បញ្ញត្តិតឹងរ៉ឹងលើការប្រើប្រាស់ស្មាតហ្វូនក្នុងឆ្នាំសិក្សាថ្មីនេះផងដែរ។ សាលា Alley ភាគខាងត្បូងប្រទេសអង់គ្លេស ណែនាំថា ឪពុកម្តាយមិនត្រូវទិញទូរស័ព្ទទំនើបៗសម្រាប់កូនរបស់ពួកគេទេ។ នៅសាលា Brighton សិស្សថ្នាក់ទី ៦ ក៏មិនត្រូវបានអនុញ្ញាតឱ្យប្រើទូរស័ព្ទដែលមានអ៊ីនធឺណិតចាប់ពីខែកញ្ញាឆ្នាំនេះផងដែរ។ ហើយសាលា Thomas ដែលជាកន្លែងសិក្សា Prince George និង Princess Charlotte ក៏មានច្បាប់ស្រដៀងគ្នានេះដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzpW7RR6hUAUXvPBTc7GqbaH0of63-Kjz7LL-7R5R53Y5ydhTtC2wJap0eXvCpgrLCxFiQNDdZujN72I01GnAhzzI75nDEEN0Xp6fauGjh6-W64Ta5WZc50aQgsRhNiQVgRBLAwF2v987zLMCmjDLfUg8bRFlbkqCoqKO6dxPIsKCIdg2I-SLe_hnQT9g/s640/nokia-33101.jpg

ដូច្នេះទូរស័ព្ទចុច Nokia ទាំងនេះគឺកាន់តែមានប្រជាប្រិយភាពខ្លាំងឡើងៗ ជាពិសេសក្នុងចំណោមយុវវ័យ នៅពេលដែលពួកគេចង់កាត់បន្ថយពេលវេលារបស់ពួកគេនៅលើបណ្តាញសង្គម។ នេះគឺស្របតាមគោលនយោបាយថ្មីរបស់សាលាមួយចំនួនដូចជា Eton ដែលបង្ហាញពីការយល់ដឹងអំពីផលប៉ះពាល់អវិជ្ជមាននៃការចូលប្រើអ៊ីនធឺណិតឥតឈប់ឈរលើការផ្តោតអារម្មណ៍ និងសុខុមាលភាពរបស់សិស្ស៕