តារាចម្រៀង និងជាអ្នកនិពន្ធ ម៉ុង ម៉ានិត បានបង្ហាញវត្តមានលើកម្រាលព្រំក្រហមទីក្រុងកាននៅថ្ងៃបន្ទាប់ពីកញ្ញា មាន សូនីតា។ ក្នុងការចូលរួមលើកដំបូងក្នុងឆាកជីវិត ម៉ានិត បានបង្ហាញអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំងព្រមទាំងបានចូលរួមសម្ពោធភាពយន្តមួយនិងសិក្សាស្វែងយល់ពីភាពយន្តអន្តរជាតិហើយនឹងត្រលប់ទៅអភិវឌ្ឍវិស័យភាពយន្តនៅប្រទេសកម្ពុជាឱ្យកាន់តែប្រសើរថែមទៀត។ ចំណែកឯរាជិនីក្រមា មាន សូនីតា ត្រូវបានបណ្តាញសារព័ត៌មានធំៗចុះផ្សាយពីនាងផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuVm5OcJjANlLuJx3cXShkjWvXWTZVeWrY201Pd5yAzy0A2jE5xO6xZtYvTU56geuzGpj6iZE_MKIeI-Z5okph1m6-5FIXeYnlTul6MBByux7wpg6YUbP-yY7ubouvc9ANTNRSKSX7RdJ_EdD58t_f-fTBjt5YG4OjHBRjY9mZG2rA3-F-UsAUxC_iSUY/s1440/image_2024-05-23_11-50-27.png

នៅព្រឹកថ្ងៃទី២៣ ឧសភា ម៉ោងនៅកម្ពុជាតារាចម្រៀង ម៉ុង ម៉ានិត និងត្រូវជាចៅប្រុសអ្នកនិពន្ធល្បីឈ្មោះ អ្នកស្រី ពាន់ ភួងបុផ្ផា បានបង្ហោះរូបភាពកំពុងស្ថិតនៅលើកម្រាលព្រំក្រហមមហោស្រពភាពយន្តកានលើកទី៧៧ អមជាមួយអារម្មណ៍រំភើបចិត្តថា «សួស្ដីជនរួមជាតិកម្ពុជារបស់ខ្ញុំ! ថ្ងៃនេះខ្ញុំបានមកឈរលើកម្រាលព្រំក្រហមនៃ មហោស្រពភាពយន្ត កាន Cannes Film Festival នៃទីក្រុងកាន ប្រទេសបារាំង។ នេះជាលើកដំបូងរបស់ខ្ញុំក្នុងការបង្ហាញខ្លួននៅទីនេះ ក្នុងនាមជាសិល្បករខ្មែរ ក៏ដូចជាអ្នកនិពន្ធខ្មែរមួយរូបផងដែរ។ ថ្ងៃនេះខ្ញុំបានចូលរួមសម្ពោធខ្សែភាពយន្តរឿង Motel Destino ដោយអ្នកដឹកនាំរឿង Karim AïNOUZ។ ការមកដល់ទីនេះគឺជាក្ដីស្រមៃដ៏ធំរបស់ខ្ញុំ ក្នុងការស្វែងយល់ពីភាពយន្តអន្តរជាតិ ទីផ្សារកុន និងចូលរួមដើរលើកម្រាលព្រំក្រហមជាមួយនឹងអ្នកដឹកនាំសម្ដែង ផលិតករភាពយន្ត និងសិល្បករមកពីទូទាំងពិភពលោក»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjx3bkpbNAEx3kESGcAZYPiu-e5GKfmXyhLMPUp4NTuKXbqNYxaH2O1CjcpaVn3We0kvqqtGFxbxkbJI_NBfcPgBsZ8bK4SX2KiC00hU0iefQuwMDqfh1pYSt2IbT7m5oazhfPEMKxjePWN6cilh9tbiH5KkyLop6A7u21dG6X72-TXaKFGNEU2I_EWadY/s2048/image_2024-05-23_11-50-20.png

ម៉ានិត បន្តថា «ខ្ញុំបាទក៏សូមចូលរួមត្រេកអរដល់ សិល្បករខ្មែរ ផលិតករភាពយន្តខ្មែរ អ្នកដឹកនាំរឿងខ្មែរ និងអ្នកនិពន្ធអត្ថបទភាពយន្តខ្មែរ ដែលបានជាប់ស្នាដៃមកបង្ហាញនៅក្នុង Cannes film festival នេះផងដែរ។ ខ្ញុំបាទសូមផ្ញើក្ដីនឹករលឹកដល់ប្រជាជនកម្ពុជានៅទឹកដីមាតុភូមិ និងសង្ឃឹមថានឹងបានទទួលកម្លាំងចិត្តយ៉ាងខ្លាំងក្លាពីជនរួមជាតិរបស់ខ្ញុំ ដើម្បីពាំនាំយកវិសាលភាពនៃវិស័យភាពយន្តអន្តរជាតិ ត្រលប់ទៅអភិវឌ្ឍវិស័យភាពយន្តនៅប្រទេសកម្ពុជាឱ្យកាន់តែប្រសើរថែមទៀត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1N3RnhmORFoSlMHF7hM_CyzW8A6MZ7R5iKoXzcbCyI2mSKjVRI7v8p3gi4GpmY7GmhFA_iYO0-Hyt5eqzvipEiwFeXJGg1Xyv7kaBMfqOq24gxPNmr78XT44_0Zm0JgFQe5skR8-5Z8_TqIIeUgKUSJpIfZcmDZSDRnQSqLb5YoZ0BsMa7etc1gn2Vew/s2048/image_2024-05-23_11-50-23.png

ជាមួយអារម្មណ៍រំភើបរបស់ ម៉ានិត សិល្បករកម្ពុជាកាន់តែមានមុខមាត់នៅលើឆាកអន្តរជាតិថែនទៀតនោះគឺរាជិនីក្រមា មាន សូនីតា បន្ទាប់ពីបង្ហាញខ្លួនយកក្រមាខ្មែរច្នៃជាសំលៀកបំពាក់ដ៏ស្រស់ស្អាតមានទាំងក្បូរក្បាច់ពីយ័ន្ត ថែមទាំងមានមួកក្រមាឌីស្សាញតាមមួកស្លឹកត្នោតមិនត្រឹមតែធ្វើឱ្យផ្ទុះកក្រើកនៅស្រុកខ្មែរ ប៉ុណ្ណោះទេ ប៉ុន្តែតារាសម្តែងរូបនេះត្រូវបានបណ្តាញសារព័ត៌មានបរទេសធំៗមួយចំនួនចុះផ្សាយពីនាងដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjh_2lU_cHwRAeCd6GyovjOqMu3OcLlwE425hjG2D28QkludGLkWVwNGIWnx1jELlBh0d2I0uAgf8TVip2PkAJe47XwiK925NztVNeNetdw8zlbvvPwn4io2iW5T9ZSlFP32pAtdRZp8gh17X1U10xTUQ7mk-Hullx2Uw1fvMatUn2nak8s6blAuJwwcuI/s2048/image_2024-05-23_11-50-19.png

កាសែតដែលបានចុះផ្សាយពីរាជិនីក្រមា មានដូចជា dailymail.co.uk និងកាសែតបារាំង nicematin ផងដែរ។ ទៅចូលរួមមហោស្រពភាពយន្តកានលើកទី១របស់ មាន សូនីតា ពិតជាសាងមុខមាត់ឱ្យកម្ពុជានៅលើឆានអន្តរជាតិក្នុងនាមជាអ្នកសិល្បៈមួយរូប ខណៈហ្វេនៗក៏បង្ហាញអារម្មណ៍រំភើបចិត្តដូចគ្នា៕