Home ព័ត៌មានអន្តរជាតិ ស្ពានអាកាសទម្លុះអគារក្លាយជាតំបន់ទាក់ទាញ និងមន្តស្នេហ៍របស់ទីក្រុងអូសាកា

ស្ពានអាកាសទម្លុះអគារក្លាយជាតំបន់ទាក់ទាញ និងមន្តស្នេហ៍របស់ទីក្រុងអូសាកា

54
0

ប្រទេសជប៉ុន ៖ ប្រទេសជប៉ុនតែងតែមានអ្វីប្លែកៗទាក់ទាញភ្នែកជានិច្ច ហើយថ្ងៃនេះ សារព័ត៌មាន KBN នឹងនាំអារម្មណ៍លោកអ្នកមកទស្សនាស្ពានអាកាសមួយកន្លែងនៅទីក្រុងអូសាកា ដែលស្ពាននេះបានសាងសង់ទម្លុះអគារកម្ពស់១៦ជាន់ ។ ដឹងអត់ថា ហេតុអ្វីបានជាជប៉ុនសាងសង់ស្ពានអាកាសឆ្លងកាត់អគារបែបនេះ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiS_UCmRnC9qnkh2GdaQJDAwTO7F_EDKcaTFUmTCdqo1CTFy6qfXSjZqmcg0ITBPzBt33EbFOlXy2lj40ECKF1tbHtAhARgLwlBRgfsSpCwuj8Gs5ToAGVw0402B8sb9HtjDvhSt2wJDeCuMSSiplMsJ8HR2ZJ81eRUPfj3PB5Jrx1i4hFMK1ubEfswGiE/s650/gate_052516053841.jpg

គម្រោងនេះបានចាប់ផ្តើមនៅឆ្នាំ១៩៨៣ គឺគេបានវាយកម្ទេចអគារចាស់ចោលដើម្បីសាងសង់អគារថ្មី ហើយម្ចាស់អចលនទ្រព្យបានសុំការចរចាគម្រោងនេះជាមួយស្ថាប័នពាក់ព័ន្ធអស់រយៈពេលជាច្រើនឆ្នាំ ទម្រាំអាចសាងសង់អគារថ្មីឱ្យលេចរូបរាងយ៉ាងស្រស់ស្អាត ព្រមទាំងប្រើប្រាស់កន្លែងប្រកបដោយប្រសិទ្ធភាព ។ រីឯអ្នកស្នាក់នៅក្នុងអគារពុំចាំបាច់បារម្ភពីសំឡេងរំខានដោយសារការធ្វើចរាចរលើស្ពានអាកាសទេ ព្រោះក្រុមបច្ចេកទេសសាងសង់អគារបានចាត់ការរឿងនេះយ៉ាងល្អ ។

រូបភាពស្ពានអាកាសទម្លុះអគារដែលយើងបានឃើញនេះ មិនមែនជារូបភាពកាត់តទេ ប៉ុន្តែវាជារូបភាពពិតប្រាកដនៅទីក្រុងអូសាកា ប្រទេសជប៉ុន ។ រីឯអគារដែលមានស្ពានទម្លុះនេះ ឈ្មោះថា «The Gate Tower Building» ជាអគារដ៏ល្បីល្បាញមួយនៅលើពិភពលោក និងគ្មានអគារណាដូច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPzXyyy027R2ampgobFK6NSy-tmAOiHe_TtBHfCNkn0F9ChzfzubQpDoNAw8OJoOhUxEo-c6hqRm_X3nQHBwGyJzSKEbhfe_aeGxOWnKZNX6QV-cHsM75xGUBKkR4H-kxZN_zis_MAR6lV09tt7A-QOOdAfbWvQj7sJeVjkfs03xCqrBQ4ctDnisIlwIA/s625/Gate_Tower_13.jpg

អគារនេះមានឈ្មោះល្បីល្បាញខ្លាំង ដោយសារមានការសាងសង់ស្ពានអាកាសទម្លុះអគារ ហើយកម្រមានប្រទេសណាសាងសង់ស្ពានអាកាសបែបនេះណាស់ ។ ចំណែកប្រវត្តិការសាងសង់ គឺកើតឡើងនៅឆ្នាំ១៩៨៣ ក្រោយពីអាជ្ញាធរជប៉ុនអនុម័តឱ្យកែលម្អតំបន់នេះជាថ្មី ។

ប៉ុន្តែលិខិតអនុញ្ញាតសាងសង់អគារ The Gate Tower Building នៅតំបន់នេះត្រូវបានបដិសេធ ដោយសារអាជ្ញាធរមានគម្រោងសាងសង់ស្ពានអាកាសនៅតំបន់នេះដូចគ្នាដែរ ។ ទោះយ៉ាងណា ម្ចាស់កម្មសិទ្ធិអចលនទ្រព្យមិនព្រមចុះចាញ់ទេ ហើយក៏រត់ការឯកសារ និងសុំចរចាជាមួយគ្រប់ស្ថាប័នពាក់ព័ន្ធដើម្បីសាងសង់អគារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgICTTCaRYlheIuXfjQHbqDAYuqSiAwsf3aqsiga2koCsHOiA1xvp9D8tH8M3xaJDu3oJT-YCnQh_Tdq7_aaIKWJOsaGGSLOprbuhHBYuoThWtRiPsgVr4WOos_wOLcHG8LhdE4M-xkz2-BYkxTbGGvsWJdf3RLP2n4JQtsNBrosT6r35oHEGtyBS4iX6E/s791/Gatetower1.jpg

ក្រោយការចរចាគ្នាអស់រយៈពេលជាច្រើនឆ្នាំ នៅទីបំផុត ភាគីទាំងអស់បានឈានដល់ការធ្វើកិច្ចព្រមព្រៀងមួយ គឺអនុញ្ញាតឱ្យអគារ និងស្ពានអាកាសអាចសាងសង់ក្នុងតំបន់តែមួយ ។ ដូច្នេះហើយ ទើបយើងគ្រប់គ្នាបានឃើញរូបភាពស្ពានអាកាសទម្លុះអគារបែបនេះ ។

អគារ The Gate Tower Building បានសាងសង់ឡើងកាលពីឆ្នាំ១៩៨៩ និងបញ្ចប់ការសាងសង់នៅឆ្នាំ១៩៩២ ដូចគ្នានឹងការបញ្ចប់ការសាងសង់ស្ពានអាកាសដែរ ។ អគារនេះមានកម្ពស់សរុបចំនួន១៦ជាន់ រីឯស្ពានអាកាសបានទម្លុះអគារ ចាប់ជាន់ទី៥ ទៅជាន់ទី៧ ។ បច្ចុប្បន្ន វាបានក្លាយជាកន្លែងទាក់ទាញចំណាប់អារម្មណ៍ និងជាមន្តស្នេហ៍របស់ទីក្រុងអូសាកា ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuSDCBR0qV0dcIRown3DVxeL7CUtkFJVzPe5pD8jZYT0K6Z9d44CaMwvu1ek48oBgzFroHLRLKpkDqrLlJ4HO-w0gJtc8RYfDQe5wsXRVMzvLHGHuRABlSSj811dGDfcEyCNXAnKM0yfbh-hPWklFcM8rFwHi7D0coJPg7YvUpZ3-MDgs8IXi8Q6ybth4/s790/Gatetower2.jpg