Home ព័ត៌មានអន្តរជាតិ ផ្អើលអស់រោងការ! កូនកំលោះម៉ាឡេស៊ីស្រាប់តែតែងខ្លួនបែបនេះក្នុងថ្ងៃពិសេសរបស់ខ្លួន

ផ្អើលអស់រោងការ! កូនកំលោះម៉ាឡេស៊ីស្រាប់តែតែងខ្លួនបែបនេះក្នុងថ្ងៃពិសេសរបស់ខ្លួន

58
0

ម៉ាឡេស៊ី៖ មួយជីវិតរៀបការម្តង កូនកំលោះម៉ាឡេស៊ីស្រាប់តែតែងខ្លួន Cosplay បែបនេះក្នុងពិធីអាពាហ៍ពិពាហ៍របស់ខ្លួនកាលពីថ្ងៃទី ២៨ ឧសភា ២០២៤។
នៅក្នុងវីដេអូមួយដែលបានផ្សព្វផ្សាយតាមបណ្តាញសង្គមបានបង្កឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកនិយមលេងអ៊ីនធឺណិត ដោយនៅក្នុងវិដេអូនោះគេបានឃើញថា កូនកំលោះស្រាប់តែតែងខ្លួនជាតួអង្គប្រឌិតបែបវិទ្យាសាស្ត្រជប៉ុនក្នុងរឿងព្រេងនិទាន Ultraman ជំនួសឱ្យការស្លៀកសម្លៀកបំពាក់បែបប្រពៃណី ខណៈកូនក្រមុំនៅតែគ្រងឈុតប្រពៃណីដដែល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbONp-gYApmbpHHK9hWLi-AqtHGFOLKfadSzk3-fEa5gRKFxdGwuVYVZGKZqadMnouXx4X1jFlWu66U8tjZmJQ6szONFjnDKbWHUXWdyxe910h1rec4PgYafIp6m3io8v5n20Y993HrvoHrWpWrwcYeMx-IdWS8gpz306DVLkO0Rv9nBRDq2M1KJV6zqI/s438/Screenshot-2024-05-28-092706.webp

កូនលោះ Zulhafizie បាននិយាយថា “លោកពិតជាចូលចិត្តការតែងខ្លួន Cosplay ជាតួអង្គ Ultraman ណាស់ព្រោះតួអង្គនេះគឺជាផ្នែកមួយនៃជីវិតរបស់លោក”។ កូនលោះរូបនេះបានបន្តទៀតថា លោកពិតជាអរគុណភរិយាដែលសុខចិត្តធ្វើតាមតម្រូវការពិសេសរបស់លោក។ លោកក៏បានថ្លែងអំណរគុណដល់គ្រួសារទាំងពីរដែលបានគាំទ្រពួកគេក្នុងការរៀបចំពិធីមង្គលការដ៏ពិសេសនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8sM3O14jEmvWGIlWkNlAwPSPrEiuBxsCyrMZWiURUjHR-xagwndY5OksmBwI1-HV2y5RjGrC-lwd0nQ975lpybHc9kGEeQ5ib-vC6a9JLNSRIUQk2simu5yng1ABswN21BN4e2jEUXpOuZxA1cbl0dsxn5vEpWvfQMXqw1oc66heH-FuFSinnW6ONLRA/s439/Screenshot-2024-05-28-093105.webp

នៅក្នុងវីដេអូដែលបានចែកចាយនោះគេបានឃើញថា កូនក្រមុំកាន់ផ្កាមង្គលការ គ្រងឈុតបុរាណបែបប្រពៃណី កាន់ដៃកូនកំលោះដោយស្នាមញញឹម។ ដោយកូនក្រមុំបានដឹងរឿងគ្រប់យ៉ាងរបស់កូនកំលោះ ហើយភ្លាមៗនោះក៏យល់ស្របជាមួយនឹងគំនិតរបស់កូនកំលោះក្នុងការប្រែក្លាយទៅជា Ultraman ។ Ultraman គឺតួអង្គ Hero ដ៏ល្បីល្បាញមួយរបស់ជប៉ុន ដែលតែងតែប្រយុទ្ធជាមួយក្រុមបិសាច ហើយតែងតែងយកឈ្នះក្រុមបិសាចជានិច្ច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOVEZuSCM97w1JvfV2mynJxMxgTXb7y5JZ6iqJ5HaLE03LYCTYA2iVsNyo_aQfEBv7rWBY1njYUiUG4man2bhRMjssXGdShWUZW_7TSPTTTG_nFUO09H09LrB71hRHliMlHULizbRFOmr6ekB_D7LuqPVAgU6hG1WbvkLckGMN452lxe1mcgZAOKlMnsI/s441/Screenshot-2024-05-28-093444.webp

នៅក្នុងវីដេអូនៃពិធីមង្គលការនេះបានលេចឡើងលើបណ្ដាញសង្គមធ្វើឱ្យមនុស្សជាច្រើនរំភើបចិត្តយ៉ាងខ្លាំង។ ដោយមនុស្សម្នាក់បានបញ្ចេញមតិថា “ខ្ញុំមិននឹកស្មានថា Ultraman អាចនឹងរៀបការទេ”។ គួរបញ្ជាក់ដែរថា គិតត្រឹមថ្ងៃទី ២៩ ឧសភា វីដេអូអាពាហ៍ពិពាហ៍នេះទាក់ទាញអ្នកចូលមើលរហូតដល់ ៩.៣ លានដងនិង ៦០ ម៉ឺន Like ដោយទទួលបានមតិវិជ្ជមានជាង ៤ ម៉ឺន។ មនុស្សភាគច្រើនបានអបអរសាទរគូស្នេហ៍វ័យក្មេងនេះចំពោះសុភមង្គលពិសេសរបស់ពួកគេ ដោយសរសើរពួកគេចំពោះភាពច្នៃប្រឌិត និងកំប្លែង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHzwZAOT8C7Cv5o2drXOqxEXW0Gk5dqlGTZhYiFcGmPxyo5tnTOxcwEjiU04K3UVts8BZ_r0k3_YRj3vqYZpbOfL-kzh_AiatMB3kEl7_Zm8ZGgQXn4jPquzNp0RyG_ImL_ZD3dTZry5BWRqzUsjT8mRmx8UVhflQ0uYTzgLw6cIyZfgwEKre5B0Hhr-E/s437/Screenshot-2024-05-28-093505.webp