Home ព័ត៌មានអន្តរជាតិ ដូចខ្វះកន្លែង! បុគ្គលិកហាងភេសជ្ជៈចិនល្បីមួយលាងជើងក្នុងអាងលាងចាន

ដូចខ្វះកន្លែង! បុគ្គលិកហាងភេសជ្ជៈចិនល្បីមួយលាងជើងក្នុងអាងលាងចាន

37
0

ប្រទេសចិន ៖ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា បុគ្គលិកហាងលក់ភេសជ្ជៈដ៏ល្បីមួយកន្លែងនៅប្រទេសចិន បានលាងជើងរបស់ខ្លួនក្នុងអាងលាងចាន និងធ្វើឱ្យមហាជនរិះគ.ន់ យ៉ាងខ្លាំងថា បើទោះជាជើងរលាកទឹកក្តៅក្តី ក៏ពុំគួរលាងនៅកន្លែងនេះដែរ ។ ប៉ុន្តែម្ចាស់ហាងភេសជ្ជៈបែរជានិយាយបែបនេះ ហើយសន្យាថា នឹងអប់រំបុគ្គលិកពីបញ្ហាអនាម័យ ។

ក្រោយរូបភាពនេះបានបង្ហោះក្នុងបណ្តាញសង្គមមិនយូរប៉ុន្មាន អ្នកលេងបណ្តាញសង្គមចិនក៏បានចែកចាយរូបភាពយ៉ាងច្រើននៅប្រទេសចិន និងក្រៅប្រទេស ។ វាធ្វើឱ្យមហាជនរិះគន់ថា ទង្វើនេះប៉ះពាល់ដល់អនាម័យក្នុងហាង និងឆ្លងមេរោគផងដែរ រហូតដល់អ្នកខ្លះលែងហ៊ានចូលហាងនេះទៀតផង ។

បើតាមរូបភាព គេបានឃើញបុគ្គលិករូបនេះស្លៀកពាក់ឯកសណ្ឋានរបស់ហាង បែរខ្នងដាក់កាមេរ៉ា និងយកជើងខាងស្តាំរបស់ខ្លួនលាងក្នុងអាងលាងចាន បន្ទាប់មក ក៏ពាក់ស្បែកជើងវិញ ។ ចាប់តាំងពីរូបភាពនេះបានបង្ហោះក្នុងបណ្តាញសង្គម វាធ្វើឱ្យមានមតិរិះគន់យ៉ាងខ្លាំងថា ៖ «អ្នកមិនអាចលាងជើងនៅទីនេះបានទេ បើទោះជាជើងរបស់អ្នករលាកទឹកក្តៅក៏ដោយ ពីព្រោះអ្នកធ្វើការក្នុងហាងភេសជ្ជៈត្រូវគិតពីអនាម័យ» ។

មន្ត្រីការិយាល័យគ្រប់គ្រងផ្សារប្រចាំទីក្រុងប៉េកាំង ក៏បានត្រួតពិនិត្យកាមេរ៉ាសុវត្ថិភាពនៅក្បែរនោះឃើញថា ហេតុការណ៍នេះបានកើតឡើងពិតប្រាកដមែន គឺបុគ្គលិកខាងលើបានលាងជើងរបស់ខ្លួនក្នុងអាងលាងដៃ ហើយទង្វើនេះបានបំពាននឹងច្បាប់សុវត្ថិភាពចំណីអាហាររបស់ចិន ។ ដូច្នេះ មន្ត្រីការិយាល័យគ្រប់គ្រងផ្សារបានបញ្ជាឱ្យហាងភេសជ្ជៈ Mixue Bingcheng ធ្វើការលាងសម្អាត និងបាញ់ថ្នាំសម្លាប់មេរោគនៅបរិវេណជុំវិញភ្លាមៗ ដើម្បីទប់ស្កាត់ការឆ្លងមេរោគ ។

បន្ទាប់មក មន្ត្រីការិយាល័យគ្រប់គ្រងផ្សារបានប្រាប់ឱ្យហាងភេសជ្ជៈ Mixue Bingcheng អប់រំអំពីបញ្ហាអនាម័យ, សុវត្ថិភាពបុគ្គលិក និងឥរិយាបថនៅកន្លែងការងារទៅកាន់បុគ្គលិកគ្រប់សាខា ។

ចំណែកម្ចាស់គ្រប់គ្រងហាងភេសជ្ជៈទទួលស្គាល់ថា បុគ្គលិករបស់ខ្លួនពិតជាបានលាងជើងក្នុងអាងលាងចានមែន ប៉ុន្តែបុគ្គលិករូបនេះគ្មានចេតនាទេ ដោយសារតែជើងរលាកទឹកក្តៅពេលកំពុងធ្វើការ ។ ម្យ៉ាងទៀត វាបន្ទាន់ខ្លាំងពេក និងរកទឹកត្រជាក់ពុំទាន់ ទើបបុគ្គលិកលាងជើងក្នុងអាងលាងចានបែបនេះ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKnstUMTaaZ_6V_EHgZX6SdUFVZ0I2bGM1I9HN118cANCMxzdANNXRKRwjoi3uqiWcKWdT3YrHFvJh_U3YI7mHUdqHvgIpT6tSSESU5wywQaoVbltEEYxI_r6HYEYVXlFCm9GDXdFR1m-PwllhUvhiE_cO_7c6wzVHY9HeXOPiR22sZjLKtFoU4K6A5CE/s800/photo_2024-06-14_09-13-36.jpg