Home ព័ត៌មានជាតិ រំលងតែ២ថ្ងៃ បន្ទាប់ពី MV ទេព បូព្រឹក្ស! កម្ពុជាបង្ហាញភាពលេចធ្លោម្តងទៀត តាមរយៈស្តតពាណិជ្ជកម្មក្រុមហ៊ុនអាកាសចរណ៍ដ៏ល្បីល្បាញ

រំលងតែ២ថ្ងៃ បន្ទាប់ពី MV ទេព បូព្រឹក្ស! កម្ពុជាបង្ហាញភាពលេចធ្លោម្តងទៀត តាមរយៈស្តតពាណិជ្ជកម្មក្រុមហ៊ុនអាកាសចរណ៍ដ៏ល្បីល្បាញ

123
0

បន្ទាប់ពី MV កំពូលតារាចម្រៀងស្រីទេព បូព្រឹក្ស បានបញ្ចេញកាលពីថ្ងៃទី២៦ ខែឧសភា គឺឃើញថាសន្ទុះនៃការគាំទ្រសម្បត្តិវប្បធម៌អរិយធម៌ខ្មែរបានលេចឡើងនៅជុំវិញពិភពលោក។ ទោះជាយ៉ាងណា រំលងបានតែ២ថ្ងៃប៉ុណ្ណោះ ភាពអស្ចារ្យនៃកម្ពុជាក៏បានបង្ហាញខ្លួនម្តងទៀត ក្រោយពីក្រុមហ៊ុនអាកាសចរណ៍ដ៏ធំសម្បើមមួយបានបញ្ចេញស្តតពាណិជ្ជកម្មថ្មីរបស់ខ្លួន ប្រម៉ូតពីគោលដៅទេសចរណ៍និងសម្បត្តិបេតិកភណ្ឌក្នុងប្រទេសកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkt6d6YBnZSF4GahTs3El4oZ2XoFUJwqiLPSkQlOlMv4pOdEmsc8fqviS6X8IkbKC5hHWPaIroCYDpYvUZ2ce0uVIuRZskziapgdWLCWq-3mdphWHfGJgfvEAThWCR1Q1jf06BBKZ6EpIqSboIpRUy6QzVGJMWOdthlMCfQTbSuswB6q1LgAdKaFq4FVE/s759/Screenshot%202024-05-29%20161337.png

កាលពីថ្ងៃទី ២៨ ខែឧសភា ឆ្នំាំ២០២៤ នេះ យោងតាមការបង្ហោះនៅលើ Instagram របស់ក្រុមហ៊ុនអាកាសចរណ៍ Emirates Airline គឺបានបញ្ចេញស្តតពាណិជ្ជកម្មថ្មីមួយដែលមានរយៈពេលប្រមាណ ៣០ វិនាទី ដោយភ្ជាប់មកជាមួយនឹងចំណងជើងថា «ស្វែងយល់ពីសំណង់អច្ឆិយៈបុរាណបូករួមនឹងទំនើបកម្មដែលជាភាពទាក់ទាញនៅលើទឹកដីប្រទេសកម្ពុជា។ អំឡុងពេលនេះគឺយើងកំពុងតែមានជើងហោះហើរជារៀងរាល់ពីភ្នំពេញទៅកាន់សីង្ហបុរី»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghTwd24IE16RE2t74EfyoCLnzhowyMQWBf7ESsG90uzUn0F6v6tADMpcDGIIf33G4XaZJJOycZ4NoleiaNHkUi8ER8tg1rpDM92AB1ljvtrXJFCbpN-gcdZ4Yc4iL1wnej3fqi00S_ZDasPElQyVBEHxBu04RePR9sROOVPnEpJ0gYtMtDJRzKVTiG2QM/s752/Screenshot%202024-05-29%20161350.png

តាមរយៈវីដេអូ គេសង្កេតឃើញថាមាននារីអាកាសចរណ៍ម្នាក់ ក្នុងឈុតសម្លៀកបំពាក់របស់ក្រុមហ៊ុនអាកាសចរណ៍ Emirates Airline បាននឹងកំពុងមានវត្តមាននៅលើទឹកដីប្រទេសកម្ពុជា។ ជាមួយគ្នានោះ នាងបានធ្វើដំណើរទៅកាន់ទីតាំងប្រវត្តិសាស្រ្តជាច្រើនក្នុងប្រទេសកម្ពុជា ដែលបានឆ្លុះបញ្ចាំងឲ្យឃើញពីវប្បធម៌អរិយធម៌ដ៏ចំណាស់បូករួមនឹងទំនើបកម្ម ដែលបាននឹងកំពុងបង្ហាញខ្លួនដ៏លេចធ្លោក្នុងប្រទេសដ៏រីកចម្រើននេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8FH6xxhA0vbN7Cfk_iDo4lFky9O4V_KrYrlm10Ow2fkPRvXUzh5cKnDQGhUndcqV808HHvJt8OrESS5oC3xOJodzXppe-vxE0fxKXZXgQMYqLWfI9IwDrNXlWZyG_L_kB2xaswugZCTpPP5S-zUDcBST3b7Zhm8HsoF1vIxl_BaYt4XU2_QqMXZgOFPk/s768/Screenshot%202024-05-29%20161411.png

សំណង់អច្ឆរិយៈខ្មែរជាច្រើនគឺបានបង្ហាញឲ្យឃើញតាមរយៈវីដេអូដ៏ខ្លី ប៉ុន្តែបង្កប់នូវអត្ថន័យជ្រៅ ដែលមានដូចជាប្រាសាទអង្គវត្ត(ដែលជាព្រលឹងជាតិខ្មែរ) ប្រាសាទអង្គរធំ ប្រាសាទប្រែរូប ចម្លាក់ក្បាច់នៅតាមប្រាង្គប្រាសាទ ព្រះបរមរាជវាំងខ្មែរ ទីតាំងសារមន្ទីរជាតិ វិមានឯករាជ្យ ផ្សារធំថ្មី វត្តភ្នំ វត្តអារាម ក៏ដូចជាទង់សាសនាដែលព្រះពុទ្ធសាសនាកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងប្រទេសកម្ពុជា។ បន្ថែមពីនេះក៏បានបង្ហាញពីទិដ្ឋភាពតាមស្រុកស្រែចម្ការនិងសម្រស់ធម្មជាតិបែបជនបទ ប៉ុន្តែបើក្រឡែកមើលក្រុងភ្នំពេញវិញគឺមានភាពស៊ីវិល័យ រស់រវើក និងសម្បូរបែបផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSOZLAprLNi1bRDjmL6T_I_V6kKt2HHkFAlpy3eSA5FFANip0tv427A76NIgFi34X5bVGxOOO8LyEJ_zKkkLxVANsSt0MbToffIzQq6ZgaF4dixUbblPmLyBogZWSm3RII0m0v3uNANlhayJY7L5G5AI2ADkOLrSzSmjNdlbvpvSENspzZjfwTbWECADM/s771/Screenshot%202024-05-29%20161426.png

នារីអាកាសចរណ៍ម្នាក់ដែលបានបង្ហាញខ្លួននៅក្នុងដំណើរកម្សាន្តនៃប្រទេសកម្ពុជា ប្រកបដោយស្នាមញញឹមនិងទឹកចិត្តស្ងើចសរសើររបស់នាងពីដែនដីអច្ឆិយៈខ្មែរ បាននឹងកំពុងអង្រួនបេះដូងប្រជាជនខ្មែរក៏ដូចជាភ្ញៀវទេសចរណ៍ជុំវិញពិភពភពកាន់តែខ្លាំងឡើង រហូតដល់មានការសរសើរនិងថ្លែងអំណរគុណមិនដាច់ពីមាត់គ្រប់ៗគ្នា។

គួរបញ្ជាក់ថា Emirates Airline គឺជាក្រុមហ៊ុនអាកាសចរណ៍ដ៏ធំសម្បើមមួយ ដែលមានជើងហោះហើរនៅជុំវិញពិភពលោក និងមានដៃគូសហការប្រមាណ៨០ប្រទេស។ ក្រុមហ៊ុននេះគឺត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៨៥ ជាកម្មសិទ្ធរបស់រដ្ឋាភិបាលនៃសាជីវកម្មវិនិយោគទីក្រុងឌូបៃ សហព័ន្ធអារ៉ាប់រួម៕