ខាត់ ស្រីច័ន្ទ ហៅ Kate Cat ជាអ្នករៀបចំកម្មវិធី Miss Grand កំពង់ឆ្នាំង ដែលមានបញ្ហាចម្រូងចម្រាសជាមួយលោកស្រី អ៊ឹម សុគន្ធា ND Miss Grand Cambodia បង្ហោះផ្លែផ្កាកាលពីកន្លងមកនេះបាននិយាយទាំងអួលដើមកមនុស្សដែលមិនមែនជាសាច់ញាតិចាត់ទុកជាបងស្រីបែរជា ស្អប់ ខឹង លែងស្រលាញ់នាងមិនព្រមនិយាយសួរនាំនាងមួយម៉ាត់សុខចិត្តស្តាប់ពាក្យអ្វីដែលគេនិយាយ។ បញ្ហាឈានដល់ដំណាក់កាលនេះ ខាត់ ស្រីច័ន្ទ ក៏បាននិយាយដែរអាចមានការយល់ច្រលំ មានការចាក់រុក ខ្លះដែរ ខណៈការផ្សះផ្សាវិញគឺមិនមានទេសុំរស់នៅរៀងខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDcPb5UHdczjl4TURWJxdBZlCSt2bfDp_nL1tD80SRIWc0bV6j8irQ4IcIWqCcOj29wIaIRA7nth_6-2VT1dvBn7yj9U5w9MKudU_i0z_zPVZcQwV1tZTAo8EoYxX64UqkTRDDE7VaVydwjPmF_WeX4wPrNj5qBq0jq45TkrwiFDWGQr5JEQGAIGHhGyk/s2048/image_2024-06-21_15-46-19.png

ខាត់ ស្រីច័ន្ទ បានចូលរួមនៅក្នុងកម្មវិធី ស ខ្មៅ ដែលបានចាក់ផ្សាយកាលពីយប់ថ្ងៃទី២០ មិថុនា ដែលបាននិយាយពីបញ្ហារបស់ខ្លួនដែលកើតឡើងចុងក្រោយមកនេះដែលមានការបង្ហោះសារ រួមជាមួយការ Live របស់នាងជាដើម។ Kate Cat បាននិយាយថា ទំនាក់ទំនងhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6KO1YybBfS2kILBApYfevP0XtPvOmiOQuDlCc5KiTyCq0qQY8oQIVYeHzkt6XgSQxUsQhG6OttLpqIJGInWFouHsPq78AwHG1gjoq5ygzt94awmseZ1cxSyCqcfRUDDn3hbexyXs7YX7yOQ7_zuYpj2vAnICk06f5kSG63yRbZEtLHfTgCY2iOKhJ0Bk/s2048/image_2024-06-21_15-46-21.pngនាង និងគាត់ ដែលហាក់សម្តៅដល់ លោកស្រី អ៊ឹម សុគន្ធា គឺលើសពីការងារដូចជាបងប្អូន នាងគិតថាគាត់ជាបងស្រីរបស់នាងព្រោះនាងគឺជាកូនបងហើយពេលនាងធ្វើការជាមួយគាត់តែងតែមានអារម្មណ៍ថាកក់ក្តៅ។

Kate Cat បន្ថែមថា នាងជាមនុស្សដែលចាប់ទុកចំណុចតូចៗសំខាន់សម្រាប់នាងពិតជាសំខាន់ខ្លាំង គេធ្វើដាក់នាងតែបន្តិចគឺឆាប់រំភើបចង់តបស្នងគេវិញ។ នាងចាំបានថាមានពេលមួយកំពុងធ្វើកម្មវិធីហើយមានរឿងកើតឡើង ហើយនាងមានអារម្មណ៍ថាអ្វីដែលនាងខំប្រឹងនឹងធ្វើឱ្យល្អកុំឱ្យមនុស្សម្នាក់ហ្នឹងបាត់បង់ទំនុកចិត្តលើខ្លួនតែបែរជាទទួលបានមកវិញគេអត់សប្បាយចិត្តជាមួយនាង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgei3b_oEdIpRRHzyP9_d9Yiw1bAzvMEdgAIbKCu1H5ZvrQl_e9YfeHhyphenhyphenado_qARZ4hh_-edTFpPbRK0n_Lt5AdnCJD193O5l2HZ38U0QymRmexkL4SZwHMBjuhSCRe2k6RTApA0cPrLIAI3FGqzTUXaO9USHHw8CJ1W8wlCQK32bNEINQt2ZsoLUy66Q/s2048/image_2024-06-21_15-46-22.png

PD Miss Grand កំពង់ឆ្នាំង ថានាងមានអារម្មណ៍ថាកំពុងធ្វើឱ្យមនុស្សម្នាក់ដែលចាត់ទុកថាបងស្រីស្អប់យើង អត់ស្រលាញ់យើងនាងក៏ដកខ្លួនមកគិតហេតុអ្វីមនុស្សដែលនាងស្រលាញ់ខ្លាំងមិនត្រូវជាសាច់ញាតិនាងសោះ ហេតុអ្វីក៏ខឹងនាងមិនព្រមនិយាយជាមួយនាងសុខចិត្តស្តាប់អ្វីដែលគេនិយាយមិនសួរនាងមួយម៉ាត់ទាំងនាងដើរប្រាប់គេថាគាត់ជាបងស្រីរបស់នាង។ពីមួយថ្ងៃទៅមួយថ្ងៃគម្លាតអ្នកទាំងពីរកាន់តែឆ្ងាយហើយនាងដឹងថាគាត់មិនត្រូវការស្តាប់ហេតុផលពីនាង អ្វីដែលនាងទទួលបានឮផ្ទាល់ត្រចៀកគឺពាក្យ ភ្លេចកំណើត ស៊ីបាយបោកឆ្នាំង ជាអ្នកក្រខានៈតូចទាប អត់ស្គាល់អ្វីដែលខ្ពស់ទាប។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2-nV12M9NsH4xW5GnyeRYyLapA4efU7Hi3yQYoKbxIpRSNbd7-fRSJHlVhlnRsMSTahytDqNfb6elGu5QbVyOEu6jyBQlxZ89djInH6Ga0GMFCkM142Vh5V5o8BPsogHe53QfkJoBUspAGr8vV-Hl9U2h1D8JEh2hYiURDGFeVN9p5RsJfz2V10fgswo/s2048/image_2024-06-21_15-46-24.png

Kate Cat ថានាងជាមនុស្សម្នាក់ដែលគោរពគេខ្លាំងណាស់ ប៉ុន្តែបើនាងឈប់គោរពម្នាក់ហ្នឹងហើយគឺម្នាក់ហ្នឹងលែងមានតម្លៃឱ្យនាងគោរពហើយនាងមិនត្រូវការផ្សះផ្សាឬបន្តអ្វីជាមួយគ្នាទៀតដែរ គឺសូមត្រឹមនៅសុខម្នាក់មួយចំហៀង។ ក្នុងនោះ ND Miss Planet Cambodia ថ្មីថ្មោងរូបនេះបានបន្ថែមដែរចាប់តាំងពីមានរឿងកើតឡើងអ្វីដែលស្តាយបំផុតគឺទឹកភ្នែកម្តាយរបស់នាងដែលស្រក់ទឹកភ្នែកអាណិតកូនព្រោះតែមានពាក្យសម្តីជេររិះគន់នាងដាក់កំហុសឱ្យខ្លួនឯងមិនអាចឱ្យកូនរៀនបានខ្ពង់ខ្ពស់ត្រូវគេជេរប្រមាថ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEih87_85LgQJ4ZiucP_M1l8q1ptTKv3cL2VGxHaULY0N74HRILF8ulAXqBjzxPz5KW9prevRGPPLq4dngivuVBhPIxImHriFQaZBDoBi1ON2Ce4I65B729MdG5iXjT_Ost0ssxE03CevdyKwk-aHMVDrDcBFYh3JDqkGOBUyl36lkokLulPvgNA4kVLF98/s2048/image_2024-06-21_15-46-21%20(2).png

គួរបញ្ជាក់ថា ខាត់ ស្រីច័ន្ទ បានប្រឡូកចូលវិស័យសិល្បៈតាំងពីឆ្នាំ២០១៥ តែសន្ទុះដែលមានការគាំទ្រនិងស្គាល់ច្រើនគឺក្នុងឆ្នាំ២០២០ ពេលចូលរួមប្រកួត Miss Grand Cambodia ដែលលោកអ៊ិន សុភិន បានចាប់ផ្តើមកាន់ដំបូង។ ការសម្រេចចិត្ត

ទទួលការទិញសិទ្ធរៀបចំកម្មវិធី Miss Grand ខេត្តកំពង់ឆ្នាំង ដោយសារតែជាខេត្តកំណើតខ្លួនឯងផ្ទាល់ និងអ្វីដែលខ្លួនឯងស្រលាញ់។ ទោះជាមានបញ្ហាកើតឡើងយ៉ាងណា នោះជាបញ្ហាផ្ទាល់ខ្លួន ប៉ុន្តែការមើលថែបេក្ខភាពរបស់ខ្លួនដែលមាន ប៊ី សុធារី ចូលប្រកួតថ្នាក់ជាតិ នាងនៅតែជួយជ្រោមជ្រែងដដែល៕