Home ព័ត៌មានអន្តរជាតិ ស្មានហ្វូន Nokia នឹងចាប់ផ្តើមលេចវត្តមានម្តងទៀតនៅលើទីផ្សារពិភពលោកក្នុងពេលឆាប់ៗនេះ

ស្មានហ្វូន Nokia នឹងចាប់ផ្តើមលេចវត្តមានម្តងទៀតនៅលើទីផ្សារពិភពលោកក្នុងពេលឆាប់ៗនេះ

87
0

បន្ទាប់ពីបាត់វត្តមាននៃម៉ាកទូរស័ព្ទ Nokia អស់រយៈពេលជាង ២០ ឆ្នាំមក ថ្មីៗនេះក្រុមហ៊ុន Nokia គ្រោងនឹងបញ្ចេញផលិតផលរបស់ខ្លួនជាច្រើននៅលើទីផ្សារពិភពលោក ដោយសង្ឃឹមថានឹងអាចប្រកួតប្រជែងជាមួយស្មាតហ្វូនដទៃទៀតបាន។
Nokia គឺជាម៉ាកទូរស័ព្ទមកពីប្រទេសហ្វាំងឡង់ ដែលផលិតផលនេះគឺមានប្រជាប្រិយភាព និងពេញនិយមយ៉ាងខ្លាំងនៅជុំវិញពិភពលោកកាលពីអំឡុងឆ្នាំ ១៩៩៩។ ទោះបីជាបច្ចុប្បន្នមានស្មាតហ្វូនទំនើបៗជាច្រើនបានវាយលុយទីផ្សារក៏ដោយ ក៏ក្រុមហ៊ុនចាប់ផ្តើមងើបឡើងវិញជាមួយនឹងការអភិវឌ្ឍនូវបច្ចេកវិទ្យាទំនើបរបស់ខ្លួន រួមបញ្ចូលជាមួយ AI ដើម្បីអភិវឌ្ឍផលិតផលរបស់ខ្លួនឱ្យក្លាយជាការពេញនិយមម្តងទៀត និងសាងកេរ្តិ៍ឈ្មោះរបស់ខ្លួនឱ្យរស់ឡើងវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjr3p16yIlvTf9-TeVIprHselN9wYHHWG6dHGyhwZ0524_EaNU1-psDQlhQRef0DmvqScgOUTExDGxH1E_ez5R5oLI3olPBc5lydQxkdPb9VWw86N-dNCe2uRRnEiMSuf8rqdx1AXxYlxMWhzrv3wjVRnnIW20j9V1DZYY4XeaEHkASVGONN0SaY9hflJU/s1200/photo_2024-05-29_15-38-35.jpg

ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះក្រុមហ៊ុនក៏ធ្លាប់បានបញ្ចេញនូវម៉ាកទូរស័ព្ទ Nokia 3210 ដែលមានការអាប់ដេតប្លែកជាងមុន រួមបញ្ចូលនៅការររចនាស្ដើងជាងមុន ជាមួយនឹងប្រព័ន្ធគន្លឹះរុករកត្រូវបានជំនួសដោយប៊ូតុងជាច្រើន ដែលឧបករណ៍នេះក៏មានកាមេរ៉ាខាងក្រោយទំហំ ២ មេហ្គាភិចសែល និងប្រើប្រាស់រន្ធ USB-C ផងដែរ។ ផលិតផលនេះត្រូវបានចេញលក់ដំបូងនៅក្នុងទីផ្សារអឺរ៉ុប និងចិនក្នុងតម្លៃសមរម្យបំផុត ហើយកំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកប្រើប្រាស់ចិន។ ដូច្នេះហើយកាលពីថ្ងៃទី២៨ ឧសភា ឆ្នាំ២០២៤ នេះក្រុមហ៊ុននឹងនាំយកផលិតផលរបស់ខ្លួនមួយទៀតគឺ Lumia ដែលជាម៉ាកទូរស័ព្ទល្បីល្បាញបំផុតនៅដើមទសវត្សរ៍ឆ្នាំ ២០១០ មកបង្ហាញនៅលើទីផ្សារពិភពលោកជាថ្មីម្តងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjG4T7OyUT1RG8-_lBuNoXMoPAmdMaoz0p__4pC2BTuQfEOHuStXVFVFXw71EVQcKDYtH8DI9V21cn0GSoxnJVY8EAcyLjcALWJA7iVCgPercVAK-YK5Wq4WQ_NiiM00hFyr9FMcxVWkCVaWGPxaKypiWHLi8ys3w5wyu9VpIs47gpIgf8PrDqWmpNyxrY/s1200/Nokia-3210-launched.webp

Lumia ត្រូវបានចាត់ទុកថាជាម៉ាកទូរស័ព្ទដ៏រុងរឿងបំផុតរបស់ Nokia ហេតុនេះក្រុមហ៊ុនគ្រោងនឹងអភិវឌ្ឍផលិតផលនេះឱ្យក្លាយជាផលិតផលថ្មីប្លែកនិងទាន់សម័យ ជាមួយការភ្ជាប់បន្ទះឈីប Snapdragon 7s Gen 3 ជាប្រភេទ AMOLED រួមជាមួយនឹងកម្រិតភាពច្បាស់ Full HD+ និងកម្រិត Refresh Rate 120Hz ដោយបន្តបង្កើនភាពប្រកួតប្រជែងរបស់ផលិតផល ខណៈដែលថ្មនៅលើឧបករណ៍នេះមានសមត្ថភាព 4900 mAh ជាមួយនឹងសមត្ថភាពសាក 33W ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOSFSXt0Xxj272EMBPVKeiwU7JNv0omiDJkfhuKNw-ZccXLRwm_dC07m1whhQLCV4vGEXr56XHLGiXsjxOpiv-avGu9FpsFOUwqfD0a8QvmXj137jRSM8OhLXzzkRtN_KlEfRbI7ulKzYeug8UZuyLHQzMKLo5z5cIV3HHWjpIuep7VrcZL-8ZG_Fa67c/s680/GN_iTr_XgAA8H5f.png

ស្មាតហ្វូនថ្មីនេះអាចត្រូវបានបំពាក់ដោយកាមេរ៉ាមេ 108MP រួមជាមួយនឹងកាមេរ៉ាបន្ទាប់បន្សំ 2MP ដែលអាចប្រើកញ្ចក់ម៉ាក្រូ។ ផលិតផលនេះថែមទាំងអាចគាំទ្របច្ចេកវិទ្យា PureView ដើម្បីជួយកែលម្អសមត្ថភាពពង្រីក និងបង្កើនគុណភាពលម្អិតរូបភាពផងដែរ។ ទូរស័ព្ទថ្មីនេះក៏ត្រូវបានគេនិយាយថានឹងដំណើរការលើប្រព័ន្ធប្រតិបត្តិការ Android 14 ជំនួសឱ្យប្រព័ន្ធប្រតិបត្តិការ Windows របស់ Microsoft ជាមួយនឹងការរចនាដោយផ្អែកលើ Nokia Lumia ។ ដូច្នេះហើយការលេចធ្លាយព័ត៌មាននេះគឺពិតជាទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងរបស់មនុស្សជាច្រើនជុំវិញពិភពលោក ទោះជាយ៉ាងណាសម្រាប់ទំហំអេក្រង់ជាក់លាក់មិនត្រូវបានគេបង្ហាញនោះទេ ហើយម៉ូដែលថ្មីនេះក៏មិនទាន់មានឈ្មោះផ្លូវការនៅឡើយដែរ៕