Home ព័ត៌មានអន្តរជាតិ ចេះតែតឹងច្រមុះជាប្រចាំ! ស្រ្តីថៃម្នាក់តក់ស្លុតខ្លាំង ក្រោយលទ្ធផលពិនិត្យចេញមកបែបនេះ

ចេះតែតឹងច្រមុះជាប្រចាំ! ស្រ្តីថៃម្នាក់តក់ស្លុតខ្លាំង ក្រោយលទ្ធផលពិនិត្យចេញមកបែបនេះ

76
0

ជឿជាក់ថា មនុស្សភាគច្រើនតែងតែប្រហែសនិងព្រងើយកន្តើយបញ្ហាផ្លូវដង្ហើម មិនថាជាការតឹងច្រមុះឬហ៊ាសំបោរ ដោយគិតថាវាគ្រាន់ជារោគសញ្ញាផ្តាសាយធម្មតាៗប៉ុណ្ណោះ។

ហេតុការណ៍ដ៏គួរឲ្យតក់ស្លត់និងបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយនារីម្នាក់នៅខេត្តឈៀងម៉ៃ ចេះតែមានអាការៈខុសប្រក្រតីទាក់ទងនឹងបញ្ហាផ្លូវដង្ហើម ដូចជាតឹងច្រមុះ ឈឺមុខ និងហូរឈាមច្រមុះជាញឹកញយ ស្រាប់តែទៅពិនិត្យ ទើបដឹងថាមានកូនដង្កូវរាប់រយក្បាលនៅក្នុងរន្ធច្រមុះរបស់នាង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixSxABUSdMpv_CVlEv-slPH0rshr00AfsTPFF-8pxk8wp0HJW19vO0PCgT4oMSefIXWXa6SNQDm8Zs1kLfTGHKt4-dAF03BOtLnvPgcYm5pEGh1uVR26QHIaercuI9Gj9-UTBjyfaUz9JOyg5bvn4qhf-gwU5h3iQC9uuWC9wKTvtwoPqpPdjiDR4T69s/s1208/photo_2024-05-10_15-25-45.jpg

យោងតាមរបាយការណ៍របស់ The Mirror ស្ត្រីអាយុ ៥៩ ឆ្នាំរូបនេះបាន ចេះតែមានរោគសញ្ញា លំបាកក្នុងការដកដង្ហើម ថប់ណែនក្នុងច្រមុះ ដោយនាងបានសង្ស័យថាវាប្រហែលមកពីតែបញ្ហាធូលីនិងផ្សែងពុលច្រើនក្នុងតំបន់ខ្លួន។ ប៉ុន្តែការយល់ឃើញនេះគឺខុសទាំងស្រុង បន្ទាប់ពីពេលមួយនោះនាងបានហូរឈាមតាមច្រមុះ ខណៈក៏ប្រទះឃើញធ្លាក់កូនដង្កូវតូចៗចេញពីច្រមុះយ៉ាងគួរខ្ពើមរអើមនិងតក់ស្លុតបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhv8z-3UtcqxfxVC3dDlb5n9ySI-OWtQ0OUv-vuKIWDt_PBBndYB3FGkOov5dShsG3dA7Fr-R-qWkG0WlrLT5tqRn_5fPoci3a48seEGdYj706r58GkxVEDULuatCXcDfqhNbx9_x-YCKMWCudhn7DhvZKovhWI1k4UR6qs2ObxPOwAHBy5VRltmHCZOEE/s464/photo_2024-05-10_15-25-46.jpg

បន្ទាប់ពីហេតុការណ៍នេះ មិនបង្អង់យូរស្ត្រីខាងលើក៏បានទៅពិនិត្យនៅមន្ទីរពេទ្យ Nakornping ក្នុងខេត្តឈៀងម៉ៃ ភាគខាងជើងប្រទេសថៃភ្លាមៗ។ បន្ទាប់ពីថតកាំរស្មីអ៊ិចរួចមក វេជ្ជបណ្ឌិត បានប្រទះឃើញកូនដង្កូវងាប់យ៉ាងច្រើនបង្កប់ក្នុងច្រមុះនាង។ លោកវេជ្ជបណ្ឌិតបញ្ជាក់ថា ប្រសិនបើទុកយូរជាងនេះទៀត ដង្កូវទាំងនេះអាចនឹងឆ្លងរីករាលដាលទៅកាន់សរីរាង្គផ្សេងៗទៀត ដែលស្ថិតនៅជិតៗនោះ ដូចជាភ្នែក ឬខួរក្បាល បណ្តាលឱ្យពិការ និងអាចស្លាប់បាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSSj6Hev82mpZGDCjfQ31hcNXSB_aCC3qWY2VrkeKxN8tgrSr68WLAqMVGsaT1x2NH3WYX3tvABVHFTq8O-A_zpLmExxbvYS-wkzKAV7xFUkBoReoFBK1OVCL10IGprvKFWRpSQDi_HXOT701x9d6cpblh7PJ1MHIi7TpDlMsliy0Akt3e60lkwpkIwFw/s344/photo_2024-05-10_15-25-46%20(2).jpg
ទោះជាយ៉ាងណា នេះមិនមែនជាលើកទីមួយទេ ដែលកាលពីពេលកន្លងទៅ មនុស្សមួយចំនួនក្នុងប្រទេសថៃក៏បានជួបនូវបញ្ហាស្រដៀងៗនេះដែរ។ ប្រជាជននៅតំបន់ភាគខាងជើងនៃប្រទេសថៃ ដូចជាឈៀងម៉ៃ ត្រូវបានគេលើកឡើងថា ភាគច្រើនគឺងាយនឹងកើតជំងឺផ្លូវដង្ហើម ជាពិសេសអាឡែស៊ី និងរលាកច្រមុះ ដោយសារខេត្តនេះតែងប្រឈមនឹងបញ្ហាខ្យល់ពុលជាញឹកញយផងដែរ៕