ជាទូទៅគេដឹងថាត្រីសាល់ម៉ុនជាត្រីសមុទ្រទឹកជ្រៅដែលសម្បូរទៅដោយបរិមាណអូមេហ្គា-៣ ខ្ពស់ជាងគេ បើធៀបនឹងប្រភេទត្រីសមុទ្រផ្សេងទៀតក្នុងបរិមាណដូចគ្នា ប៉ុន្តែជាការពិតណាស់ត្រីនេះពិតជាត្រីដែលល្អនិងមានតម្លៃថ្លៃខ្លាំងណាស់។ ទោះជាយ៉ាងណាប្រសិនបើអ្នកមិនចង់ខ្ជះខ្ជាយលុយច្រើនដើម្បីទិញត្រីសាម៉ុនទេ អ្នកអាចជ្រើសរើសនៅប្រភេទត្រីទឹកសាប ៥ នេះក៏បាន ព្រោះវាមានតម្លៃរមរម្យ ហើយក៏សម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ ខ្ពស់ផងដែរ។ 
អាស៊ីតអូមេហ្គា ៣ គឺជាអាស៊ីតខ្លាញ់ដែលមានអត្ថប្រយោជន៍យ៉ាងខ្លាំងចំពោះសុខភាពរាងកាយរបស់យើង។ ការរស់នៅប្រចាំថ្ងៃ ការវវិត្ដនៃរាងកាយជាចាំបាច់ដែលយើងមិនអាចឃាត់បាន ក្នុងនោះការជម្រុះចោលនៃកោសិកាចាស់ បង្កើតកោសិកាថ្មី ដំណើការសម្រួលសរសៃឈាមបេះដូង ការចិញ្ចឹមទៅដល់ខួរក្បាល ដែលទាំងនេះសុទ្ធតែត្រូវការយ៉ាងចាំបាច់នៃអាស៊ីដខា្លញ់អូហ្គា ៣។ ដូច្នេះអត្ថបទនេះនឹងនាំលោកអ្នកមកស្គាល់ត្រីទឹកសាប ៥ ប្រភេទដែលសម្បូរទៅដោយអូមេហ្គា ៣៖
១. Lake whitefish ផ្តល់ Omega 3: 840 mg 
២.Catfish ផ្តល់ Omega 3: 460 mg
៣.Swai fish ផ្តល់ Omega 3: 450 mg
៤.White sea bass ផ្តល់ Omega 3: 400 mg
៥.Flounder ផ្តល់ Omega 3: 370 mg
អត្ថប្រយោជន៍នៃអូមេហ្គា ៣ រួមមាន:
-បំប៉នខួរក្បាល៖ ជួយបង្កើនការចងចាំ ការសិក្សា និងកាត់បន្ថយហានិភ័យនៃជំងឺវង្វេង
-ថែរក្សាភ្នែក៖ ជួយការពារជំងឺភ្នែកឡើងបាយ ភ្នែកស្ងួត និងជំងឺភ្នែកក្រហម
-ចិញ្ចឹមបេះដូង៖ ជួយកាត់បន្ថយសម្ពាធឈាម កាត់បន្ថយទ្រីគ្លីសេរីត កាត់បន្ថយហានិភ័យនៃជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាល
-កាត់បន្ថយការរលាក៖ ក៏ដូចជាជួយបន្ថយការឈឺសន្លាក់ ជំងឺរលាកសន្លាក់រ៉ាំរ៉ៃ និងជំងឺហឺត
-ថែរក្សាសុខភាពផ្លូវចិត្ត៖ ជួយកាត់បន្ថយហានិភ័យនៃជំងឺធ្លាក់ទឹកចិត្ត និងជំងឺបាយប៉ូឡា។
-គ្រប់គ្រងកម្រិតជាតិស្ករ៖ ជួយកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម៕










