Home ព័ត៌មានអន្តរជាតិ កោះបេតិកភណ្ឌពិភពលោកដ៏ល្បីល្បាញនេះនឹងលិចទៅក្រោមបាតសមុទ្រជារៀងរហូត

កោះបេតិកភណ្ឌពិភពលោកដ៏ល្បីល្បាញនេះនឹងលិចទៅក្រោមបាតសមុទ្រជារៀងរហូត

68
0

ប្រទេសក្រិក ៖ Delos គឺជាឈ្មោះកោះបេតិកភណ្ឌពិភពលោកដ៏ល្បីល្បាញមួយ និងត្រូវបានពលរដ្ឋក្រិកជឿថា គឺជាទីកន្លែងផ្តល់កំណើតព្រះអង្គម្ចាស់អាប៉ូឡូ និងព្រះនាង ដាយអាណា ។ ប៉ុន្តែទីតាំងស្ថាបត្យកម្មដែលមានអាយុកាល២.០០០ឆ្នាំ ស្ថិតនៅកណ្តាលទឹកសមុទ្រពណ៌ខៀវថ្លា និងត្រូវបានចាត់ទុកថា ជាសារមន្ទីរដ៏មានតម្លៃនោះ នឹងបាត់បង់រូបរាងជារៀងរហូត ដោយសារការឡើងកំដៅផែនដី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiowPXQCGzsionmCKBpm_T8H-3aLawM0z_TOmQiHBaF3_eUFPBKJkqPnFGeCux2XcOYwCgdB2toWzF2j7fPPBrjAexRvW1cXDepevR7SX4iMaDfbdsFBrD-zoBOqgM_LQQJP5AVaunRC77_iTUt5NiGB0OAIU95QAaRDn-hGljeHbZCuXQwpRLtF-0mnI/s640/20.jpg

រយៈពេលពី២ ទៅ៣ទសវត្សរ៍ខាងមុខ កម្រិតទឹកសមុទ្រនឹងកើនឡើងជាបន្តបន្ទាប់ ដោយសារការរលាយទឹកកកនៅតំបន់ប៉ូល វានឹងធ្វើឱ្យកោះ Delos លិចទៅក្រោមបាតសមុទ្រ គឺដូចគ្នានឹងព្រះអាទិទេពកំពុងតែខ្ញាល់ និងដាក់ទោសកោះនេះ ។

វាជាគ្រោះមហន្តរាយធម្មជាតិដែលកំពុងតែបំផ្លាញកោះដ៏ស្រស់ស្អាត ខណៈកោះនេះស្ថិតនៅមិនឆ្ងាយពីកោះ Mykonos ព្រមទាំងមានភ្ញៀវទេសចររាប់សែននាក់មកកម្សាន្ត និងគយគន់ភាពស្រស់ស្អាតលើកោះនៅកណ្តាលសមុទ្រជារៀងរាល់ឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtUhRDjE0GjoqIBh90DhzTLFTUU7L0VFnUnK8CYi4VhryyScak_kvglUD6_SDkxI-LG5QpLrC3rWsfr8TukGTMxsv4BX7qVNB69FvpOvcg3jXkz5SG7VAp8azJ4Cxz6k_gb-OWfh-MSFV3VO3qbnZJA4VcbKQVvlutRI3ZnnzgTK-nq-FidaM5tUe-_nw/s1200/delos-greece-main.jpg

លោក Jean Charles Moretti ដែលបានបំពេញភារកិច្ចស្រាវជ្រាវនៅលើកោះ Delos រៀបរាប់ថា ក្នុង១ឆ្នាំៗ ជញ្ជាំងបុរាណបានបាក់រលំជាបន្តបន្ទាប់ ហើយវាជារូបភាព មួយធ្វើឱ្យលោកធ្លាក់ទឹកចិត្តយ៉ាងខ្លាំង ពីព្រោះលោករស់នៅលើកោះនេះដើម្បីស្រាវជ្រាវពីវត្ថុបុរាណអស់រយៈពេលជាង៤០ឆ្នាំហើយ ។

លោកបន្តថា ក្នុងរយៈពេល១០កន្លងមក កម្រិតទឹកសមុទ្រនៅជុំវិញកោះបានកើនឡើងរហូតដល់២០សង់ទីម៉ែត្រនៅតំបន់ខ្លះ ។ ទឹកសមុទ្រកើនឡើងខ្ពស់បានធ្វើឱ្យមានសំណើមនៅលើបរិយាកាសកាន់តែខ្លាំង ហើយវាក៏ចាប់ផ្តើមប៉ះពាល់ដល់ភាពសម្បូរបែបរបស់តំបន់បុរាណមួយនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdCB_WoNXhL4Eyqsh1iYbePX6bbUB3lQa4Av3Nw4qPid6Giv6WmU54PXPZYzwJqdh5Qkp8VfoL-JII7T5P0kDPzAj0tTFYsUKOOuqEVB9sIR4KeuskbLhzmTTzwniOXIoVqQ_5-0Ss9w7bbGQrEyUizobk1AxK2KobYGXwH6Yg4AELzFaqzFx0UvdKAJM/s1280/photo_2024-06-17_16-59-09%20(2).jpg

លើសពីនេះ ភ្ញៀវទេសចរមកកម្សាន្តនៅកោះ Delos ក៏បានធ្វើឱ្យខូចខាតដល់ទីតាំងបុរាណមួយចំនួនផងដែរ ។ កាលពីសម័យរ៉ូម៉ាំង អ្នកកាន់ធម៌ និងពាណិជ្ជករមកពីជុំវិញពិភពលោក បានធ្វើដំណើរមកកោះនេះ ដែលមានពលរដ្ឋក្រិករស់នៅចំនួន៣ម៉ឺននាក់ ។ ក្រោយមក កោះ Delos ធ្លាប់បានឆ្លងកាត់សម័យកាលសង្គ្រាម, ការប្លន់យកទ្រព្យសម្បត្តិ ហើយទីបំផុត ត្រូវបានគេបោះបង់ចោល ។

បច្ចុប្បន្ន កោះនេះបានក្លាយជាកោះបេតិកភណ្ឌពិភពលោកដ៏ល្បីល្បាញមួយ ប៉ុន្តែមិនគួរឱ្យជឿថា ការគំរាមកំហែងកោះនេះលើសពីសង្គ្រាម និងជម្លោះ គឺការបម្រែបម្រួលអាកាសធាតុដែលកើតឡើងពីទង្វើរបស់មនុស្ស ។ ដូច្នេះ មនុស្សគ្រប់គ្នានឹងគ្មានឱកាសបានឃើញកោះនេះទៀតទេ ដោយសារវានឹងលិចទៅក្រោមបាតសមុទ្រជារៀងរហូត ក្នុងរយៈពេលពី២ ទៅ៣ទសវត្សរ៍ខាងមុខ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLoBLLSzBiM9_J-LT5A0us5LcXFMvaDd2zaD1DAL7hzoE294Bmv84fif5vO679iQysELZrrS7lRPlTTA0VIe99Na3g1UIytHtMPHnlz7eRs1UGWXN5p1T9ZWKpJS5dFtOPTZyYvSFlJsigR6g7hRBLHHGQRmXBSSNsTlxkMsfI86O_hq5fUETH1xetXHw/s960/shutterstock_140738596.jpg