អស់រយៈពេល៣ឆ្នាំមកហើយដែលម្តាយរបស់លោក ឆន សុវណ្ណារាជ បានចែកឋាន ចំណែកឯតារាចម្រៀងរូបនេះនៅតែនឹករម្លឹកម្តាយជានិច្ចទោះបីឃ្លាតកាយតែក្នុងចិត្តលោកមានម្តាយជានិច្ច។ ក្នុងពិធីបុណ្យគម្រប់ខួប៣ឆ្នាំដែលរៀបចំតាមបែបលក្ខណៈគ្រួសារ ឆន សុវណ្ណារាជ បានផ្តាំផ្ញើទៅកាន់កូនៗដទៃទៀតថានៅលើលោកនេះគ្មានអ្នកណាស្រលាញ់យើងស្មើរឪពុកម្តាយយើងនោះទេធ្វើបុណ្យទាន់ខែភ្លឺ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdKnCVelRYq8mWovprv_ekOZKnFMBQBnDlhD5PCBSDsd6nuynAABmifWAPZ_ps6uLaAxD0kLYSGgZwkzof0GW7CZwWHhAKOMowrEaDhQs8cJArr3KMKgcv7LiAH3WnqrxlthbssfhYMylmwkYZYX8b16V_erwHNONVFw-Etk1vp-6nntTGusA51RIm_HE/s1800/image_2024-05-22_16-47-58.png

នៅថ្ងៃទី២២ ឧសភា ឆន សុវណ្ណារាជ បានបង្ហោះរូបជាច្រើនសន្លឹកអមដោយការនឹករម្លឹកចំពោះម្តាយថា «បុណ្យគំរប់ខួបអ្នកម្តាយបីឆ្នាំ សូមឧទ្ទិសកុសលផលបុណ្យជូនដល់អ្នកម្តាយ លី សុខា ។ អស់រយៈពេលបីឆ្នាំហើយដែលម៉ាក់បានចាកចេញទៅ កូននឹកម៉ាក់ខ្លាំងណាស់ ចង់អោបម៉ាក់ ចង់ស្តាប់សំលេងម៉ាក់ នឹកសំលេង នឹកគ្រប់បែបយ៉ាង ចង់លឺសំលេងរបស់ម៉ាក់បែបនេះម្តងទៀត “ រាជញុំាបាយនៅកូន? មុនធ្វើការកុំភ្លេចញុំាបាយផង ម៉ាក់ចាំមើលកូនច្រៀងតាមទូរទស្សន៍ណា ចេញមកផ្ទះយើងវិញនៅ? សុខសប្បាយតាមផ្លូវណាកូន អាណិតកូនម៉ាក់ណាស់ប្រឹងរាល់ថ្ងៃដើម្បីអ្នកផ្ទះ កូនហត់អត់ សំរាកខ្លះទៅកូនកុំខំពេក »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwr9N6rEXC7wA7t39iobgZLYPfGOPlBPcWSl_oimWc0CtrglgOQkLVuRF3_Mpe2NvmbAAlNi2rQ6atuq962RBK03ZKMe8ldk70jrZwwv4TjoWNxneNbwC9aKH6xuKPih93dEavqh39yPh1OR8bcFlKAGwHCbYSnOwFIb5uyzTq_h4ATAxJFWbm2Pb6bNU/s1800/image_2024-05-22_16-47-55.png

តារាចម្រៀងរូបនឹក សរសេរដោយការរំជួលចិត្តទៀតថា «នឹកពាក្យសំដីរបស់ម៉ាក់មុនគេ អំពើល្អមិនសាបសូន្យទេកូន ជីវិតគឺបែបហ្នឹងឯង កូនប្រុសម៉ាក់ពូកែហើយរឹងមាំណាស់ ធ្វើចិត្តឱ្យដូចជាទឹកណាកូន ភ្លើងក្តៅយ៉ាងណាមកក្បែរក៏រលត់ទៅវិញដែរ ដើមឈើដុះកាន់តែធំខ្ពស់កាន់តែជួបព្យុះភ្លៀងជារឿង ធម្មតា កូនប្រុសម៉ាក់ពូកែណាស់ប្រាកដជាអាចធ្វើបាន។ ទោះបីជាពេលនេះមិនអាចស្តាប់ពាក្យទាំងនេះម្តងទៀតក៏ដោយ ក៏កូនចងចាំក្នុងបេះកូនក្នុងខួរក្បាលកូនជានិច្ច ។ ម៉ាក់ជាវីរៈនារីដ៏អស្ចារ្យក្នុងបេះដូងកូន មិនថាម៉ាក់ទៅដល់ទីណានៅកន្លែងណា ម៉ាក់នៅតែស្ថិតក្នុងខួរក្បាល បេះដូងកូនជានិច្ច លើលោកនេះកូនស្រលាញ់ម៉ាក់ជាងគេ »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjb5KSh4Ngpe5E7htCmOrt3c9XaNMCgC0VBvGFOV9FFnpyLwcQWyiWFc4vOHwPV8ESuqQSRZvSkotuRRLyX1FmCb_KJkImdIOmd2LWs6ZWwpYZjX_7HYDBrwFgKslU3hwMygqwijnU45pKN77XJPcJ1kpOH-9KPJXlkmk1CUrFSXG2wHUUN7g10NTKW4Eg/s1800/image_2024-05-22_16-47-56%20(2).png

គណៈកម្មការក្នុងកម្មវិធីប្រកួតលំដាប់ពិភពលោករូបនេះ បន្ថែមចុងក្រោយពោរពេញដោយអត្ថន័យថា «នៅលើលោកនេះគ្មានអ្នកណាស្រលាញ់យើងស្មើរ ឪពុកម្តាយអ្នកមានគុណយើងនោះទេ ផ្តល់ក្តីស្រលាញ់ ផ្តល់គ្រប់យ៉ាងជូនគាត់ទាន់យើងមានឱកាសបានសងគុណ ធ្វើបុណ្យទាន់ខែភ្លឺ អ្នកនឹងមិនស្រយុតនោះទេ អំពើល្អមិនសាបសូន្យ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGeo007ae1cfZNrUZdsB1HU8QaT2LLTx8flU2d3xBR7UvejDhVIpqyBmbQ8cRX2TKVUNYDxDZYqTQue-GvLnn6i6Hfy9UJo5gZTT9L2mtosgF1dm_ysIDC47zfXR7DAHhutojq0siV7OIBO84-LCWkKKLaPecdGhQbiAejrsxgeTBkgZJnLOYbDKcE-E4/s1440/image_2024-05-22_16-47-57.png

តារាចម្រៀង ឆន សុវណ្ណារាជ ត្រូវបានមហាជនកោតសរសើរយ៉ាងខ្លាំងចំពោះភាពកតញ្ញូរបស់លោកដែលជាកូនប្រុសម្នាក់ស្រលាញ់ម្តាយខ្លាំងពេលម្តាយលោកនៅមានជីវិត តែងតែផ្តល់ជូនគ្រប់យ៉ាងឱ្យម្តាយជានិច្ច៕