Home ព័ត៌មានជាតិ គយ ចេញលិខិតបំភ្លឺ​ជុំវិញការឃាត់ទូរសព្ទ​ជាង​១០០០គ្រឿង​ យកទៅបង់ពន្ធ

គយ ចេញលិខិតបំភ្លឺ​ជុំវិញការឃាត់ទូរសព្ទ​ជាង​១០០០គ្រឿង​ យកទៅបង់ពន្ធ

160
0

នាពេលថ្មីៗនេះ នៅលើបណ្តាញសង្គម មានការផ្ទុះជាខ្លាំង ជុំវិញករណីអគ្គនាយកដា្ឋនគយ និងរដ្ឋករកម្ពុជា បានធ្វើការចុះចាប់ និងដកហូតទូរសព្ទពីក្នុងហាងមួយចំនួន ស្ថិតនៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលមហាជនអ្នកលេងបណ្តាញសង្គមហាក់សម្តែងការមិនពេញចិត្ត និងងឿងឆ្ងល់ចំពោះចំណាត់ការមួយនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2TfEcwXlxLf8NnVRRHE-KSwCTX3Psd3pydhJ-BL85PojkODWEyHvxMPtjqBweupQyuF-Ts6v8xiFy10_LVONXlfn4sqU41bPRtL-dZ8tCNPkDEBe7mJ3xo5BGVsYQK_lHMSS_CSsq1aw4t8oyb8ca1Nwv80H347u7HwmXv0s7rJt9wAUJ_VaBpsXHF5c/s1280/587a528a8bbd7bd1e3e071753a02557d.jpeg

ពាក់ព័ន្ធនឹងករណីនេះ អគ្គនាយកដា្ឋនគយ និងរដ្ឋករកម្ពុជា បានចេញលិខិតបញ្ជាក់ថា៖”ការចុះចាប់ និងដកហូតទូរសព្ទខាងលើជាផ្នែកមួយនៃប្រតិបត្តិការចុះត្រួតពិនិត្យអនុលោមភាពចុងទី ដែលអនុវត្តឡើងដោយការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៦ សហការជាមួយមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស មន្ត្រីនៃស្នងការដ្ឋាននគរបាល និងអាជ្ញាធរមូលដ្ឋាន ក្រោមកិច្ចសម្របសម្រួលពី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្បូងឃ្មុំ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5ylXas0aE1yHjxAo78ROBBmem0nHWq934wu7x0ajyToSV-vaUlV2XqW3VKSn5-EkFgj_Cc3ovCrI8KKM6MyKpyIiMy2Z8rF_wtOWRyE0BXW_x-kAH_olLYyG5jarWiD1EEAJF971HuuK2vZdjmbLEJNzjU9uhBkNO58wcrkLBIko_8rUjNd5sIEz_pVg/s1280/a5f17382ed90f80842186b076f95d446.jpeg

ស្របតាមមាត្រា ៨ នៃច្បាប់ស្តីពី គយជាធរមាន ប្រកាសលេខ ៣៨៩ សហវ.គរ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០៨ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងប្រកាសលេខ៧៣៥ សហវ.គរ ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០៨ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មុខទំនិញ ទូរសព្ទ ត្រូវបានចាត់ជា ទំនិញកំណត់ពិសេស ដែលជាកម្មវត្ថុនៃការបិទត្រាពន្ធគយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrSfWrBMhDCW2YbL9ponKMK1SeX4c1GRnxLAM6Y9v-xblh02Ndwe-EFVGzqutq9rhS0dZhuFZKDvSLKdAKdwTVvXl3sO_tkCaB1VOIJYVqjUbq2bdeTiGUvqdBvaoq4qhq1htdkKPcf-IW9toSMfS-d3ccubcX_37ItuUE-6TqTteVIyLMT3Rvx1aO27c/s1009/3b08f82983ff79d1033f228d0815774e.jpeg

ជាក់ស្ដែង នាពេលចុះធ្វើអនុលោមភាពនៅតាមទីតាំងអាជីវកម្មដ្ឋានខាងលើមន្ត្រីគយ និងរដ្ឋាករមានសមត្ថកិច្ចពិនិត្យឃើញថា មានទូរសព្ទស្មាតហ្វូនថ្មីចំនួន ៣៥៦គ្រឿង និងទូរសព្ទប្រើរួចចំនួន៩៥៥គ្រឿង ពុំមានបិទត្រាពន្ធគយ និងពុំមានឯកសារបញ្ជាក់ពីប្រភពស្របច្បាប់។

ចំពោះទូរសព្ទប្រើរួចដែលត្រូវបានរកឃើញថា ជាទំនិញទិញដូរក្នុងស្រុក នោះអង្គភាពគយ និងរដ្ឋាករមានសមត្ថកិច្ច នឹងប្រគល់ជូនម្ចាស់វិញ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDuG83XwX50be6__gewq_ZNMFI7pjtQgJCNhHGTxQ41goA0f92D-31ysZMZ59I-efjYwlxvUYjygrb50Fapa3nCUBYNqiCoG8VzqRwyq-AC_jkuUElmqvmjc4LmJZ7tNv2FMmhezF7KV-hV6XIt9_2q90m8pHKPZBVCRVo3PErXxDGubNQBgXNTywobQo/s1280/eb37811a88b5cb08445683e0e29f10f4.jpeg