Home ព័ត៌មានអន្តរជាតិ មនុស្សមួយពិភពលោកខ្លាចក្រពើគ្រប់គ្នា ខុសអីតែពលរដ្ឋប្រទេសនេះស្និទ្ធជាមួយក្រពើ

មនុស្សមួយពិភពលោកខ្លាចក្រពើគ្រប់គ្នា ខុសអីតែពលរដ្ឋប្រទេសនេះស្និទ្ធជាមួយក្រពើ

83
0

ប្រទេសប៊ូគីណាហ្វាសូ ៖ Bazoule គឺជាភូមិមួយមានទីតាំងនៅជិតមាត់បឹងក្នុងប្រទេសប៊ូគីណាហ្វាសូ (Burkina Faso ជាប្រទេសស្ថិតក្នុងទ្វីបអាហ្វ្រិក) ហើយអ្នកភូមិនេះបានរស់នៅរួមគ្នាជាមួយក្រពើរាប់រយក្បាល និងក្លាយជារឿងធម្មតាសម្រាប់ពួកគេ ខណៈក្រពើជាសត្វកាចសាហាវ និងសម្លា.ប់ ជីវិតមនុស្សលើពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqln3PyDTRHs90yqRXDZ7yuKIdNrcqd4xfmo5D18Pd2z5V3uRzday6V28qCJWPXkLz587t_2ZUntqGGDn4Qcx9BNJDRvw46ZKtm1Bre5iX6y6jQtLxIdXi_-maUxdIzjT0LjYHzZ0XwakKOkqMJumstUUpYX3rAjDuY3zZ58VCaJAfadktRPhBGd5ls0E/s900/5b29beb6a31033495a55dcf6.jpeg

សត្វក្រពើនៅភូមិ Bazoule គឺជាពូជ Crocodylus Suchus (ឬជាក្រពើអាហ្វ្រិកខាងលិច) ហើយគេនឹងបានឃើញពួកវារស់នៅតំបន់ព្រៃ និងតំបន់ដីសើម ហៅថា Guelta ។ ក្រពើទាំងនេះអាចសម្របខ្លួនយ៉ាងល្អនឹងបរិស្ថានជុំវិញ និងអាកាសធាតុផ្លាស់ប្តូរ ។ វាស្រដៀងគ្នានឹងក្រពើទន្លេនីល (ជាទន្លេវែងបំផុតក្នុងទ្វីបអាហ្វ្រិក) ប៉ុន្តែក្រពើពូជ Crocodylus Suchus មិនកាចសាហាវខ្លាំង ឬមិនវាយប្រហារមនុស្សដូចក្រពើនៅទន្លេនីលទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhSEroRDxEliNtW8GH0D38D7SP7My0qiJYvn3q98Hwu-gSAQaabpCe51cO1-DhepY262IeoTvVZ1L6XF-pc_Z3ou0KITJgHGHRkh4Nuyx633fmQKCQ4Q_dWzVz6SD25kpn0QXQXPMjpdYNeALhCcCzBnwFIHymdjUjBdRenDMUofdHAPmPyraGlVd-G-w/s900/20sukabuaya_1529380547.jpg

បើទោះជាបឹងមួយនេះពោរពេញទៅដោយក្រពើជាច្រើនក្បាលក្តី ប៉ុន្តែក្មេងៗក្នុងភូមិនៅតែហែលទឹកលេង និងងូតទឹកយ៉ាងសប្បាយរីករាយ គ្មានបារម្ភអ្វីទាំងអស់ ។ រីឯស្រីៗក្នុងភូមិនាំគ្នាចុះទៅដងទឹកបឹងមកប្រើប្រាស់តាមធម្មតា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEik2CN12IvNScKO1R-BUbr-V3i-_qK-mKh50fSIm-oRz3lf4jF0z82KIM2t4Dto5yBHao01xtw9OrmAfe_sUffCNUFXh4fNSK_0fef9P1bLy5MFIKFbGc_2b8XkpIUmnqVMSb97s2pErFZt3pq6m8HjkIGCPrC60oJfd5wqYBDcTMDlLr01joCEzqbneZc/s3000/100517-f-1103m-228.jpg

អ្នកភូមិម្នាក់និយាយថា ៖ «យើងមានភាពស្និទ្ធស្នាលជាមួយក្រពើតាំងពីយើងនៅតូចៗម៉្លេះ ហើយយើងបានហែលទឹកជាមួយពួកវាទៀតផង ។ យើងអាចចូលទៅជិត និងអង្គុយលើខ្នងវាជានិច្ច ខណៈអ្នកខ្លះទៀតដេកលើខ្នងក្រពើទៀតផង គ្មានបញ្ហាអ្វីទេ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6_Z20DPdsO0xZgwIEenudqYoOcdcEUIknoJ5VJ8H80Hg_t9gM128ISqxyVzUijLX20kBXfmxydtwWYPooK2wA3u_y10zF5JOpukql39VDX7Xmv22-XubihleRb9yoHhs4AYqHBgiJbqqSXz5Nj0CElnJfMSzh0L8r_NE_DSpGavlKHlGvjPQijWejojo/s1000/bazoule-crocodiles-52.jpg

ពលរដ្ឋនៅតំបន់ជាច្រើនក្នុងទ្វីបអាហ្វ្រិកខាងលិចអាចរស់នៅក្បែរក្រពើបាន ហើយអ្នករស់នៅភូមិ Bazoule ជឿថា ក្រពើ គឺជាសត្វដ៏សាកសិទ្ធិ ទើបពួកគេនាំគ្នាគោរពបូជា និងការពារក្រពើកុំឱ្យកើតគ្រោះថ្នាក់ផ្សេងៗ ។ ក្រៅពីនេះ គេក៏បានឃើញក្រពើពូជ Crocodylus Suchus រស់នៅទីក្រុង Paga ប្រទេសហ្គាណាផងដែរ ។https://sworthy10.files.wordpress.com/2011/11/p1050787.jpg

ចំណែកភ្ញៀវទេសចរមកកម្សាន្តនៅភូមិ Bazoule ប្រទេសប៊ូគីណាហ្វាសូ អាចថតរូប និងស្ទាបអង្អែលក្រពើជាច្រើនក្បាលបាន ដោយគ្រាន់តែពួកគេត្រូវមានមាន់១ក្បាលសម្រាប់ធ្វើនុយឱ្យក្រពើឡើងពីទឹក ។ រីឯតម្លៃចូលកម្សាន្តក្នុងតំបន់នេះ ចាប់ពី២០៣ដុល្លារអាមេរិកឡើងទៅ (សម្រាប់រយៈពេលពី៤ម៉ោង ទៅ៥ម៉ោង) គឺរួមទាំងការបរិភោគអាហារនៅហាងក្បែរភូមិផងដែរ ៕