បទពិសោធន៍ដ៏អា.ក្រក់មួយបានកើតឡើងថ្មីៗនេះ នៅតាមផ្លូវអាកាសដែលបណ្តាលឲ្យមានអ្នកស្លា.ប់និងអ្នករ.បួស ថែមទាំងបង្កនូវភាពច្របូកច្រ.បល់ពេញយន្តហោះ និងជាការភ័យខ្លា.ចក្នុងចំណោមអ្នកនិយមដំណើរកម្សាន្តឆ្លងប្រទេសនានា។ ខណៈដែលអ្នកជំនាញក៏បានពន្យល់អំពីមូលហេតុចម្បងៗ និងវិធីសាស្រ្តបង្ការក្នុងអំឡុងពេលកើតមាននូវហេតុ.ការណ៍អាស.ន្ននេះផងដែរ។
កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤នេះ ឧបទ្ទវហេតុដ៏នឹកស្មានមិនដល់មួយគឺបានកើតឡើង និងបង្កនូវភាពចលាចលពេញយន្តហោះដឹកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines ដែលដឹកអ្នកដំណើរចំនួន២១១នាក់ និងបុគ្គលិកបម្រើការនិងនាវឹក១៨នាក់ ខណៈយន្តហោះត្រូវបង្ខំចិត្តចុះចតនៅឯប្រទេសថៃភ្លាមៗ។
នៅក្នុងហេតុការណ៍នោះ បានបណ្តាលឲ្យមនុស្សម្នាក់បានបាត់បង់ជីវិត និងជាច្រើននាក់ទៀតរងរបួស ដោយសារតែភាពច្របូកច្របូល ជាពិសេសគឺទៅលើអ្នកដំណើរដែលមិនបានពាក់ខ្សែរក្រវ៉ាត់សុវត្ថិភាពត្រឹមត្រឹមត្រូវដែលធ្វើឲ្យហើបចេញពីកៅអីអង្គុយហោះទៅបុកជញ្ជាំងនិងពិដានយន្តហោះ។ បន្ថែមពីលើការដែលរបស់របរសម្ភារៈនៅលើយន្តហោះនោះទៀតសោត ក៏ប៉ើងខ្ចាត់ខ្ចាយ ខូចខាតជាដំណំផងដែរ។
ទោះជាយ៉ាងណា បើយោងតាមអ្នកជំនាញបានឲ្យដឹងថា ហេតុការណ៍ដែលបង្កឲ្យមានភាពច្របូកច្របល់នៅលើយន្តហោះនេះ គឺគេឲ្យឈ្មោះថា Turbulence ដែលហេតុការណ៍នេះត្រូវបានគេសិក្សាស្រាវជា្រវឃើញថា នឹងអាចកើតមានកាន់តែញឹកញាប់នាអនាគត ដោយសារតែការប្រែប្រួលអាកាសធាតុ ជាពិសេសការឡើងកម្តៅផែនដី និងការបំភាយកាបូននឹងធ្វើឲ្យខ្យល់ក្តៅជាងមុននៅក្នុងស្រទាប់បរិយាកាស។
ភាពច្របូកច្របល់លើយន្តហោះ (Turbulence) គឺកើតឡើងដោយសារកត្តាមួយចំនួនដូចជា យន្តហោះដែលហោះនៅក្នុងរយៈកម្ពស់កាន់តែខ្ពស់ ការផ្លាស់ប្តូររយៈកម្ពស់ភ្លាមៗ ការហោះឆ្លងកាត់(ពពកអ័ព្ទ ខ្យល់បក់ខ្លាំង ព្យុះភ្លៀងជាដើម) ដែលជាហេតុនាំឲ្យនាវឹកមិនអាចអាចគ្រប់គ្រង និងតាមដានពីស្ថានភាពផ្លូវខាងមុខបានឡើយ។
ទោះជាយ៉ាងណា អ្នកជំនាញបានគូសបញ្ជាក់ថា ហេតុការណ៍ខាងលើនេះគឺបញ្ហាតូចមួយដែលតែងតែកើតមានចំពោះយន្តហោះប៉ុណ្ណោះ ដែលមិនទំនងជានឹងបំផ្លាញយន្តហោះទាំងស្រុងនោះឡើយ ។ ខណៈដែលការស្លាប់និងរបួសតាមរយៈហេតុការណ៍នេះគឺកម្រណាស់ លុះត្រាអ្នកដំណើរណាម្នាក់មិនបានពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពត្រឹមត្រូវលើយន្តហោះ និងមិនស្តាប់តាមការណែនាំរបស់បុគ្គលិកអាកាសអាកាសចរណ៍៕










