Home ព័ត៌មានអន្តរជាតិ ឥណ្ឌាជាប្រទេសនាំចេញអង្ករលំដាប់ទី១លើពិភពលោក ហេតុអ្វីពលរដ្ឋឥណ្ឌានៅតែជួបប្រទះបញ្ហាអត់ឃ្លាន?

ឥណ្ឌាជាប្រទេសនាំចេញអង្ករលំដាប់ទី១លើពិភពលោក ហេតុអ្វីពលរដ្ឋឥណ្ឌានៅតែជួបប្រទះបញ្ហាអត់ឃ្លាន?

69
0

ប្រទេសឥណ្ឌា ៖ ឥណ្ឌាបាននាំចេញអង្ករច្រើនបំផុតទៅក្រៅប្រទេស ហើយកាលពីឆ្នាំ២០២៣ ឥណ្ឌាបាននាំចេញអង្កររហូតដល់១៦លាន៥សែនតោន និងក្លាយជាប្រទេសនាំចេញអង្ករលំដាប់ទី១ លើពិភពលោក ។ លើសពីនេះ ឥណ្ឌាបានវ៉ាដាច់ប្រទេសថៃ ដែលបាននាំចេញអង្ករត្រឹមតែ៨លាន២សែនតោន និងស្ថិតនៅលំដាប់ទី២ លើពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhH-_6ZRyriTZa2-UE6cyPoXgHlacZQXPzoeQgRC7vCZuqdPsxLdCWtleFw29vluV-S1F5UaHJyV5UOaI_R_P4ji9sVOlL0HrkyHWIaDV6_uPuUABgQ8Kqz3XpOAgFK2CcTJlOdxYA3igpSnsLAfLV0WJWe7dvdZWSjBxHRRQ8BJtZiDgKFb6tjyvtc4m0/s740/photo_2024-07-09_10-39-59.jpg

ប៉ុន្តែ Global Hunger Index បានចាត់ចំណាត់ថ្នាក់ប្រទេសមានភាពអត់ឃ្លានខ្លាំងបំផុតលើពិភពលោក ហើយបង្ហាញថា ឥណ្ឌាជាប់ចំណាត់ថ្នាក់ទី១១១ ក្នុងចំណោម១២៥ប្រទេស (បើប្រទេសណាស្ថិតនៅក្រោមគេ គឺប្រទេសនោះកាន់តែមានភាពអត់ឃ្លានខ្លាំងឡើង) ។ ឥណ្ឌាទទួលបានពិន្ទុភាពអត់ឃ្លាន ស្មើនឹង២៨.៧ពិន្ទុ ដែលចាត់ទុកថា ពលរដ្ឋឥណ្ឌាអត់ឃ្លានខ្លាំង ។

ឥណ្ឌាអាចចិញ្ចឹមមនុស្សទូទាំងពិភពលោកបាន ហើយត្រៀមក្លាយជាប្រទេសនាំមុខផ្នែកសេដ្ឋកិច្ច ប៉ុន្តែឥណ្ឌាបែរក្លាយជាប្រទេសមានពលរដ្ឋអត់ឃ្លាន និងខ្វះខាតម្ហូបអាហារច្រើនបំផុតលើពិភពលោក ។ មូលហេតុចម្បង គឺពុំមែនបណ្តាលមកពីភាពក្រីក្រដូចមនុស្សភាគច្រើនគិតទេ ប៉ុន្តែវាបណ្តាលមកពីកត្តាសំខាន់ៗចំនួន២ រួមមាន ៖

១-បញ្ហាផ្នែក Logistics និង Supply ៖
Logistics និង Supply គឺជាបញ្ហាសំខាន់ក្នុងការថែរក្សា និងរក្សាគុណភាពវត្ថុធាតុដើមផ្សេងៗដែលបានផលិត ហើយបើទោះជាឥណ្ឌាអាចផលិតទំនិញ ឬទិន្នផលកសិកម្មបានច្រើនជាងបច្ចុប្បន្នទ្វេដងក្តី ប៉ុន្តែផ្នែក Logistics និង Supply របស់ឥណ្ឌាមិនល្អ ។ ហេតុនេះ ពលរដ្ឋឥណ្ឌានៅតែមានភាពអត់ឃ្លានបន្តទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNEyjh-BSwlBOQ8PYquWIL1gPYPGrrD2Ha7HS4W2r6TsMigHePU7lL5nHI2Z1cQFAHh6WZ-JnMLNS6Z6nStIrMipiS1saFeCWSUDKkAcya88keUDfA_hUYbM0XdCNkb-kl7azvR9yNaC6ImTfimP7MSOKpVXtSCcolnE6sC11lV4bAvAaOZMISYoOQ8Uo/s1280/photo_2024-07-09_10-40-00.jpg

បច្ចុប្បន្ន ប្រទេសឥណ្ឌាបានពឹងផ្អែកលើការដឹកជញ្ជូនទំនិញតាមផ្លូវគោកយ៉ាងខ្លាំង ឬស្មើប្រមាណ៦៥% នៃការដឹកជញ្ជូនសរុប ។ ប៉ុន្តែផ្លូវនានានៅឥណ្ឌាពុំបានកែលម្អទេ ហើយវាអាចបណ្តាលឱ្យរាំងស្ទះដល់ការដឹកជញ្ជូនទំនិញ ឬទិន្នផលកសិកម្ម, ភាពយឺតយ៉ាវ និងធ្វើឱ្យទំនិញខូចខាត ។

ជាក់ស្តែង បើឥណ្ឌាអាចផលិតអង្ករបានជាង៣០លានតោន ប៉ុន្តែឥណ្ឌាខ្វះខាតការកែលម្អផ្នែក Logistics និង Supply វានឹងធ្វើឱ្យអង្ករជាង៣០លានតោននេះខូចគុណភាពក្នុងពេលដឹកជញ្ជូន និងការវេចខ្ចប់គ្មានស្តង់ដារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5NcON_JAr6g5xyhZyz4ZrrO5JDPfaB2ZAqQftpWY1E9mAhAi2PDICToks3xKvFkYK9IOOrxKKltiOAfKwKOZZ-22VW3V4UuBeoKw8iULbOaRFvPg57Udq0akfllEUom5vleSsxOp8PXqmQY88bTKTJVkHZ-1pqYrYHPcvdu6J_0Vk2ZF4KsrjUqqVO50/s2048/2023-10-16T110033Z_443588188_RC2G72A5OHHR_RTRMADP_3_INDIA-RICE-scaled.jpg

២-ផលប៉ះពាល់ដោយសារកំណើនពលរដ្ឋមានជីវភាពមធ្យម ៖
នៅឆ្នាំ២០២៤ ពលរដ្ឋឥណ្ឌាមានជីវភាពមធ្យម ស្មើនឹង៣១% នៃចំនួនពលរដ្ឋសរុប ហើយឥណ្ឌារំពឹងថា រយៈពេល៧ឆ្នាំទៀត ពលរដ្ឋមានជីវភាពមធ្យមនឹងកើនឡើងដល់៣៨% ។ ហេតុនេះ កំណើនពលរដ្ឋមានជីវភាពមធ្យមនឹងធ្វើឱ្យប៉ះពាល់ដល់ការបរិភោគអង្ករក្នុងប្រទេស ខណៈពលរដ្ឋមានជីវភាពធូរធាត្រូវការទំនិញមានគុណភាពល្អ ។

តម្រូវការអាហារកើនឡើងពីពលរដ្ឋមានជីវភាពធូរធា គឺវាផ្ទុយគ្នានឹងអាហារដែលឥណ្ឌាមានសម្រាប់ផ្គត់ផ្គង់ពលរដ្ឋ ទើបធ្វើឱ្យប៉ះពាល់អាហារជារួមរបស់ឥណ្ឌា ។ បើពលរដ្ឋមានជីវភាពធូរធាមានតម្រូវការអាហារកាន់តែច្រើន ប៉ុន្តែអាហារស្តុកទុករបស់ឥណ្ឌាមានបរិមាណដូចមុន (បើទោះជាឥណ្ឌាបានផលិតអង្ករកើនឡើង ប៉ុន្តែការដឹកជញ្ជូនមិនល្អ) វានឹងធ្វើឱ្យឥណ្ឌាពុំអាចផ្គត់ផ្គង់អាហារគ្រប់គ្រាន់ដល់ពលរដ្ឋ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSftyuTnPnMB1B-LDoVf8Yne4jihrhYExYu-dWB9H9TX5rxpL7q-Q-62JQjPrbonWTL9I00nEIjLL2JtOj7_wgTkIqt8x29u55TMC-GFlqiUAf7TxX9-8xE_0De7bF7qAnqS6Id_jKmxzA-lLOuQVapAxaEbsg1PmBAcBLP8RPQxD-dEDRooOoeTehys8/s1200/download.jpg

សរុបមក កត្តាសំខាន់ទាំង២នេះ នឹងប៉ះពាល់ដល់កង្វះខាតអាហាររបស់ឥណ្ឌាយ៉ាងខ្លាំង ។ ការដោះស្រាយបញ្ហា គឺពុំអាចចាប់ផ្តើមពីរដ្ឋាភិបាលតែមួយទេ ប៉ុន្តែត្រូវមានភាគីផ្សេងៗចូលរួមចំណែកដែរ ដូចជា ៖ ក្រុមហ៊ុនឯកជន និងសហគមន៍ ។ ភាគីទាំងអស់នឹងសហការគ្នាដោះស្រាយបញ្ហាខ្វះខាតអាហារក្នុងប្រទេស ហើយបច្ចុប្បន្ន រដ្ឋាភិបាលឥណ្ឌាក៏បានព្យាយាមចេញគោលនយោបាយជាច្រើន ដើម្បីដោះស្រាយបញ្ហាទាំងនេះ ៕