Home ព័ត៌មានអន្តរជាតិ អ្នកប.ម្រើមហាសំណាង! បានទទួលមរតកពីថៅកែរបស់ខ្លួនដោយសារតែធ្វើរឿងនេះ

អ្នកប.ម្រើមហាសំណាង! បានទទួលមរតកពីថៅកែរបស់ខ្លួនដោយសារតែធ្វើរឿងនេះ

49
0

ប្រទេសថៃ៖ អ្នកស្រី Nutwalai Pupongta អាយុ ៤៩ ឆ្នាំបានទទួលមរតកតម្លៃ ១០០ លានបាត (ប្រមាណ ២.៧ លានដុល្លារអាមេរិក) រួមទាំងវីឡា គ្រឿងអលង្ការ និងសាច់ប្រាក់មួយចំនួន បន្ទាប់ពីថៅកែរបស់ខ្លួនបានទទួលមរណភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj78vE5Orp4QFNJW6Elyto_KoDZiSaaqdLW4LirLvuLjF_HJ2qM_54dL6kDWGPAvvN2i4NjWmJni9y8nHXfjEQw7Bkb3r366tm6B7vIqDvbeIXn32xgzKmqPHtuPwbHP1U2CrprfHeEbHkGRNuRAuDw5wtQk9lRrLwH1H4SgW-Ep5XBoJEdhn9h0smtaTk/s799/photo_2024-05-10_16-43-51.jpg

អ្នកស្រី Nutwalai ដែលជាអ្នកបម្រើធ្វើការឱ្យថៅកែស្រី Catherine Delacote អស់រយៈពេល ១៧ ឆ្នាំមកហើយ ដោយសារតែភាពស្មោះត្រង់ អំពើល្អ និងការមើលថែយ៉ាងដិតដល់ពីអ្នកបម្រើ ថៅកែស្រីចិត្តល្អរូបនេះក៏បានសរសេរសំបុត្រមួយផ្ញើទៅអ្នកបម្រើរបស់គាត់មុនគាត់ស្លា.ប់ដោយក្នុងសំបុត្រនោះបានបញ្ជាក់ថា គាត់នឹងប្រគល់ទ្រពសម្បត្តិដូចជា ផ្ទះវីឡា រថយន្តទំនើប គ្រឿងអលង្ការ និងលុយកាក់មួយចំនួនដល់ទៅអ្នកបម្រើរបស់គាត់គឺអ្នកស្រី Nutwalai។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikAp2IQLZYGuth4NkY14QyzKIRTiVubQkVE9hyS92nxMSWOgNHcWk0maIuCB7iVH2CbxocG5lBUgvAW4JwLrCuGxw3YJQdcFJSk5uJD978SpsOfi8e40FyWvAg8xxBR_LBdjIZY98FoqeR8fudToBPl3QKruna5r929_HxRdl34IUPKFTjRfV84s0rBxI/s750/photo_2024-05-10_16-44-11.jpg

ថៅកែស្រី Delacote គឺជាម្ចាស់សណ្ឋាគារដ៏ទំនើបមួយក្នុងប្រទេសថៃ និងមានវីឡាអាងហែលទឹកចំនួន ៥ នៅកោះសាមុយ រួមទាំងមានដីរាប់ហិកតា លុយ និងរថយន្តទំនើបៗជាច្រើនគ្រឿងផងដែរ។ បន្ទាប់ពីលែងលះស្វាមី ថៅកែស្រី ៥៤ ឆ្នាំរូបនេះត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកធ្ងន់ធ្ងរ បន្ទាប់មកនាងក៏បានបាញ់សម្លា.ប់ខ្លួនឯងកាលពីថ្ងៃទី២៩ ខែមេសា នៅក្បែរអាងហែលទឹកក្នុងផ្ទះវីឡាឯកជនមួយនៅកោះសាមុយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqWkB4MUGiOTO9kmwRqNAPYBSDgImU-HWoAI4B3pnkz3qBcz-zycOx5fR8xcC6vqwWKgsNcQ93oMjZocq9359jtEkn7XoJi3__doKfXUzqPZShwbt64taARgmRv74bIZKuCRlAYXidQyiXwxXqMwA6rm7oQ8R_93fcsuJdpswx9K2XTPmjHg8X7VaACS0/s900/photo_2024-05-10_16-44-17.jpg

នៅក្នុងសំបុត្រនោះ Delacote ក៏បានសរសេរផ្ញើទៅសារទៅកាន់សាច់ញាតិជាច្រើនផ្សេងទៀតអំពីជំងឺរបស់នាង និងបំណងរបស់នាងក្នុងការទុកទ្រព្យសម្បត្តិមួយចំនួនរបស់នាងទៅឱ្យអ្នកបម្រើ។ នាងក៏បានទុកផ្ទះវីឡាពីរផ្សេងទៀតទៅឱ្យអតីតស្វាមីរបស់នាងផងដែរ ទោះជាយ៉ាងណាលោកស្រី Delacote មិនមានកូននោះទេ។ ប៉ូលីសបាននិយាយថា ថៅកែស្រីរូបនេះក៏បានផ្ទេរប្រាក់ចំនួន ៥០០,០០០ បាត (ប្រមាណ ១៨,០០០ ដុល្លារ) ទៅឱ្យអ្នកបម្រើរបស់គាត់ផងដែរគឺ Nutwalai ដើម្បីរ៉ាប់រងថ្លៃបុណ្យសព បង់ថ្លៃអ៊ីនធឺណិត ថ្លៃទឹកភ្លើង និងបើកប្រាក់ខែដល់អ្នកបម្រើផ្សេងទៀត៕