Home ព័ត៌មានអន្តរជាតិ ពេលមកដល់ទីនេះភ្ញៀវទេសចរនឹងគិតថា បានទម្លុះទ្វារឆ្លងភពទៅអតីតកាលរាប់លានឆ្នាំមុន

ពេលមកដល់ទីនេះភ្ញៀវទេសចរនឹងគិតថា បានទម្លុះទ្វារឆ្លងភពទៅអតីតកាលរាប់លានឆ្នាំមុន

78
0

ប្រទេសយេម៉ែន ៖ នៅលើពិភពលោកនេះមានទីកន្លែងស្រស់ស្អាតដូចឋានសួគ៌ និងអាថ៌កំបាំងជាច្រើនដែលមនុស្សទូទៅពុំសូវស្គាល់ ហើយ Socotra គឺជាកោះមួយដែលមានទេសភាពស្រស់ស្អាតប្លែកភ្នែក និងមានដើមឈើរូបរាងចម្លែកៗដូចក្នុងខ្សែភាពយន្ត ។ នៅពេលភ្ញៀវទេសចរបានដល់ទីនេះហើយ ពួកគេតែងតែមានអារម្មណ៍ថា បានទម្លុះទ្វារឆ្លងភពទៅរកអតីតកាល កាលពីរាប់លានឆ្នាំមុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhX-QojZue_LqVH04j-Zel1SjV3w8YQhWoNQ8oCrGA0M2gDP70zyPXlotCCE22zl-AzA4YzFECCAmG2ZR92dmgYCU3tScDjBPRZ0_bPEV-YVwcaLx9h-0q-FpC4zxWDICgNjzQyozmvRTX0jKMDO1WAM6YLj3NUFrOiuSQNZQo0t8_G-1aWwcSDNZadyjE/s1000/3984fdfe-eb79-4d41-8ebf-c3bdd218e2a1.webp

ទេសភាព និងបរិយាកាសនៅលើកោះ Socotra ធ្វើឱ្យភ្ញៀវទេសចរមានអារម្មណ៍ថា ពួកគេបានមកដល់ទឹកដីក្នុងសម័យកាលបុរាណ ដែលមានសត្វដាយណូស័ររស់នៅ ។ កោះនេះស្ថិតនៅក្នុងប្រទេសយេម៉ែន ហើយចំណុចទាក់ទាញបំផុតរបស់កោះ គឺនៅលើកោះមានរុក្ខជាតិកម្ររហូតដល់ជាង៨០០ប្រភេទ ដោយរុក្ខជាតិខ្លះបានដុះនៅលើកោះនេះតែមួយប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5hBPOlnZuDaOT_xGMN33V_dKeJnMeeJehkzWP6k4vnEPK1lBDqREXUyNuGzZSlBOz_2pj-9PJdYTFnluf7EpKhurlOKSZ28bGKX22ZX_zZjETJKUuBruneIVm02Q_GMaGXe1yb_bpKnwB7lK-Ci7SDlrRMmOXemy5As6mf8aBy_gqVnMOjNgps6khSUw/s650/d1kke0uo_socotra-island-is-the-most-alien-looking-place-on-earth-heres-why_625x300_10_January_23.webp

រុក្ខជាតិភាគច្រើននៅលើកោះ គឺសុទ្ធតែមានរូបរាងចម្លែកៗ ដែលគេពុំធ្លាប់បានឃើញពីមុនមក ។ អ្នកជំនាញនិយាយថា រុក្ខជាតិមួយចំនួនបានដុះនៅលើផែនដីអស់រយៈពេលជាង២០លានឆ្នាំហើយ ។ រីឯរុក្ខជាតិមានរូបរាងប្លែកបំផុតនៅលើកោះ Socotra គឺដើមឈាមនាគ (Dragon Blood Tree) ហើយដើមនេះបានដុះពាសពេញកោះទាំងអស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0zgTIJu_2j6CpbGYgWYkVbdypLcE-Bpb2v_pluM_Lj9Zm6ojxu9zVKyhC3ycYfoeegE3HILHvZREUMJOA9654qAWLUh2T3ZVGUo0gr1Ti0U2Ed8OAR4t3wBSXtlg1bJcgzkdwuJhBZqogqMfqdsKv5bnozD8IUyttKJC9myns0PUu-xtSHLxVcJ4_FVQ/s1600/desert-rose-Socotra-bottle-tree-island-Yemen.webp

ចំណុចទាក់ទាញរបស់ដើមឈាមនាគ គឺដើម និងស្លឹករបស់វាមានរូបរាងដូចដើមឈើនៅសម័យបុរាណ ឬដើមឈើក្នុងខ្សែភាពយន្ត ។ រីឯមូលហេតុធ្វើឱ្យដើមឈាមនាគមានឈ្មោះបែបនេះ គឺជ័រចេញពីដើមឈើមានពណ៌ក្រហមដូចឈាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRRWndqPTTpZ1EggJEbndcVbZKOXQDWzYanzZskdVW26gox5aqHbWUNyRptM2sgEEYZ-HFQwlgvAUOafS8WZii4eG7S9ijp9-ZvKSsa2A0MFUD9YxYLi6wqBIz3SjScj3SERcbmr8szfM-0BtN_AhJl-L3hqopyWrY9E5oIqEOc94ILBVhCZz4cJ7MLBo/s1280/photo_2024-05-23_13-18-38.jpg

បច្ចុប្បន្ន កោះ Socotra នៅប្រទេសយេម៉ែន ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក និងបើកទទួលភ្ញៀវទេសចរដែលចាប់អារម្មណ៍រុក្ខជាតិប្លែកៗមកកម្សាន្តផងដែរ ។ ដូច្នេះ បើអ្នកណាចង់ត្រឡប់ទៅកាន់អតីតកាល កាលពីសម័យរាប់លានឆ្នាំមុន ឬចង់ដើរកម្សាន្តក្នុងតំបន់មួយស្អាតដូចផ្ទាំងគំនូរ ឬខ្សែភាពយន្តនោះ កុំភ្លេចមកលេងកោះនេះ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrPWXBsYtZPKIrjFh4Pjlpck2WRzdEE2NAWwdNo6KGwztHyi2VM6Q67ZjpLWznpTVQtcTQe5OIURjPeQXShMEOtDRrS2Obx1OdJl1JU5ocRydX8aeRV5kXHZlxIXQvufNlOdH8k5rmQksAfsl5dyTuSykzEkcHrngQOL8275A6WHHrwADKOI8XetdY4tU/s1280/photo_2024-05-23_13-18-39.jpg