Home ព័ត៌មានអន្តរជាតិ កន្លែងទេសចរណ៍ទាំងនេះគឺទាក់ទាញបំផុតក្នុងប្រទេសកូរ៉េខាងជើង

កន្លែងទេសចរណ៍ទាំងនេះគឺទាក់ទាញបំផុតក្នុងប្រទេសកូរ៉េខាងជើង

44
0

ប្រសិនបើលោកអ្នកមានបំណងចង់ទៅទស្សនាតំបន់ទេសចរណ៍នានាក្នុងប្រទេសកូរ៉េខាងជើង យើងសូមណែនាំឱ្យមកន្លែងទាំងនេះដោយសារវាជាកន្លែងទាក់ទាញការចាប់អារម្មណ៍បំផុតពីសំណាកភ្ញៀវទេសចរអន្តរជាតិ ដែលកន្លែងនោះមានឈ្មោះថា ជំរុំរដូវក្តៅ Songdowon។ ជំរុំរដូវក្តៅ Songdowon គឺមានកន្លែងកម្សាន្តជាច្រើនដូចជា ឆ្នេរខ្សាច់ សួនទឹកដ៏ត្រជាក់ត្រឈឹម បន្ទប់វីដេអូហ្គេម អាងចិញ្ចឹមត្រីគ្រប់្រភេទ ទីលានបាល់ទាត់ដ៏ធំល្វឹងល្វើយ កន្លែងហាត់បាល់បោះ បាញ់ធ្នូ និងការឡើងភ្នំក្នុងផ្ទះ រួមទាំងមានវិចិត្រសាលនៃគំរូសត្វពាហនៈផងដែរ ជាពិសេសគឺគំរូសត្វស្ទាំងខាងជើង ដែលជាបក្សីតំណាងជាតិរបស់ប្រទេសកូរ៉េខាងជើង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigvo4A3rsSVOHGHt43z7u5tXM9bQy5c6LqsZHqUtrTIeQ3J0YHjI8vn1o950UAWBMhviVuRnjBSrWaD1ERhskv7hD2mJCmqdbFVpTyNhwJQ7K3CisjJL90V-d9MtuSlQILFLRJwd1pYnDww50gS0bcWPwzcNQko53GJQpCWQbgKOOvn6hF0oiZ_d8ajSw/s900/index-songdowon-hotel-wonsan-north-korea-dprk-ktg-tours.jpg

លើសពីនេះនៅខាងក្នុងជំរុំក៏មានវត្ថុបុរាណប្រវត្តិសាស្ត្រដាក់តាំងផងដែរ ដូចជាតង់ដែលធ្លាប់បានទៅលេងដោយមេដឹកនាំគីម ជុងអ៊ីល នៅពេលលោកមកជំរុំរដូវក្តៅក្នុងឆ្នាំ ២០០៨ ហើយក៏ជាកន្លែងសម្រាប់ស្វាគមន៍ក្រុមកុមារអន្តរជាតិជាច្រើនមកកាន់ប្រទេសកូរ៉េខាងជើងផងដែរ។ ជំរុំរដូវក្តៅអន្តរជាតិ Songdowon ស្ថិតក្នុងខេត្ត Kangwon ប្រទេសកូរ៉េខាងជើង ធ្លាប់ស្វាគមន៍កុមារបរទេសជាច្រើន។ កន្លែងនេះត្រូវបានបើកដំបូងនៅឆ្នាំ ១៩៦០ ដើម្បីលើកកម្ពស់ទំនាក់ទំនងរបស់កូរ៉េខាងជើងជាមួយបរទេស តាមរយៈការរៀបចំជំរុំរដូវក្តៅសម្រាប់កុមារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyQjrcPzks85Umdq1XUR7Ot-qh1DNQCgwa7qfmYLS6E6Y99FXImq4nKRGyECyocYp-OHHRnMwfG4UXFBcZUZ7T7CNVw9S0RNTfFk8tKu3jPK084767AKEkrTyk9X4wmwv5aeF17VpYoFHXuPUZDPhsGDh_tCmyfHUtFupiAiKVZhiQ8xMFdXPiW3RVuQA/s900/index-songdowon-hotel-fishing-wonsan-pier-north-korea-dprk-ktg-tours.jpg

យោងតាម RIA Novosti កុមារមួយចំនួននៅក្នុងប្រទេសរុស្ស៊ីនឹងចូលរួមជំរុំរដូវក្តៅនេះក្នុងខែកក្កដានៃឆ្នាំ ២០២៤។ លោក Rowan Beard អ្នកគ្រប់គ្រងទេសចរណ៍នៃ Young Pioneer Tours ដែលជាអង្គភាពមានបទពិសោធន៍ជាង ១០ ឆ្នាំនាំអ្នកទេសចរទៅកាន់ប្រទេសកូរ៉េខាងជើងបាននិយាយថា បច្ចុប្បន្នជំរុំរដូវក្តៅរបស់ប្រទេសនេះគឺបានស្វាគមន៍និស្សិតមកពីប្រទេសជាច្រើនដូចជា រុស្ស៊ី ចិន ថៃ វៀតណាម ម៉ុងហ្គោលី ម៉ិកស៊ិក និងបណ្តាប្រទេសមួយចំនួនទៀត។ ទោះជាយ៉ាងណា ភ្ញៀវទេសចរដែលចូលរួមបោះជំរុំត្រូវតែគោរពវិញ្ញាណក្ខន្ធដល់អតីតមេដឹកនាំកូរ៉េខាងជើងដូចជា ការច្រៀងបទភ្លេងជាតិ ឬការលើករូបចម្លាក់ជាដើម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgr1Lxeg_11WWTglTZmSyP3R9MOvxV0iCMzQ3s-Ldld727YDuXO0sXPPzJF3CMJ2Y2qbjJukSmW0vWvtBQFcqDemcxXrKo7_oJBOXXE3yMdPsFXkmQmLxprWtxlGtPkH_m8ldiUDK2i_GnMv1pszGNsx-gXmOYjQSejkZ9yn9OvddGPqlIQDhtdvXcmFqE/s1858/children-at-songdowon-beach-wonsan-north-korea-dprk-ktg-tours.jpg

បើយោងតាម Insider នៅទីនេះក៏មានការប្រកួតហែលទឹកផងដែរ។ ដូច្នេះក្នុងជំរុំរដូវក្តៅនេះគឺមានសួនទឹកដ៏ធំល្វឹងល្វើយដែលមានហ្គេមដូចជាស្លាយទឹក និងបឹងទូកជាដើម ហើយអ្នកបោះជំរុំក៏ត្រូវរៀនពីរបៀបចំអិនម្ហូបបែបប្រពៃណីកូរ៉េខាងជើងនៅទីនេះផងដែរ។ ទោះជាយ៉ាងណាក៏ដោយ អ្នកខ្លះបានចែករំលែកថា អាហារខ្លះគឺមិនសូវមានរសជាតិនោះទេ ពួកគេអាចញ៉ាំបានតែបាយ នំបុ័ង ហើយរង់ចាំអាហារសមុទ្រម្តងក្នុងមួយសប្តាហ៍។ ហេតុនេះសម្រាប់តម្លៃចូលរួមបោះជំរុំនៅ Songdowon ភ្ញៀវទេសចរត្រូវចំណាយត្រឹមតែ ៣០០ ទៅ ៤០០ ដុល្លារអាមេរិកប៉ុណ្ណោះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoiiFyen_V91TBMA1l3knpjsYmpBlzUetdKZewk95HZwQGS15TjCRrpcXyEXBL7NsJCOND7OadTV9Mj75WAycAOIvUuWhlR2Sl5NVsLxKN6JLIrYd5zE3F2sF9RgZ_xY2meIh8HNNam4VzxIm0lGty7zA7NOLWeWXCi01LkmLtJsgUPUDnRQzvL_EPnBQ/s1024/6388829915_a31a5b10c9_b.jpg