Home ព័ត៌មានជាតិ ផ្ទុះ.ការប្រៀប.ធៀប! ខ្សែភាពយន្តខ្មែរជំនាន់ដើមមែន តែសម្តែងបានសម បច្ចេកទេសថតមួយអ៊េម

ផ្ទុះ.ការប្រៀប.ធៀប! ខ្សែភាពយន្តខ្មែរជំនាន់ដើមមែន តែសម្តែងបានសម បច្ចេកទេសថតមួយអ៊េម

2931
0

បច្ចុប្បន្ននេះ ដោយសង្កេតឃើញថា ឧស្សាហកម្មភាពយន្តនៅកម្ពុជាកំពុងតែមានភាពរីកចម្រើនជាលំដាប់ ស្របពេលដែលមហាជនខ្មែរភាគច្រើនហាក់ងាកមកគាំទ្រជាពិសេសទៅលើភាពយន្តខ្មែរជាជាងភាពយន្តបរទេស ទើបបណ្តាលឲ្យមានមតិទាំងសរសើរនិងរិះ.គន់ក្នុងន័យស្ថាបនាព្រោងព្រាត។ យ៉ាងណាមិញ ថ្មីៗនេះ នៅលើបណ្តាញសង្គម មហាជនខ្មែរជាច្រើនបានធ្វើការប្រៀបធៀបយ៉ាងខ្លាំងរវាងភាពយន្តខ្មែរជំនាន់មុននិងភាពយន្តខ្មែរសម័យបច្ចុប្បន្ន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-uo_iGtbPAriKm61Zfjt4dpoFRuYmMmL7MR3fvQShk9axTCSqDlc41oqxrET5dL83xsko-BDRifQlRg9S1Bb7VWEtBpnFwA5VxMy-ofYtxshUOHQk6E7qvymWBXrtbQ-l_2gHBPdz8uBiguCBSqtW2J8ZFdFF0xJpq9YanDaG-z179Q3edcywwF8pBtA/s965/Screenshot%202024-06-22%20140640.png
តួយ៉ាងដូចជារឿងព្រេងនិទាននាយខ្វក់នាយខ្វិន នូវតែជារឿងមួយដែលទទួលបានភាពល្បីល្បាញនៅក្នុងប្រទេសកម្ពុជា ខណៈដែលខ្សែភាពយន្តនៃរឿងនេះក៏បានលេចឡើងក្រោមស្នាដៃនិពន្ធរបស់ផលិតកម្ម«ខេមរៈភាពយន្ត» ដែលបានផលិតឡើងកាលពីឆ្នាំ២០០៤ និងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPLXWbHnsCuiwTk0ZD5edruG1Yp0aF-vNwSyAkygghe1NQQUgA4PStjWowEVt4YwIW7bndFbQTNAUbpbExv-Nafxzk_IDUx4ahGRunlCxIHEr8bTwVPbBKJ5Qrol4oaCr8-kyVmyWSkOfGUztB0LN_e5HYzfbA5Nsm5Pn_KeY6NmBHEQpN6qV9k5spIwI/s1051/Screenshot%202024-06-22%20140557.png

បើទោះបីជាខ្សែភាពយន្តមួយនេះផលិតតាំងពីយូរយារមកហើយក្តី ប៉ុន្តែនូវតែទទួលបាននូវការកោតសរសើរព្រោងព្រាត ជាពិសេសទៅលើការផលិតសាច់រឿង ការដឹកនាំសម្តែង បច្ចេកទេសទេសថតនិងកាត់ត ក៏ដូចជាតួអង្គគឺសម្តែងបានសមគ្រប់ៗគ្នាតែម្តង។ ជាមួយគ្នានោះ មហាជនខ្មែរជាច្រើនក៏បានធ្វើការប្រៀបធៀបរវាងរឿងសម័យមុនមួយនេះទៅនឹងរឿងសម័យបច្ចុប្បន្ន ហាក់អន់ចិត្តដោយហេតុថារឿងសម័យថ្មីមួយចំនួន ទាំងការសម្តែង ការផលិត និងបច្ចេកទេសផ្សេងៗ ហាក់នូវមានកម្រិត ចាញ់ជំនាន់មុនទៅទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBJ_vTG_fE3RY2WiVwUhnR7JBdhI6qRMkQJcUgacKr3-K0AyS6i7rOVj1KwgTM-XJKnQvy1YBovqkBXxyYrvU1Qn5TQ7KP1WOjMDYjU9VLnNCq9dNLaSUm7vDRTAVmo-CqyqZq3TmWDKpBtRCi4r8nz8qv1vYmfCdu2MQhqDrQa1sQ1KyJV4Vk9y48xIA/s974/Screenshot%202024-06-22%20140659.png

បើយោងតាមមតិមួយពីមហាជនគឺបានលើកឡើងថា«រឿងពីមុនថតបានល្អណាស់»។ អ្នកខ្លះថា«រឿងជំនាន់មុន មើលគ្រប់រឿង ហើយល្អៗមើលណាស់»។ អ្នកខ្លះទៀតថា«រឿងពីមុនអោយ១០០/១០០ ដល់រឿងសម័យនេះ ពេលខ្លះរឿងចម្លងពីគេហើយនៅភ្លាវទៀត»។ អ្នកខ្លះថា«រឿងជំនាន់នឹងចេញមកបែបគុណភាព មើលហើយជក់ចិត្តទៅយ៉ាងរលូន មិនតឹងទ្រូងដូចរឿងឥឡូវ»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvFnty4Oa3JQHA3DI0-B1M4-Z3lRSFRRkV93jJsNPMPOPGkWRaPi1Oq3nrAeBDRK03GSVkjwjQZP30BGtBa8mN-uHLPYkPjw7rZ_x8KWsRoj8HUqJgqFp86LqLvNUSNkSl8pALby8AnpVqdYNBOhZ9SiWyEEqYAOf6ihzTwf0hA_odT9MI2cdUH2MNtdA/s1048/Screenshot%202024-06-22%20140730.png

អ្នកខ្លះថា«ជំនាន់នោះ ប៉ាខ្ញុំធ្វើការនៅក្រសួងព័ត៌មានជាអ្នកឆែកមុនចេញបញ្ចាំង មិនមានកំហុសទេ សហការគ្នាបានល្អណាស់ កាយវិការ អក្សរ ការស្លៀកពាក់ បរិយាកាសជុំវិញតាមសម័យកាលរបស់រឿង ទើបចេញមកសមមិនទាស់»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWt7BKEx1bb-Ntrdi0beMBso4bdRZCBU10Ls5gyZvq8n1VlUbD1nLYxGga1D-iluGKVbuPsojGv91Jw-_WHP8N3WZQ_hro5wDSkUigAqhD0b6kvR7X5H00_qDpcHUsAdxccoc_ICgxTeKRC34oVTXNP3cBzd7M7VPGGZ_41FLc_9xvJ0tfDNgHlIjDwcY/s1280/photo_2024-06-22_14-03-00.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6Vsdb6RWnGO73rWGcl0_xGd1DPwBsZZfeDyHDA_H2JQMcTSDWOc3CLLI4jbiu3C4Hvu5kvPrXRYmWiw5sDDRu0dgmy595-aUcjK0hVPJlSBgkF5NpuqLjIs4TnBW2Aj6U6PotzlZttz0TE6MrJ8YlfQiN3Ty6pjbHwNH1UuzBHCDO3X1_c_bS9HCjetw/s1280/photo_2024-06-22_14-03-00%20(2).jpg