នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវបង្រ្កាប ផលិតផលសាច់បង្កកគ្មានសុវត្ថិភាពផ្នែកចំណីអាហារបង្កប៉ះពាល់សុខភាពប្រជាពលរដ្ឋអ្នកប្រើប្រាស់ ដែលនាំចូលពីប្រទេសជិតខាងខុសច្បាប់ ខណៈដែលឈ្មួញដឹកតាមរថយន្តម៉ាកស្តារិក០១គ្រឿង យកមកបោះលក់ចែកចាយឱ្យអាជីវករ លក់សាច់គោនៅក្នុងខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

សាច់បង្កទាំងនេះមានសរុប២២០០គីឡូក្រាមរួមមាន៖ សាច់គោ សាច់ក្របី និងសាច់ឆ្អឹងជំនីរ។ មន្រ្តីជំនាញពិនិត្យ គឺការនាំចូលគ្មានឯកសារបញ្ជាក់ពីប្រភពច្បាស់លាស់ និងមិនអនុលោមតាមលក្ខខណ្ឌតម្រូវម្ហូបអាហារ។

ក្រោយឃាត់បានសាច់បង្កក សម្ថកិច្ចជំនាញ បានដុតកម្ទេចចោល ចំណែកអ្នកបើករថយន្តដឹកសាច់បង្កក ត្រូវបានមន្រ្តីជំនាញ នាំយកទៅសូរនាំតាមនីតិវិធី៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAgQvFlliOqpUFBGhjf23HewOVd_-8QP4MJA_zvgCARFwjEC9DhAIlYe1ajY_-Ftz70qI99Gj9_C7lcvvbUJrql1kpvrAJv1X-Q7xBEDZYEQydUZUAU-gie8Ww-ukzPbX-fyT-jZlfXFdF-dmLOWxf684PWo7M0vy_E3s43GaeCzv9zrJKsjYf_wHumek/s1280/448184831_871542205014403_7372516686202361212_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMciwwUgNcfZgGkl32dTsh6NidS3hdveeVILQj1tvWjXFBEl5JUXBKCTEseI1NbGUc0WH7wLhKWLhICTUTI9BKqhK0RZatJYB3Ys_wppS7HfozoQ-gdfF7cq7nS7Q8km60gFjy0AUlaNWEyVYc6V201oXBg6_YDur2GZu0fNLtOU_WYkcR4HJn_1FQK1k/s1280/448370263_871542225014401_2271457430974725492_n.jpg