ធនាគារ HH BANK បានកត់សម្គាល់ឃើញថា ថ្មីៗនេះមាន គេហទំព័របន្លំមួយដែលបានប្រើឈ្មោះ HH Bank Cambodia បោកបញ្ឆោត បានបន្លំជាគ្រឹះស្ថានធនាគារ ហេងហ៊ី (ខេមបូឌា) ខមមើសល ប៊ែង ម.ក បានធ្វើការផ្សព្វផ្សាយលើបណ្តាញសង្គម អូសទាញប្រជាពលរដ្ឋឱ្យប្រើ សេវាកម្ចី អនឡាញ តាមរយៈទំព័រហ្វេសប៊ុក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5sAOY9pMDec3uGEMLuz7K4J7qe1z85riD7sV7EJPNWJLQWub5ArIkz9FUdtZIfsT2gpNuiNK53m_XE30dH20T_hvD31GLST1Ze1fBXJS_IqYIFGD0VkcEwZo1BMhy8Al3OrH1udZC_-xIsiCiFQx43EYZfixQWDFqZK1xMfvuWhP5sWlmRnMeCx0nvaQ/s1360/tg_image_2052763373%20copy.jpg
លោកនាយក នាយកដ្ឋានផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈនៃធនាគារ HH BANK បានអោយដឹងថា ជនឆបោកបង្កើតទំព័រហ្វេសប៊ុកក្លែងក្លាយដោយប្រើឈ្មោះ HH Bank Cambodia និងក្លែងបន្លំជាបុគ្គលិកធនាគារ ដោយចម្លងយករូបថតបុគ្គលិក ដើម្បីទាក់ទងទៅជនរងគ្រោះតាមរយៈតេឡេក្រាម (Telegram) ក្នុងការផ្តល់សេវាកម្ចីអនឡាញ និងបញ្ចុះបញ្ចូលជនរងគ្រោះឱ្យផ្ញើប្រាក់ទៅពួកគេតាមរយៈ ខេអេច ឃ្យូអរ (KHQR) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiB3YI-bOKJUXofLGgxM75DZYMKNzMw-kqRl9exaqaJbN2dTql4jSemfY_sM8kG8bXwcqUlJKYdP75mgyMyN_Ko69FmkH1uwtkjhTGVoabhr47mz8F3egxQY34hxP_5s5fHsfZUmBlaKsP8rc6vjDddLOVpfoOW06ujQJa1a0G79Vv6WlM-2gIGrRzhMRc/s1920/interview.jpg ជនឆបោកបានបង្កើតគេហទំព័របន្លំដែលមានឈ្មោះថា Khmersp.com ដែលធ្វើឱ្យជនរងគ្រោះច្រឡំថាជាកម្មវិធីធនាគារលើទូរសព្ទដៃរបស់ធនាគារ HH BANK ដោយឆបោកឱ្យជនរងគ្រោះបញ្ចូលលេខទូរសព្ទ និងលេខសម្ងាត់នានា នៅពេលជនរងគ្រោះចុចលើតំណ ឬលីង នៃការផ្សព្វផ្សាយឆបោកក្នុងទំព័រហ្វេសប៊ុក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkzWhAickOQo5dxwnfpyZqdUHz8CJaZcBZWzKaRcgzB1HTqsoc6qe4HGb88D5oFhSHwa3PlWX_X3AXMHK_PtY2MQRaAUCEg0-N2l-CkjfmfQctz2ktJ8fnwOKBBVM15oYvzlZOB-PWTKky_Bu_EXC4k2EhprdZzlB8TpgIrl__yhTvzyr2xDVCatKaxfc/s1119/tg_image_174422599%20copy.jpg
លោកបានបន្ថែមថា «យើងទទួលបានការរាយការណ៍តាមបណ្តាញ Facebook ផ្លូវការរបស់យើង ដោយមានជនរងគ្រោះខ្លះត្រូវបានជនឆបោក បោកប្រាស់អស់រាប់ពាន់ដុល្លា និងមានជនរងគ្រោះមួយចំនួនបានមកដល់ទីស្នាក់ការផ្ទាល់របស់ធនាគារ ហើយយើងបានសម្របសម្រួលឱ្យជនរងគ្រោះធ្វើការដាក់ពាក្យបណ្តឹងទៅកាន់អាជ្ញាធរមានសមត្ថកិច្ច ក៏ដូចជានាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាផងដែរ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGfQiXoR5Gcvz24GPi-SsSwEWmxVB_CClxk0mSQ45OeJoxTQQqUhpBtwNbGXNiGXstZ3OGEtlef9OtIdz98698hMtq8KYDjuAjFlzbXCuwUjx7wNSUQPd2HfbO9byUsXZf3JVJcliO83a_l7IPBW2hOyVeIMNlfrjvVyIpLhp4vtvkg14j7cOoEbTKG9s/s1123/tg_image_1324910728%20copy.jpgធនាគារ HH BANK បានធ្វើការផ្សព្វផ្សាយជាបន្តបន្ទាប់តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន ដោយបានក្រើនរំលឹកដល់សាធារណៈជន ឱ្យប្រុងប្រយ័ត្នការណែនាំ កុំអោយផ្ទេរប្រាក់ បង់ប្រាក់សម្រាប់សេវាណាមួយ តាមរយៈការស្កេន KHQR ឬផ្តល់ព័ត៌មានផ្ទាល់ខ្លួននានា ដល់ជនឆបោកទាំងនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0N5nXaDkIhUuEKZ3s4LWm5Vysxz8CkxtFRHBQWyQ3TDScxqQ-n9i1shOWTDuwHw4hTmLw17RiflPm6FryJf1C6wXU_RZbyxJDMQTPM81EGTX2TUzqD-pSSD-Siio5umvo7Sk5iIQGvlPnczLk1jC2q6l-uQQh8IGExuQqy60shkbW_fJQarkqrrPf41Q/s1220/Offical-Page.pngសមាគមធនាគារនៅកម្ពុជា ក៏បានចេញ សេចក្តីជូនដំណឹងមួយកាលពីថ្ងៃទី ៧ ខែមិថុនា ឆ្នាំ២០២៤ ថ្មីៗនេះដើម្បីឱ្យសាធារណៈជនប្រុងប្រយ័ត្នខ្ពស់ និងបញ្ជាក់ច្បាស់ថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុស្របច្បាប់និងផ្លូវការ មិនមានគោលការណ៍សុំឲ្យអតិថិជនរបស់ខ្លួនផ្តល់លេខសម្ងាត់ធនាគារ ឬផ្តល់ព័ត៌មានផ្ទាល់ខ្លួនណាមួយឡើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvZZ-HWs6PA2o9Rfq5z91wS_liAKxNnHkcdaaWjfYh2nZIaxcfwrWQF1zurUJn8G9BMjPaPd-O0gx1Ft6W1A1FRa5Ck9qoYYFBsFVF4NEiQaFjKAiu-WM5i2oP56aGSi0aM_2Qdv14kvYnekKsgt5O7Z-qjyjRK288v2Ke7vVufr1ZjFJ-NuVV5SO8aFY/s1453/Face-Scammer.png

គួរបញ្ជាក់ផងដែរថា ទំព័រហ្វេសប៊ុកផ្លូវការរបស់ធនាគារ HH BANK គឺមានឈ្មោះថា HH BANK (https://www.facebook.com/hhbank.com.kh) ឬ ធនាគារ HH BANK (https://www.facebook.com/hhbank.careers)និងគេហទំព័រ(វែបសាយ)គឺ hhbank.com.kh រីឯលេខទូរសព្ទ ទំនាក់ទំនងគឺមានតែ មួយខ្សែតែប៉ុណ្ណោះគឺ 023 99 7777 ៕ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqA7iEycoI-_rgueiCnBIhGcASKV2FYEDj9Rq4fd8V_eMiMZkyjca91ZZIVqIN488zWCpkr5i2CtBv6oJBeNfwmHv2qYKhlaJlPTU0EG0fMq5kZGwjtM6iRA7XyhwXeBrQ32DYZlLmFLDx_N8gY4xC56PP-nDSp_I6qLBdS7I1AdAZRIeulrtrixud_7E/s1116/tg_image_2381593024%20copy.jpg