វាគឺជាការពិតដែលមនុស្សស្ទើរតែគ្រប់គ្នាសុទ្ធតែធ្លាប់និយាយដើមគេ ហើយការនិយាយដើមគេអាចធ្វើឱ្យមានភាពរីករាយ និងគួរឱ្យចាប់អារម្មណ៍ មិនថាជាបុរស ឬស្ត្រីនោះទេ។ ការនិយាយដើមនរណាម្នាក់ដែលមិនធ្វើឱ្យប៉ះពាល់ដល់ខ្លួនឯង គឺនាំឱ្យមានសុខភាពល្អបំផុត។ ដូច្នេះខាងក្រោមនេះគឺជាហេតុផល ៦ យ៉ាងដែលការនិយាយដើមគេអាចល្អសម្រាប់អ្នក៖

១.បំបាត់នូវភាពតប់ប្រមល់ឬស្ត្រេស៖ ការនិយាយដើម គឺជាសកម្មភាពរីករាយនិងគួរឱ្យចាប់អារម្មណ៍ ដោយអ្នកអាចទទួលបានព័ត៌មានថ្មីៗអំពីមនុស្សជុំវិញខ្លួន។ ការនិយាយដើមគេផ្តោតលើការទទួល និងការចែករំលែកព័ត៌មានថ្មីៗ ដែលធ្វើឱ្យអ្នកភ្លេចអំពីបញ្ហា និងភាពតានតឹងរបស់អ្នកជាបណ្តោះអាសន្ន។ ហេតុដូច្នេះការនិយាយដើមគេគឺជាសកម្មភាពលុបបំបាត់ភាពធុញថប់ និងស្ត្រេសជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZS3acznlfiQm2jgHeDb4u3MwurBzkXfevGnNdEDTqXmq5jLSzL-PVr0dxtPQv4eb7LpAU8r5119TY9mjO-58jw0YyGNKAS42cGO1WlBKvgiRIAfkWNxBItkfrUJyeut1srDWtaXtwPaGu1ufDEmz9RWju7U6jQtbUvRoOeADMyRD9CKoeC6AwXbAg9eM/s1024/23ad1508c51dc890183db0d32259ede7.webp

២.កម្ចាត់នូវភាពអវិជ្ជមាន៖ ការនិយាយដើមគេអំពីរឿងល្អៗ គឺជាសកម្មភាពដ៏រីករាយមួយដើម្បីលុបរាល់គំនិតនិងអារម្មណ៍អវិជ្ជមានចេញពីក្នុងចិត្តរបស់អ្នក និងបង្កើតបរិយាកាសល្អៗ ដោយបន្ថែមការលេងសើចចំពោះមនុស្សជុំវិញខ្លួន ដូច្នេះវានឹងធ្វើឱ្យអ្នកសើច ក៏ដូចជាអាចបន្ធូរអារម្មណ៍ផ្លូវចិត្តដោយខ្លួនឯង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_BYlSey39Fkha7gtsQdsr7mifuOemNnwYTW_f0RoL9bcA4OdrMK9WD4EjRRPUxgIyky1Tg4DCWNyT0xzt4P2Stsw3ZTx9kepprOGezn3QlSbqeiJL3-wAtvRy2GZfRxXxcNWKibXZPP2OI1xwpve1bsTi6ZMhj19rSozcjuJmhyHiPAoL914rmY39DWQ/s700/Two-girls-talking-Woman-sitting-alone-Talking-behind-your-back-1.webp

៣.ធ្វើឱ្យអ្នកសប្បាយចិត្ត៖ ការនិយាយដើមគេ គឺជាការលេងសើចដែលគួរឱ្យចង់សើចនិងអាចជារឿងគួរឱ្យអស់សំណើចនៅពេលខ្លះ។ ហេតុនេះការនិយាយដើមគេអាចធ្វើឱ្យអារម្មណ៍របស់អ្នកធូរស្រាលនិងរីករាយជាងមុន។ ដូច្នេះអ្នករីករាយនឹងការនិយាយដើមជាមួយមនុស្សជិតស្និទ្ធរបស់អ្នក និងចែករំលែកព័ត៌មានថ្មីៗដោយរីករាយ និងរំភើប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgP_yU3tEPNpuHoqnZ7vm5Q30hfSseu9BCHEUlaRTSAGrni-NSe_J9QQcVf2d6lnvRwtqPuxa_FMoDES6qiBgjqBISwizZV6XphyphenhyphenhkqHN3-EBezwNqOL9q6kbWQVO8oL1FLpjfKri1CQ8XBBfCsJZL66x644USvC5eHwAZI1jqtWvWKpRcdXChPlfSuaTw/s620/web3-gossip-talking-criticize-bad-good-shutterstock_574838968-pressmaster-ai.webp

៤.បង្កើតភាពជិតស្និត៖ នៅពេលដែលមនុស្សនិយាយដើមគេចំប្រធានបទតែមួយ មានន័យថាពួកគេនិយាយអំពីមនុស្សដែលពួកគេមិនចូលចិត្តដូចគ្នា ហើយពួកគេក៏មានឱកាសកាន់តែនៅជិតគ្នា ពោលការនិយាយអំពីរឿងដែលមនុស្សពីរនាក់ចាប់អារម្មណ៍ដូចគ្នាអាចធ្វើឱ្យពួកគេកាន់តែជិតស្និទ្ធស្នាលគ្នាជាងមុន។

៥.ស្គាល់មុខពិតរបស់មនុស្ស៖ នៅពេលមនុស្សនិយាយដើមគេ រឿងដែលពួកគេនិយាយអាចពិត ៥០% និងមិនពិត ៥០% ដូច្នេះនៅពេលដែលយើងដឹងរឿងរ៉ាវរបស់មនុស្សខ្លះ នៅពេលយើងស្ថិតក្បែរពួកគេគឺយើងអាចដឹងមុន ឬអាចការពារខ្លួនបាន។ ហើយការនិយាយដើមគេក៏ធ្វើឱ្យយើងយល់កាន់តែច្បាស់អំពីមនុស្សផ្សេងទៀតដែលយើងមិនសូវស្គាល់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-QROcUgTThqIf0nUlIcpeQmTDWCof6Ff6uFBrmQfZedWhW4C4xxwMSBr-qJq-K35Hq22onLxmlWBGuIw9j4e__bKM8hnCSlnx7GlmofY5Bc7keI0E_kAzRdG4rz0cZpUrQQQgTDtB-oCFmgVWR5nfezFWuZsp9Xu1Pk6mdj1pR5cxIYmKUPEu7u4xmik/s1500/why-do-people-talk-behind-your-back.webp

៦.ជួយបន្ធូរអារម្មណ៍៖ នៅពេលខ្លះគ្រាន់តែឈប់សម្រាកពីការងារក្នុងពេលអាហារថ្ងៃត្រង់នៅការិយាល័យរបស់អ្នក អ្នកទំនងជានិយាយដើមមិត្តភក្តិ សាច់ញាតិ មិត្តរួមការងារ និងអ្នកដទៃជាដើម ដោយការនិយាយបែបនេះអាចជួយបន្ធូរអារម្មណ៍របស់អ្នកនិងបង្កើនថាមពលខួរក្បាល៕