Home ព័ត៌មានអន្តរជាតិ ដូចកាន់តែដូច! អប្សរាផ្ទះលេខ២បង្ហាញខ្លួនលើកនេះ ហាក់ដូចគ្នាបេះបិទនឹងអប្សរាខ្មែរ

ដូចកាន់តែដូច! អប្សរាផ្ទះលេខ២បង្ហាញខ្លួនលើកនេះ ហាក់ដូចគ្នាបេះបិទនឹងអប្សរាខ្មែរ

110
0

ថ្មីៗនេះ បន្ទាប់ពីមានការបង្ហោះចែកចាយនៅលើបណ្តាញសង្គម គឺបានបង្កឲ្យមានការរិះ.គន់យ៉ាងចាស់ដៃទៅលើនារីថៃម្នាក់ដែលបានគ្រោងឈុតប្រពៃណីខ្លួន តែបែរជាហាក់ដូចគ្នាបេះបិទទៅនឹងឈុតអប្សរាតំណាងជាតិខ្មែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjB6kuTQpVpwYM9VokeGOjx-6Ma93PcsyBgdYHgu9efShw-O1FZ0RhZFuXFkqT5wY4lXVQrYW9m_mNM__Lwep30Qeb8KdvPDmtZmlc6vtlo354qiu-YPvkdfXOQzFfpNsHvDUnPh3Ko_BTwX8EYc4k-KZhRNHjkAd6opv0DzdaR-uMN2T6G6aP7sGqCUs0/s1620/448307485_1869766463536015_3753207575641021261_n.jpg

កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤នេះ យោងតាមគណនីជនជាតិថៃ ដែលមានឈ្មោះថា Watchara Kuawan បានធ្វើការដាក់បង្ហោះរូបថតប្រមាណ៥សន្លឹក បង្ហាញពីនារីថៃម្នាក់នៅក្នុងឈុតតំណាងអប្សរាយ៉ាងស្រស់ស្អាត។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ រហូតបង្កឲ្យមានការវែកញែកកាន់តែខ្លាំងនោះ គឺនារីរូបនេះបានសម្លៀកបំពាក់ គ្រោងម្កុដអប្សរា ព្រមទាំងបំពាក់គ្រឿងអលង្ការ(កងដៃ កងជើង) នៅក្នុងរចនាបទជាខ្មែរស្ទើរតែទាំងស្រុង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikITYjdfBtLVvL6_Cnc1gt5vF0N_2pM1z8AsmnDi0EgmHAdcxUcsKWUfcVV-E-3wg7NFAhZFqfYBti-D6H41R05Dwyz8jhrtQZmweqNnHGzA1Jh_Epl-E6yEz69VVbzA088fDFfieo3TmU3xI-Lq1uDWxLi_DhLhRlsBa9Bsommu07USB2PwULqRPp5dE/s1620/448472778_1869766476869347_887798044319482785_n.jpg

បន្ទាប់ពីមានការបង្ហោះចែកចាយខាងលើរួចមក មហាជនខ្មែរក៏បានចូលទៅបញ្ចេញមតិវែកញែកព្រោងព្រាត ដោយអ្នកខ្លះគឺបានលើកឡើងថា «Apsara Khmer ថ្លៃថ្នូរណាស់ ក្បាច់រាំនីមួយៗទន់ភ្លន់ សមជានារីខ្មែរអប្សរា។ រីឯផ្ទះលេខ២ រាំប្រហែលគ្រូចូលរូប រៀនធ្វើតាម តែរៀនអត់គ្រូ រៀងរឹងៗ ដូចសរសៃទាញបន្តិចហើយ»។ អ្នកខ្លះទៀតថា«មកុដដ៏ថ្លៃថ្លានេះមិនគួរស្ថិតក្នុងទម្រង់កាយវិការអប្បលាក គ្មានសណ្តាប់ធ្នាប់បែបនេះទេ!»។ អ្នកខ្លះថា«So កងជើង កងដៃ ម្កុដ ញ៉ាក់បែបខ្មែរ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicIhup_wO5xGVoEJ2TjMqfaEWBqnc-4Og8YuT0ZbeZNP4U-e__Pps_zR0azBcnIQZqH-bmCsgml6ZDUkVmHTOmPkDmTa_C0hgacLuCwnJsa5FPZfl0U_tNN7d6tyJrep_lZzjOixcHlMP0GEPPMjwuVd3LzpAAWV6FUtzh_IQtNeowRzHCnHmMwfipKuY/s1620/448539757_1869766526869342_4184357107323141189_n.jpg

អ្នកខ្លះថា«វាជាសម្លៀកបំពាក់របស់ខ្មែរទេ»។ អ្នកខ្លះថា«អរគុណដែលជួយលើកស្ទួយវប្បធម៌សិល្បៈបុរាណខ្មែរ»។ អ្នកខ្លះថា«កាន់តែស្រដៀងទៅស្រដៀងទៅហើយ update ម្តងតិចម្តងតិចហ្មងហើយនាង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1KFXqrAxZtwZV0UuZNDoSqzCU8h430eu3QOhLhmYr8RmGJH0GGILp-F_nPpQtuN5i7LUTM-u3kpBn4CdFfXm08TDrl5Hm0e54qN3B8cIiYytk_3od5XBsZLZdY8fmj92Z_Z1ET_11lM9WRu4z4IsnnoOH8w5fTIvtdxjYEKO2XArWlMFxHomOTbmhIU4/s2048/371479106_1236322294435736_9062039856374088122_n.jpg

គួរបញ្ជាក់ថា របាំអប្សរាខ្មែរគឺត្រូវបានគេចាត់ទុកថាជាអម្បូររបាំព្រះរាជទ្រព្យ ដែលពិបាកនៅក្នុងការហាត់រាំខ្លាំងណាស់ ព្រោះតែត្រូវហាត់រៀន ពត់ពេនច្រើន ទាំងដៃ ទាំងជើង និងតួខ្លួនទាំងមូល។ ខណៈដំណើរនៃការរាំរបាំនេះទៀតសោតគឺបានសបញ្ជាក់អំពីស្រ្តីខ្មែរដ៏មានឥទ្ធិពល សុភាពរាបសារ ទន់ភ្លន់ តែមិនទន់ជ្រាយ និងក្បូរក្បាច់នៃការរាំអប្សរាខ្មែរនីមួយៗសុទ្ធតែបង្កប់នូវអត្ថន័យដ៏ស៊ីជម្រៅនិងគួរជាទីចាប់អារម្មណ៍បំផុត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgji8oAgzEZy-PSsJ7n7jjSdOOiJM59uYfMeOOHl06yPR9VveSEPnCLsiPDg18P_ukiihK5P7DGrhGhffFycRAskoDhVDUTBFJKhw6PV-h7CxanOe5qtZYWH6CghcC21kQE12pnLZswo5UyeEj6QG5tryXXgjHlnSC8y6wKiFpoxhyphenhyphenLQn1r5alOe8XRs-8/s1280/photo_2023-02-23_21-59-13-2.jpg