Jennie សមាជិកក្រុម BLACKPINK បានធ្វើឱ្យអ្នកគាំទ្រទូទាំងពិភពលោកសាទរយ៉ាងខ្លាំងក្នុងពេលដែលនាងបានដើរម៉ូតលើកដំបូងនៅប្រទេសអ៊ីតាលី បើទោះបីជាមានអ្នកមួយចំនួនបានបញ្ចេញមតិរិះគន់តិចតួចក្តី។ ការដើរម៉ូតលើកនេះរបស់ Jennie ក៏ជំរុញចិត្តឱ្យស្រីស្អាត ឡូរីន សង្សាររបស់ វណ្ណដា ទប់ចិត្តមិនជាប់បង្ហាញអារម្មណ៍របស់ខ្លួនថានាងចូលចិត្ត Jennie ខ្លាំងណាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMbsAprWoTMclTrA90jQ34pld30LeKoa9fzccqw39Qmp2VEGqYnrxiES88niawggvS_8KLqr33Vkr06zwoXx805h3EwGxn2UdyV5pN3XKp17iyezD870QffgVHxBokMraZsDkDW5ER_kP0Ca2EOrhXNH1lsaPoJKF7SOJHTMAXEk1P7hzgDhRdwJVgV5Y/s2048/image_2024-06-13_14-18-34.png

កាលពីថ្ងៃទី ១០ ខែមិថុនា Jennie បានបង្ហាញខ្លួនជាតារាម៉ូដែលដើរម៉ូតលើកដំបូងជាមួយ សម្លៀកបំពាក់វាលខ្នងពណ៌ខ្មៅ កាន់កាបូបពណ៌ខៀវ ដែលធ្វើឡើងលើដំបូលអាគារត្រូវបានសាងសង់នៅលើកំពូលនៃច្រាំងថ្មចោទដ៏អស្ចារ្យជាមួយនឹងទិដ្ឋភាពសមុទ្រនៅលើកោះ Capri របស់ប្រទេសអ៊ីតាលី។ ទោះបីវាជាការដើរលើកដំបូងរបស់នាងក៏ដោយក៏ Jennie អាចគ្រប់គ្រងការដើររបស់ខ្លួននិងបានទាក់ទាញចំណាប់អារម្មណ៍ទស្សនិកជនជុំវិញពិភពលោក។ ទោះយ៉ាងណាមតិខ្លះបានរិះគន់ថាសំលៀកបំពាក់របស់ Jennie មិនសូវលេចធ្លោឯការដើររបស់នាងយឺតៗពេក ប៉ុន្តែមតិនោះមានតិចជាងការសរសើរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7LpXldTlWUAqYQKsMF_cdMDz4HRPjqWrYKi_3-_wsDIPKFq2i7lGDqSrxy6Os9n4LjgsVfYBMCTFYpQLXX9WgjU8BIIhDTABFAVOANmWsGMLqkgkV8LLtiSYxTPK0Y5HTE3VgUkQ8rfRzlxoOYX5Ay5vzE3Ytf1vSBVLoSJ_Z7u7sXNr5Mz9XjBx-m5Y/s1439/image_2024-06-13_14-18-33.png

ស្របពេលដែលតារាចម្រៀងរូបនេះបានដើរម៉ូតលើកដំបូងរបស់ខ្លួន ស្រីស្អាត ឡូរីន សង្សារកំពូលតារារ៉េប វណ្ណដា ចេញមកសារភាពពីអារម្មណ៍របស់ខ្លួនថានាងចូលចិត្ត Jennie ខ្លាំង។ ឡូរីន បាន add Story នៅលើគណនី Instagram ពីវីដេអូដើរម៉ូតរបស់ Jennie អមដោយពាក្យពេចន៍ចេញពីក្រអៅបេះដូងថា «I love This Women a lot »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZqa_Fidz3AROQpJGbB5sa7wfFBkKzqE4_DNr2Bnyv9lwCHapoVXX3SAtq-0Ce0zsoJRGAaf8uGBEZCZfGV_ueIJWW3D2DXAQMvW6zls-OLnH6XwxIACm_ZK1n1hx-yOqhTrfkJl06OP-Mo5St6MRoIFP3s_Qb6o-1dhin-yVriIQIwHYr4e3C-LWzJfs/s1800/image_2024-06-13_14-18-31.png

ឡូរីន ត្រូវបានទស្សនិកជនកត់សម្គាល់ថាចាប់តាំងពីប្រកាសទំនាក់ទំនងស្នេហាជាមួយតារាចម្រៀងរ៉េប វណ្ណដា រូបនាងមានឈ្មោះបោះសំឡេងមិនចាញ់តារាល្បីៗមួយចំនួនឡើយ ខណៈនាងក៏ត្រូវបានផលិតផលទាក់ទងផ្សព្វផ្សាយផលិតផល។ ចំណែកឯអ្នកតាមដាននៅលើបណ្តាញសង្គមមានរាប់ម៉ឺននាក់។ ក្រៅពីមានសម្រស់ស្រស់ស្អាត ឡូរីន ក៏ចំណាប់ធ្វើម្ហូបផ្គាប់ចិត្តសង្សារមិនឱ្យទាស់ចិត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpV8FY-aiLyqrsPUPJCQIoDISJlWz661UBt_RApiyH2dAr_u_ZxZuJMAU36zbd4dnhSh3AtYF-sZleBsMUCMrkxnbRbcmcPhMAF-ZafGAHEckuomPYQVFLmGLDJWpAATHeSjG008OzZMXnusOQucuBxi9sujOIbPzI5sBuBe9srGfbTrM7UGgo8S_95Lk/s1350/image_2024-06-13_14-18-35.png

កន្លងមកនេះក៏មានពាក្យចចាមអារ៉ាមថានាងបែកគ្នាពី វណ្ណដា ប៉ុន្តែ ឡូរីន បានចេញមកបញ្ជាក់ច្បាស់ៗថាមិនមែនជាការពិតនាងគ្រាន់តែសម្ងំធ្វើអ្វីដែលថ្មីសម្រាប់អ្នកគាំទ្រ ចំណែកឯ វណ្ណដា មមាញឹកការងារសិល្បៈរបស់ខ្លួន ខណៈ វណ្ណដា ចេញទៅសម្តែងនៅអាម៉េរិកនាងក៏បានមកជូនដំណើរគូស្នេហ៍ផងដែរអមដោយការនឹករម្លឹកពីភាពកក់ក្តៅដែល វណ្ណដា ផ្តល់ឱ្យនាង៕