បរទេស៖ លោក Kami Rita Sherpa អាយុ ៥៤ ឆ្នាំត្រូវបានទទួលស្គាល់ដោយ Guinness World Records ថាជាបុគ្គលតែម្នាក់គត់ដែលបានឡើងភ្នំអេវឺរ៉េសច្រើនជាងគេបំផុតនៅលើពិភពលោក ដោយគាត់បានចាប់ផ្តើមឡើងភ្នំដំបូងតាំងពីឆ្នាំ ១៩៩៤ គិតមកដល់បច្ចុប្បន្នគឺគាត់ឡើងបានរហូតដល់ ៣០ ដងហើយ។ ភ្នំអេវឺរ៉េសត្រូវបានគេស្គាល់ថាជាភ្នំខ្ពស់ជាងគេបំផុតនៅលើផែនដីដែលមានកម្ពស់រហូតដល់ ៨,៨៤៩ ម៉ែត្រឯណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHanWHLjwgaUfCcMz-l6r5kdD7OKNdh_7JfVYkjbJZs6ESm_q2B0czv9ZHziPnjs0Mt7emk288bqS8EFhrt9kj0p4Ti5fUrFd_-Ae-WtiUlNJ50jWDzK5-YNM6aYgPjUvi_iZDY3BxpoVpOLsLLn7GVMJZ2YcjtqrBYhfXfGoGhXFZOn7zDs6LeBfopp4/s1280/9d86f13d6fb7bd3cc9a01e5d14f05cab.webp

យោងតាម ABC News កាលពីពេលថ្មីៗនេះបានឱ្យដឹងថា លោក Kami Rita Sherpa ទើបតែបានបញ្ចប់បេសកកម្មជាលើកទី ៣០ របស់ខ្លួនកាលពីថ្ងៃទី១២ ខែឧសភាកន្លងទៅ ដោយគាត់បាននិយាយថា “តាមពិតទៅគាត់មិនមានគម្រោងបង្កើតកំណត់ត្រាអ្វីទេ” គាត់គ្រាន់តែចូលចិត្តការឡើងភ្នំខ្ពស់ៗប៉ុណ្ណោះ ទោះជាយ៉ាងណាគាត់ពិតជាសប្បាយរីករាយខ្លាំងណាស់ក្នុងការបំបែកកំណត់ត្រាដ៏អស្ចារ្យនេះ។ Kami Rita បានចាប់ផ្តើមឡើងភ្នំជាលើកដំបូងនៅឆ្នាំ ១៩៩៤ នៅកម្ពស់ ៧,២០០ ម៉ែត្រដោយជោគជ័យ ខណៈអ្នកឡើងភ្នំជាមួយគាត់ម្នាក់ទៀតបានបាត់បង់ជីវិតដោយសារខ្វះអុកស៊ីសែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDHGpGnaVUbU3HfuOSm14vv00plwz_M9cVUfUz9StSEIIm6rFBNtnsRTI7upyWQ4r-fZ8zjZkCmAuSIhXugB5a887Ktz-632GX2H54CkCpXknPdBsQU56zgeuU-8Clab8YBY-Z7Bphe72Q703j7H2gIcoolaEMUtunYbWTT2TywJkecX-dwUc0kouLb0E/s760/240522-kami-rita-everest-ONETIMEUSE-mn-1025-4b1744.webp

យោងតាមរបាយការណ៍ អ្នកឡើងភ្នំជនជាតិអង់គ្លេសអាយុ ៤០ ឆ្នាំ និងមគ្គុទ្ទេសក៍ជនជាតិនេប៉ាល់អាយុ ២១ ឆ្នាំក៏ត្រូវបានរាយការណ៍ថាបានបាត់ខ្លួនកាលពីថ្ងៃទី ១២ ឧសភា ខណៈនៅពេលដែលពួកគេកំពុងចុះពីលើភ្នំអេវឺរេសផងដែរ។ នៅឆ្នាំ ២០២៣ លោក Kami បានឡើងដល់កំពូលភ្នំពីរដងដើម្បីដណ្តើមយកកំណត់ត្រាសម្រាប់ការឡើងភ្នំ Everest បានខ្ពស់ជាងគេ។ ក្រៅពីអេវឺរេស គាត់ក៏បានឡើងដល់កំពូលភ្នំផ្សេងទៀតដែលមានកម្ពស់ជាង ៨០០០ ម៉ែត្រ រួមទាំងភ្នំខ្ពស់បំផុតទីពីររបស់ពិភពលោក K2 នៅក្នុងប្រទេសប៉ាគីស្ថាន។ គួរបញ្ជាក់ដែរថា ប្រទេសនេប៉ាល់បានចេញលិខិតអនុញ្ញាតច្រើនជាង ៩០០ ដើម្បីដណ្តើមយកកំណត់ត្រាសម្រាប់ការឡើងភ្នំខ្ពស់ជាងគេ និងច្រើនជាងគេក្នុងឆ្នាំនេះ ប្រសិនបើនរណាឡើងដល់កំពូលភ្នំមុនគេនឹងទទួលបានប្រាក់រង្វាន់ជាង ៥ លានដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9eyUNHXZJns2LNyexX96muL-SVSb566Dmcgtr1Fj4_sKmumZ2lJQ0z1_5kZamY0PsyPwUsbjlf2ilYvKgqpwKM7ta_eixb1zC1QKhtTRK-NVeBO1TCpYie_q4rQulx8Rrf50uSy1JDVCyt6hL2R7SDxk-vE1KF5Iz0TzD3dB9-24z5wzrcSU8ZtpFHL8/s1280/photo_2024-05-23_14-45-51.jpg

ដូច្នេះមគ្គុទ្ទេសក៍និងអ្នកឡើងភ្នំប្រហែល ៥០០ នាក់បានចាប់ផ្តើមប្រណាំងគ្នាដើម្បីឡើងដល់កំពូលភ្នំអេវឺរេស។ ទោះជាយ៉ាងណាក៏ដោយ កាលពីឆ្នាំមុនអ្នកឡើងភ្នំជាង ៦០០ នាក់បានឡើងដល់កំពូលភ្នំអេវឺរេស ប៉ុន្តែនៅពេលឡើងទៅដល់ក្នុងចំណោម ៦០០ នាក់គឺមាន ១៨ នាក់ក៏បានបាត់បង់ជីវិត។ ប្រទេសនេប៉ាល់គឺជាជម្រករបស់កំពូលភ្នំចំនួនប្រាំបីក្នុងចំណោមកំពូលភ្នំខ្ពស់បំផុតទាំង ១០ របស់ពិភពលោក ដែលស្វាគមន៍អ្នកផ្សងព្រេងរាប់រយនាក់រៀងរាល់រដូវស្លឹកឈើជ្រុះ៕