Home ព័ត៌មានអន្តរជាតិ តើកោះមានរូបរាងដូចស្នាមក្រយៅដៃមនុស្សកើតឡើងដោយឯកឯង ឬមនុស្សបង្កើត?

តើកោះមានរូបរាងដូចស្នាមក្រយៅដៃមនុស្សកើតឡើងដោយឯកឯង ឬមនុស្សបង្កើត?

52
0

ប្រទេសក្រូអាត ៖ កោះភាគច្រើនលើពិភពលោកល្បីល្បាញមានទេសភាពស្រស់ស្អាតទាក់ទាញភ្ញៀវទេសចរ ប៉ុន្តែកោះ Bavljenac បែរជាខុសប្លែកពីកោះផ្សេងៗ ដោយសារកោះនេះល្បីល្បាញថា មានរូបរាងដូចស្នាមក្រយៅដៃមនុស្ស (Fingerprint Island) បើសម្លឹងពីផ្នែកខាងលើ ។ បច្ចុប្បន្ន មានភ្ញៀវទេសចរយ៉ាងច្រើនចាប់អារម្មណ៍មកកម្សាន្តនៅទីនេះ ហើយអ្នកស្រុកបានទទួលស្វាគមន៍ភ្ញៀវទេសចរយ៉ាងល្អ ប៉ុន្តែពួកគេបារម្ភពីផលប៉ះពាល់អាចកើតឡើងក្នុងតំបន់ប្រវត្តិសាស្ត្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhioJvShdn7__-jLsD2Dm46PFc4rw56joHoFj3mKamtojYi_dZ7IaUKtjTwFHQLFINxX4LPCdx0BtMhhJRTmrTPOQPgFw6wP-CoyrURDc_TKUuSCr4FQrXa9uvii8yRzi67CT100u4KuNaXrMGhpieK6brVas46yqkYYJmyV4I_VvSzr8naBqLWArj30PM/s1000/shutterstock-2018186024.jpg

Bavljenac គឺជាកោះតូចមួយមានទីតាំងនៅឆ្នេរ Dalmatian ក្នុងសមុទ្រ Adriatic ប្រទេសក្រូអាត ។ បើទោះជាប្រទេសក្រូអាត មានកោះធំៗចំនួន៧៥ និងកោះតូចៗជាង៥០០ ប៉ុន្តែ Bavljenac ជាកោះតែមួយគត់ដែលមានអត្តសញ្ញាណខុសប្លែកពីកោះផ្សេងៗ គឺមានរបងថ្មរូបរាងដូចក្រយៅដៃមនុស្ស និងមានប្រវត្តិគួរឱ្យចាប់អារម្មណ៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0rJMGgQYv_nbHeUiuvkUi-21qTxkDC_w0TL5V9Rbyz2srBKon3M9AUfz3LPzRzVSm5iRUynurXmUIpMVEMOeLxzk3-akthTZI-5VyyAn7w9wqLDavO8LJ-SxKG_gs45RmTII4fk-__KQW0EwJw-CrbCdjiwaF4YMo8tq1l9cdb56_nDy4o-DHLsaAelY/s1280/photo_2024-06-03_11-51-12.jpg

ភ្ញៀវទេសចរដែលបានធ្វើដំណើរមកដល់កោះនេះឆ្ងល់ថា តើស្នាមក្រយៅដៃទាំងនេះកើតឡើងយ៉ាងដូចម្តេច? តើមនុស្សបានសាងសង់ឡើង ឬកើតឡើងពីធម្មជាតិ? ចម្លើយពិតប្រាកដ គឺវាកើតឡើងដោយសារកត្តាទាំងពីរយ៉ាង ហើយរបងថ្ម (Stone Dry Walls) រូបរាងជាស្នាមក្រយៅដៃនេះមានប្រវែងសរុបស្មើនឹង២៣គីឡូម៉ែត្រ ។

គេអាចគិតថា វាជាជួរភ្នំបុរាណ ប៉ុន្តែការពិតរបងថ្មទាំងនេះមានកម្ពស់ត្រឹមចង្កេះមនុស្សប៉ុណ្ណោះ និងត្រូវបានរចនាម៉ូដឡើងសម្រាប់ជួយសម្រួលដល់ការធ្វើកសិកម្មឱ្យកាន់តែល្អក្នុងតំបន់មិនអំណោយផល ។ អ្នកស្រុកធ្លាប់រស់នៅលើកោះនេះបានប្រកបរបរកសិកម្មជាចម្បង ហើយដោយសារកោះសម្បូរថ្ម និងខ្យល់បក់ខ្លាំង ទើបពួកគេជួយគ្នាសាងសង់របងថ្មដោយដៃសុទ្ធសាធ និងពុំប្រើស៊ីម៉ងត៍ ដើម្បីការពារខ្យល់កុំឱ្យបំផ្លាញដំណាំ ដូចជា ៖ ទំពាំងបាយជូរ និងម្កាក់ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmWaLK65-kzL5DwESG8L-sXRoxEfNaeigozb2ukVsgjWD0XKNwQ3Fkdbo9lVfzHYhAXc7r_df0rEd5QitLdhnYhb-f7zO7S3rf9-Hhr25R_cxztoA1mc2bKw8JqFNLFpwhI56tDFaEpwVJnV9xi7W9fu0_xyfKWNBoS2sXtCnk_dlZaWlaGJk45Abmwgg/s1280/photo_2024-06-03_11-50-46.jpg

បច្ចេកទេសសាងសង់របងថ្មបែបនេះ ក៏បានយកទៅប្រើប្រាស់ក្នុងតំបន់ផ្សេងទៀតនៅអឺរ៉ុបផងដែរ ប៉ុន្តែគ្មានទីណាអាចសាងសង់របងថ្មដូចក្រយៅដៃមនុស្សដូចកោះនេះទេ ។ របងថ្មត្រូវបានដាក់តម្រៀបសង្កត់លើគ្នា ហើយគេជឿថា វាបានសាងសង់ក្នុងអំឡុងសតវត្សរ៍ទី១៩ ប៉ុន្តែមានរបងខ្លះសាងសង់នាពេលមុននេះ ។ ក្រោយពីរូបភាពកោះ Bavljenac បានផ្សព្វផ្សាយក្នុងបណ្តាញសង្គមធ្វើឱ្យវាទទួលបានការចាប់អារម្មណ៍ខ្លាំង ហើយភ្ញៀវទេសចរជាច្រើននាក់ព្យាយាមធ្វើដំណើរមកទីនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMj9fKKB-A431m-5ha8ZroZ3fbwKbNSrD46iIvk0WKHV5fLI3s1anhOVxqc3YBl_gI7craYE6ME59XHn7I0Uvih2NBhFb7i6SPPHgCO_5-m2G8GPKerT-Vch_MJTSZMJYt0Y1vVbZZLj0YYydaVCFfbFeCq7_LmuNXkV9-D3wzmblt7SAJeKpk-xSkkm8/s1100/at-blog-124a-5965-1695980927.jpg

ការសាងសង់តាមបែបបុរាណ និងពិបាកធ្វើតាមបានធ្វើឱ្យរបងថ្មនេះរឹងមាំរហូតមកដល់បច្ចុប្បន្ន ។ រដ្ឋាភិបាលក្រូអាតបានស្នើសុំឱ្យអង្គការយូណេស្កូចុះបញ្ជីកោះនេះជាសម្បត្តិបេតិកភណ្ឌពិភពលោក ដើម្បីបញ្ជាក់ពីគុណតម្លៃរបងថ្មដែលសាងសង់ឡើងដោយដៃមនុស្ស ។ រដ្ឋាភិបាលអះអាងថា នឹងមានភ្នាក់ងារប្រចាំតំបន់នៅគ្រប់គ្រងកោះនេះផងដែរ ៕