Home ព័ត៌មានអន្តរជាតិ អគារមានរូបរាងដូចសណ្ឋាគារ តែមិនទទួលភ្ញៀវស្នាក់នៅទេ តើជាអ្វីទៅ?

អគារមានរូបរាងដូចសណ្ឋាគារ តែមិនទទួលភ្ញៀវស្នាក់នៅទេ តើជាអ្វីទៅ?

56
0

ប្រទេសអូស្ត្រាលី ៖ នេះជាសណ្ឋាគារមួយដែលសាងសង់ឡើងមិនមែនសម្រាប់ឱ្យភ្ញៀវចូលស្នាក់នៅទេ ប៉ុន្តែគេសាងសង់វាសម្រាប់បំភ័ន្តភ្នែកអ្នកដំណើរដែលបើករថយន្តឆ្លងកាត់ទីនេះប៉ុណ្ណោះ ។ សណ្ឋាគារនេះឈ្មោះ «Hotel Eastlink» ស្ថិតនៅតាមបណ្តោយផ្លូវមួយក្នុងទីក្រុង Melbourne ប្រទេសអូស្ត្រាលី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOnMjdeczo8CfccABrU1x3rUKTWVyNMEpiXAMXIe93-VgPE6YirK1sDGDmw7fkxMJzlNfejnL9T3Ph5950HKEK-EcNUOqXOiQF_8O6rmnTdlnaZNo69WAw4AoqHVGIs1VMM7z1MimpIYZvUQRpOb21sFD6KqcZUxONvOU5ztQEIr51_t2QGJK-QtBcbUk/s953/photo_2024-06-04_16-43-56%20(2).jpg

បើទោះជាវាមានឈ្មោះថាសណ្ឋាគារ និងមានរូបរាងខាងក្រៅដូចគ្នានឹងសណ្ឋាគារពិតប្រាកដក្តី ប៉ុន្តែវាមិនដូចជាមនុស្សគ្រប់គ្នាគិតនោះទេ ។ នេះជាការតាំងបង្ហាញនូវស្នាដៃសិល្បៈក្នុងតំបន់របស់អ្នកជំនាញសិល្បៈសាងសង់ គឺលោក Callum Morton ព្រមទាំងបានបង្ហាញជាសាធារណៈតាំងពីឆ្នាំ២០០៧ មកម៉្លេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgy8Wl_4v6J1ygX2E149e79emx471o_o1W0wl6X9-aqP9WYVAC9wGIrLeO3ASh3NEnk4yYjcSGu4VRSnmiPu0hOQ4I0QgvL7Pt1843NPIBrJ_0xPOv8kVLNx7AfJ_rydwMzZrvVogiqKwGiy2Yz5QYxPQ-Rv8CX-5C2odLDOXa4QQ2mkiOSHIlZHZrDdeQ/s1024/photo_2024-06-04_16-43-56%20(4).jpg

ចាប់តាំងពីពេលនោះ សណ្ឋាគារ Eastlink បានធ្វើឱ្យអ្នកដំណើរនៅតាមផ្លូវយល់ច្រឡំគ្រប់ៗគ្នា ។ វាមានរូបរាងដូចគ្នានឹងសណ្ឋាគារតូចមួយ ដែលមានកម្ពស់២០ម៉ែត្រ និងទទឹង១២ម៉ែត្រ ព្រមទាំងមានបរិវេណផ្នែកខាងមុខ៥ម៉ែត្រ សម្រាប់ចតយានជំនិះ ។ បើបើកបររថយន្តក្នុងល្បឿនលឿន អ្នកដំណើរនឹងជឿថា វាពិតជាសណ្ឋាគារខ្នាតតូច ពីព្រោះនៅផ្នែកខាងលើអគារ គេបានឃើញអក្សរពណ៌ក្រហមសរសេរថា «HOTEL» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3XFZRJB-uTh2WRKKJiKYhQlueKFsSAcKV67K-15uWt95DU3x5rnUDP6fUIuY_a0nY0CKl4nSNCCW5kTHM8OacrNEf1lmYKqNaQBk_8AIpVIcyVOpL36JxOQWiqNQtR76zYhH7E0b0ww-NacSqJbj28qulbYNfg7Gp3reubOthfzey9bBHSptw2cblkdY/s1200/photo_2024-06-04_16-43-56%20(5).jpg

ហេតុនេះ វាមិនចម្លែកចិត្តទេ ដែលមានមនុស្សជាច្រើននាក់ព្យាយាមទំនាក់ទំនងទៅខាងសណ្ឋាគារនេះដើម្បីកក់បន្ទប់ស្នាក់នៅ ។ នៅពេលយប់ គេនឹងឃើញបង្អួចស្តើងៗរបស់សណ្ឋាគារបើកភ្លើងភ្លឺព្រោងព្រាត ហើយមើលទៅ វាដូចគ្នានឹងមានមនុស្សកំពុងស្នាក់នៅដែរ ។ ប៉ុន្តែបើពិនិត្យឱ្យបានច្បាស់នឹងដឹងថា វាមិនមែនជាសណ្ឋាគារពិតប្រាកដទេ ពីព្រោះបរិវេណខាងក្នុងអគារគ្មានផ្លូវ ឬបន្ទប់សម្រាប់ឱ្យភ្ញៀវដើរចូល ពីព្រោះវាគ្រាន់តែជាសិល្បៈប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfN97HSb2OkCkjVoa_XI7ajJZmdKX9U9XBSkGPeReW0kvk_Y0bgc33zdFgzACr6TnBYxYrPDiDJPEHbUkt8_AqdmoH9Z4Hq8y5NVt-rtL4iQqYO7b1a7pXms7xxiQ2EgbWkqbGs8g6CpNckL_n4DawaSz826_cRNgHojjbCYCVD6jJh5Hvl_9Nle6yVDo/s717/photo_2024-06-04_16-43-56.jpg

នេះជាការតាំងចិត្តរបស់អ្នកបង្កើតស្នាដៃសណ្ឋាគារនេះ ដោយបានដាក់ឱ្យវាស្ថិតនៅដាច់ឆ្ងាយពីអគារផ្សេងៗ ក្នុងគោលបំណងបំភ័ន្តភ្នែកអ្នកដំណើរឆ្លងកាត់ទីនេះ ។ លោក Callum Morton ជាអ្នកជំនាញសិល្បៈសាងសង់សណ្ឋាគារ Eastlink និយាយថា បើមើលមួយភ្លែត អ្នកដំណើរអាចគិតថា វាជាសណ្ឋាគារ ប៉ុន្តែក្រោយមក ពួកគេនឹងមើលឃើញថា វាគ្រាន់តែជាឧបករណ៍ដែលយកមកដំឡើងតម្រៀបលើគ្នាប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgj_It7pKQ02TeOxlnJtER39kCwbccZOen5vQTxAOSAmSA_5xrjJ4wgFX2Ydp-MNDs6kD7ySCbxpthbTWurGNffN7sneKbCjptRMioLpfL1DOuq5mci5mVhyphenhyphenaWkFxMmupPqT34k1kcEZditaTUcek9fAss-8_nYUK8x4CmLQ54RfnBLUKDI9HbYQtwBbGk/s1280/photo_2024-06-04_16-43-56%20(3).jpg

លោកនិយាយថា ៖ «ខ្ញុំគិតថា វាជារឿងគួរឱ្យចាប់អារម្មណ៍មួយ ដែលត្រូវយកអ្វីម្យ៉ាងមកដាក់នៅបរិវេណទីវាល និងងាយស្រួលឱ្យអ្នកដំណើរឆាប់មើលឃើញ ។ វាអាចផ្លាស់ប្តូរការគិតរបស់មនុស្សពាក់ព័ន្ធនឹងសិល្បៈក៏ថាបាន» ៕