Home ព័ត៌មានអន្តរជាតិ ហ្វីលីពីននឹងដោះស្រាយបញ្ហាជ.ម្លោះ នៅសមុទ្រចិនខាងត្បូងដោយសន្តិវិធី

ហ្វីលីពីននឹងដោះស្រាយបញ្ហាជ.ម្លោះ នៅសមុទ្រចិនខាងត្បូងដោយសន្តិវិធី

48
0

ប្រទេសហ្វីលីពីន ៖ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. បានថ្លែងកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ ថា ហ្វីលីពីនពុំចង់ធ្វើសង្គ្រា.ម ជាមួយប្រទេសណាទេ ហើយហ្វីលីពីននឹងដោះស្រាយបញ្ហាជ.ម្លោះ នៅសមុទ្រចិនខាងត្បូងដោយសន្តិវិធី ។ នេះបើតាមការរាយការណ៍របស់សារព័ត៌មានរ៉យទ័រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZlrfvnnest4pLiF_A2jxYGnYKlml0274NWMFvq_nxNyinECJPhLH5wIeiMTDftoPUQn80SSa_eZ9uYEHJpzFdVO_IOwZCqmJBiZTOO_yub5cPMjF1ADCzjIE70kB_6_hg13BC8mDGK2zK_6FKqe82APoT29LHGIoPxBisGSlV1R0tPYt9ON7SQH_6XC4/s1280/photo_2024-06-28_15-57-31.jpg

កាលពីសប្តាហ៍ទី៣ ខែមិថុនា ឆ្នាំ២០២៤ កងទ័ពហ្វីលីពីនបានប៉ះទង្គិចគ្នាជាមួយឆ្មាំសមុទ្រចិន ក្នុងអំឡុងពេលកងទ័ពហ្វីលីពីនកំពុងតែជញ្ជូនស្បៀងនៅសមុទ្រចិនខាងត្បូង ។ ហេតុការណ៍នេះបណ្តាលឱ្យកងទ័ពហ្វីលីពីនម្នាក់រងរបួសធ្ងន់ធ្ងរ ហើយនាវាហ្វីលីពីនជាច្រើនគ្រឿងខូចខាត ។

រីឯសារព័ត៌មានវៀតណាមរាយការណ៍ថា កងទ័ពហ្វីលីពីនម្នាក់បានដាច់ម្រាមដៃក្នុងពេលប៉ះទង្គិចគ្នាជាមួយឆ្មាំសមុទ្រចិន ខណៈកងទ័ពហ្វីលីពីនផ្សេងទៀតរងរបួសតិចតួច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMsoJKZhnWk49ynmidHomp3YoOZBUCtllx25iKhQ9mschlCZ9f3oYskqsK0Z5HS4d4rKek-SbKRy_U_DPI-vm155qOiSpC_eNd4wBajXlnfBdVIf7XalzYPDknYJELqF19RmWIgiP6JTbq4NAqcevAP2EfRtofnhru2WBVNvSknr3-xOHlB9cQJfyccOU/s976/_131504190_a7943097929751b33095202139e2d5b7f18fa909.jpg

កងទ័ពហ្វីលីពីននិយាយថា ឆ្មាំសមុទ្រចិនបានគ្រវែងកាំបិតសំដៅមកកាន់នាវាហ្វីលីន និងមានបំណងចោះនាវាហ្វីលីពីន ។ ប៉ុន្តែអ្នកនាំពាក្យរដ្ឋាភិបាលចិនបាននិយាយកាលពីថ្ងៃទី២០ ខែមិថុនា ថា ភាគីចិនបានចាត់វិធានការចាំបាច់ផ្សេងៗត្រឹមត្រូវតាមច្បាប់ ហើយពុំគួររិះគន់ចិនទេ ។

ប្រធានាធិបតីហ្វីលីពីន លោក Ferdinand ពុំបានបញ្ជាក់អត្តសញ្ញាណឆ្មាំសមុទ្រចិនណាម្នាក់ទេ គ្រាន់តែនិយាយថា ឆ្មាំសមុទ្រចិនបានប្រព្រឹត្តអំពើហិង្សាជាមួយកងទ័ពហ្វីលីពីន ។ លោកបន្តថា ហ្វីលីពីននឹងប្រើប្រាស់សេរីភាព និងសិទ្ធិរបស់ខ្លួនស្របតាមច្បាប់អន្តរជាតិបន្តទៀត ។ ហ្វីលីពីននឹងពុំប្រើប្រាស់កម្លាំង ឬគំរាមធ្វើឱ្យភាគីម្ខាងទៀតរងរបួស ឬបំផ្លាញបុគ្គលណាទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVr_cXnaKR6MgEgLt88VEoP6qQDk2eLyPODV1mGnExNVnDZAmvUwNvlRhugJTaOlRQDDc2Htr7dIjArr-qmFZ0piKqhy8XD-nY2_AGNIsG4ryYhWE-Su9rw00z-HKsZ8IVh14711FToXjzpajBH164VXrhReVwl5TGDBR6bQqHXNMi17kCW8uQrwtaZoY/s760/240306-china-philippines-mb-0842-d94e10.webp

ការប្រឈមមុខដាក់គ្នាលើកចុងក្រោយរវាងហ្វីលីពីន និងចិន បានធ្វើឱ្យប្រទេសផ្សេងៗបារម្ភថា សមុទ្រចិនខាងត្បូងនឹងក្លាយជាតំបន់កើតអំពើហិង្សាពុំអាចគ្រប់គ្រងបានរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង ។ សហរដ្ឋអាមេរិកបានចេញមុខថ្កោលទោសចិនពាក់ព័ន្ធនឹងការប្រឈមមុខដាក់គ្នាលើកចុងក្រោយនេះ ហើយអាមេរិកប្រកាសថា នឹងជួយការពារមិត្តហ្វីលីពីនជារបស់ខ្លួន ករណីត្រូវគេវាយលុកនៅសមុទ្រចិនខាងត្បូង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjy0d2kXIxq0_mBxLS43GoYDZ1LKsaRVWQt7VWG4atZZuZaDXzL3enkl6Lh57SWlq-UrncR0S4fkIjeJlzIG_ZV0tfaKJR2XNQlWxDqMWnhUDe7d19gwzfsiwFkspedJ0NWscBCt0UQcnk6mZKt0DXMlTPV4n0i0QCAZAJd0INcBjBL7PPYfEUme4mIvgo/s900/South-China-Sea.jpg

កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០០៤ ហ្វីលីពីនលើកឡើងថា នឹងពុំប្រើប្រាស់សិទ្ធិតាមសន្ធិសញ្ញាជាមួយសហរដ្ឋអាមេរិកទេ ពីព្រោះហេតុការណ៍ប្រឈមដាក់គ្នាលើកចុងក្រោយជាមួយចិន គ្មានការវាយលុកដោយអាវុធទេ ៕