Home ព័ត៌មានអន្តរជាតិ អ្នកចូលចិត្តដើរព្រៃសូមប្រុងប្រយ័ត្ន! ស្ត្រីម្នាក់ត្រូវបានពស់ថ្លាន់លេបត្របាក់

អ្នកចូលចិត្តដើរព្រៃសូមប្រុងប្រយ័ត្ន! ស្ត្រីម្នាក់ត្រូវបានពស់ថ្លាន់លេបត្របាក់

82
0

សម្រាប់បងប្អូនដែលចូលចិត្តដើរព្រៃ ឬបោះតង់ម្នាក់ឯងដើម្បីសាកថ្មជីវិត សូមប្រុងប្រយ័ត្នឱ្យបានខ្ពស់ ព្រោះថាបច្ចុប្បន្នពស់ថ្លាន់ធំៗជាច្រើនក្បាលបានកំពុងរីករាលជុំវិញពិភពលោក។ នេះបើយោងតាមសារព័ត៌មានបរទេសថ្មីៗនេះបានរាយការណ៍ថា មានស្ត្រីម្នាក់បានបាត់ខ្លួនបន្ទាប់ពីបោះតង់ក្នុងព្រៃម្នាក់ឯង ដោយមិនឃើញត្រឡប់មកផ្ទះ ២-៣ ថ្ងៃក្រុមគ្រួសាររបស់នាងក៏ប្រកាសស្វែងរក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5aanNl-BDak3NrDtubp8ESSvszWGKxESrRZE-SFzws17YvdnR71INtx3WvPiZ2fDCh3x1RrHAFAkFchPfCwdRt3KGjWnrkuYZIxVPyQQ5Luks4SeMJXwrfAEI3VlYzeUIlQr1SE39qLJpGRIODfDTn0iMW9BW3h0VP0kPO_-85HgVknwY2hG9WdBu4sA/s629/Screenshot%202024-06-10%20132009.png

ស្ត្រីជនរងគ្រោះនោះមានឈ្មោះថា Farida អាយុ ៣០ ឆ្នាំ មកពីភូមិ Kalempang ខេត្ត South Sulawesi ភាគកណ្តាលប្រទេសឥណ្ឌូនេស៊ី បានបាត់ខ្លួនតាំងពីល្ងាចថ្ងៃទី៦ ខែមិថុនាមកម្លេះ ដោយមិនបានត្រឡប់មកផ្ទះវិញអស់រយៈពេល ២-៣ ថ្ងៃខុសធម្មតា ក្រុមគ្រួសាររបស់នាងក៏បានប្រកាសស្វែងរក។ លោក Suardi Rosi មេភូមិបាននិយាយថា “គ្រួសាររបស់នាងបានរកឃើញរបស់របររបស់ជនរងគ្រោះនៅក្នុងព្រៃ ហើយក៏មានការសង្ស័យ”។ បន្ទាប់មកអ្នកភូមិក៏បានចាប់ផ្តើមស្វែងរកតំបន់នោះភ្លាមៗ ស្រាប់តែបានរកឃើញពស់ថ្លាន់ដ៏ធំមួយ ហើយក៏បានព្រួតគ្នាស្ទាក់ចាប់ពស់ថ្លាន់នោះ ដោយពួកគេបានយល់ព្រមកាត់ក្រពះរបស់ពស់ថ្លាន់ ហើយសាកសពរបស់ Farida ក៏បានលេចឡើងភ្លាមៗ”។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYq2dRrxEEohae9bjGl8YaT_En8HzC3_qYlfAO-i3FPYatl9jITnIo7Fo8y1bveGnx0-uc7hHZSSzIuuEMblSm8__0uSaIMoB51Sk71Lpsz3757Fj2FpDxELkHnIWK1hlLg2NRjhyphenhyphen8AQR81Cl3k9G2rdy6N_cR9aJzdKJLlhw1QVabe7B9NNqxrAPDIbQ/s627/Screenshot%202024-06-10%20132027.png

ស្ត្រីម្នាក់នេះត្រូវបានគេប្រទះឃើញនៅក្នុងពោះរបស់ពស់ថ្លាន់យក្សដែលមានប្រវែងជិត ៥ ម៉ែត្រ។ គ្រួសាររបស់នាងគឺមានការសោកស្ដាយយ៉ាងខ្លាំង នៅពេលបណ្តោយនាងឱ្យបោះតង់ក្នុងព្រៃម្នាក់ឯង។ ពួកគេបាននិយាយថា “ជាទូទៅនាងមានទម្លាប់ចូលចិត្តដើរព្រៃម្នាក់ឯង ប៉ុន្តែមិនដែលមានបញ្ហាអ្វីកើតឡើងនោះទេ” ហើយពួកគេក៏បណ្តោយឱ្យនាងដើរលេងបោះតង់ធម្មតាដូចរាល់ដង។ ទោះជាយ៉ាងណាដំណឹងនេះបានធ្វើឱ្យពួកគេមានការខូចចិត្តយ៉ាងខ្លាំង និងព្រមានកូនចៅកុំឱ្យដើរព្រៃម្នាក់ឯង ទោះបីថ្ងៃនេះមិនមានគ្រោះថ្នាក់អីកើតឡើង ប៉ុន្តែថ្ងៃក្រោយយើងមិនដឹងថាមានរឿងអាក្រក់អីកើតឡើងនោះទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVf5cI9oq3EZ_TR8l3AdJCBrXUHHHYpWJyt6GFKgbQs6RKWgg6czmT5k_dauOahI4nS4wfLjzsqK5DIlBAccLEfx42utfRkgBKy3GoGcWt008hBqX-hJhjFhS6EgF5fnh31KqBzeS42s0gvw9Blb57_dmQWkyTRB0FTJuWjk2S9LtXh-mSEKkL87uY9fc/s627/Screenshot%202024-06-10%20132053.png

គួរបញ្ជាក់ដែរថា ហេតុការណ៍នេះមិនមែនជាលើកទីមួយនោះទេ។ កាលពីឆ្នាំមុនប្រជាជននៅស្រុក Tinanggea ខេត្ត Sulawesi ភាគអាគ្នេយ៍បានសម្លាប់ពស់ថ្លាន់យក្សប្រវែង ៨ ម៉ែត្រ ខណៈដែលវាកំពុងលេបត្របាក់អ្នកស្រុកម្នាក់។ នៅឆ្នាំ ២០១៨ ស្ត្រីអាយុ ៥៤ ឆ្នាំម្នាក់ក៏ត្រូវបានគេរកឃើញនៅក្នុងពោះរបស់ពស់ថ្លាន់ប្រវែង ៧ ម៉ែត្រផងដែរនៅក្នុងទីក្រុង Muna ភាគអាគ្នេយ៍ Sulawesi។ ពស់ថ្លាន់ដែលត្រូវបានគេចាត់ទុកថាជាពស់វែងបំផុតក្នុងពិភពលោក ភាគច្រើនគឺមានដើមកំណើតនៅប្រទេសឥណ្ឌូនេស៊ី ហ្វីលីពីន ឥណ្ឌា និងកោះ Borneo។ យោងតាមទស្សនាវដ្ដីសត្វល្មូន ឬពស់ថ្លាន់ដែលមានប្រវែងវែងបំផុតមិនធ្លាប់មានពីមុនមក គឺមានប្រវែងរហូតដល់ទៅ ៩.៧ ម៉ែត្រ និងទម្ងន់ជិត ១៥៩ គីឡូក្រាម៕