ជាមោទនភាពក្រៃ ដែលប្រាសាទអង្គរវត្តខ្មែរត្រូវបានពិភពលោកចាត់ទុកថា ជាកន្លែងលេខ១ សម្រាប់ការទស្សនាថ្ងៃរះបានស្រស់ស្អាតជាងគេបំផុតក្នុងចំណោម៧២ប្រទេស វ៉ាដាច់តំបន់អាស៊ីនិងសកលលោក។
កាលពីពេលកន្លងទៅនេះ យោងតាមការស្ទង់មតិរបស់គេហទំព័រអន្តរជាតិដ៏ល្បីល្បាញ Morning.co.uk គឺបានចាត់ចំណាត់ថ្នាក់កន្លែងមើលថ្ងៃរះបានស្អាតជាងគេបំផុតនៅក្នុងចំណោម៧២ប្រទេសនៅលើពិភពលោក។ ជាមួយគ្នានោះ ប្រាសាទអង្គរវត្តខ្មែរ ត្រូវបានគេចាត់ថ្នាក់ឲ្យឈរលើកំពូលតារាង ជាប់លេខ១លើលោក ជាកន្លែងដែលអាចចាប់យកទិដ្ឋភាពថ្ងៃរះបានស្អាត ច្បាស់ និងត្រជាក់ភ្នែកជាងគេបំផុត។ 
ប្រាសាទអង្គរវត្តដែលមានទីតាំងស្ថិតនៅខេត្តសៀមរាប ទឹកដីនៃប្រទេសកម្ពុជា ជាស្ថាបតិយ្យកម្មខ្មែរបុរាណ ដែលបានស្ថាបនាឡើងនៅក្នុងសតវត្សទី១២ ដោយព្រះបាទសូរ្យវរ្ម័នទី២។ ប្រាសាទអង្គរវត្តក៏បានចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។ សំណង់អច្ឆរិយៈនេះ បានទាក់ទាញភ្ញៀវទេសចរណ៍ទាំងជាតិនិងអន្តរជាតិមិនដែលដាច់នោះឡើយ ក្នុងនោះក៏មានទាំងតារាល្បីៗ មហាសេដ្ឋីពិភពលោកបានមកគយគន់សម្រស់ប្រាសាទដ៏អស្ចារ្យនេះ។ 
នេះគឺបានសបញ្ជាក់ឲ្យឃើញថា ប្រាសាទអង្គរវត្តកម្ពុជាគឺបានវ៉ាដាច់ទាំងក្នុងភូមិភាគអាស៊ីអាគេ្នយ៍និងពិភពលោក មិនថាជាការមើលប្រាសាទអច្ឆរិយៈលើពិភពលោក និងជាប្លង់កន្លែងថ្ងៃរះនិងលិចស្អាតបំផុតនោះទេ គឺប្រាសាទអង្គរវត្តតែងតែឈរលើកំពូលតារាងជានិច្ច។ 
ដោយឡែក ប្រទេសនៅអាស៊ីចំនួន ៨ ផ្សេងទៀតក៏បានជាប់នៅក្នុងការចាត់ថ្នាក់លើកនេះដែរ រួមមាន៖
-ប្រាសាទ Borobudur ប្រទេសឥណ្ឌូនេស៊ី ជាប់ចំណាត់ថ្នាក់លេខ៤
-ប្រាសាទ Bagan ប្រទេសមីយ៉ាន់ម៉ា ជាប់ចំណាត់ថ្នាក់លេខ៧
-White Sand Dunes ប្រទេសវៀតណាម ជាប់ចំណាត់ថ្នាក់លេខ១២
-ភ្នំ Kinabalu ប្រទេសម៉ាឡេស៊ី ជាប់ចំណាត់ថ្នាក់លេខ១៥
-ភ្នំPhusi ប្រទេសមីយ៉ាន់ម៉ា ជាប់ចំណាត់ថ្នាក់លេខ២១
-Kiltepan ប្រទេសភីលីពីន ជាប់ចំណាត់ថ្នាក់លេខ២២
-Ko Lipe ប្រទេសថៃ ជាប់ចំណាត់ថ្នាក់លេខ ២៦
-ឧទ្យាន Merlion ប្រទេសសិង្ហបុរី ជាប់ចំណាត់ថ្នាក់លេខ ៣ ៕










