Home ព័ត៌មានអន្តរជាតិ កោះដ៏ល្បីល្បាញមួយរបស់ប្រទេសថៃកំពុងប្រឈមមុខនឹងការខ្វះខាតទឹកយ៉ាងធ្ងន់ធ្ងរដោយសារ…

កោះដ៏ល្បីល្បាញមួយរបស់ប្រទេសថៃកំពុងប្រឈមមុខនឹងការខ្វះខាតទឹកយ៉ាងធ្ងន់ធ្ងរដោយសារ…

48
0

ប្រទេសថៃ៖ ប្រជុំកោះ Koh Phi Phi ដែលស្ថិតនៅឆ្នេរសមុទ្រភាគនិរតីរបស់ប្រទេសថៃកំពុងប្រឈមមុខនឹងការខ្វះខាតទឹកសាបយ៉ាងធ្ងន់ធ្ងរដោយសារឥទ្ធិពលរលកកំដៅខ្លាំងនៅទូទាំងអាស៊ីធ្វើឱ្យរីងទឹក ដែលបង្កឱ្យមានការព្រួយបារម្ភអំពីការប៉ះពាល់ដល់ភ្ញៀវទេសចររាប់ពាន់នាក់មកកាន់កោះនេះ។https://ik.imagekit.io/tvlk/blog/2022/11/shutterstock_289362893-1.jpg
យោងតាម CNA រដ្ឋាភិបាលនៃប្រជុំកោះ Koh Phi Phi បានជួបប្រជុំគ្នាដើម្បីពិភាក្សាអំពីការដឹកជញ្ជូនទឹកពីដីគោក ប្រសិនបើអាកាសធាតុនៅតែស្ងួត និងអាកាសធាតុក្តៅនៅតែបន្តកើតមានពាសពេញអាស៊ី។ រលកកំដៅដែលបានអូសបន្លាយពីចុងខែមេសា ដល់ខែឧសភា បានបណ្តាលឱ្យមានការកើនឡើងនៅសីតុណ្ហភាព ក៏ដូចជាគ្មានភ្លៀងធ្លាក់ ជាហេតុបណ្តាលឱ្យអាងស្តុកទឹករបស់កោះនេះស្ងួត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhg2yVC8c3ew2ZNFKPRVWK-8tf-iqQ1NDsKyIhiFNe7C177MPTFsIMgnrJPzzWW-dj1d6GWq1T3TYIi4w3h3WwIeyM_e4siXoNpE9RNRcnd47FpBX3dwbYDlJjyTENo7YF4RgRB3IKmB2DWTzCzNBJQrvzI6qY3jPqTdSm5HikZs7rRN5OM7b3h8YCYLf8/s1500/c1_2787864_240507062314.jpg

ប្រជុំកោះ Koh Phi Phi ដែលមានទីតាំងនៅឆ្នេរសមុទ្រភាគនិរតីនៃប្រទេសថៃ បានទាក់ទាញភ្ញៀវទេសចររាប់សែននាក់ក្នុងមួយឆ្នាំៗ។ ទីតាំងនេះមានភាពល្បីល្បាញបន្ទាប់ពីហូលីវូដមកថតរឿង The Beach ដែលសម្តែងដោយ Leonardo Dicaprio ក្នុងឆ្នាំ ២០០០។ Wichupan Phukaoluan Srisanya ប្រធានសមាគមសណ្ឋាគារ Krabi ដែលតំណាងឱ្យសណ្ឋាគារក្នុងតំបន់បាននិយាយថា ក្រុមហ៊ុនឯកជនដែលផ្គត់ផ្គង់ទឹកដល់កោះនេះ “ប្រហែលជាត្រូវបញ្ឈប់ការផ្គត់ផ្គង់ទឹក” ដោយសារតែខ្វះខាត។ ទោះជាយ៉ាងណាក៏ដោយលោកស្រី Srisanya នៅតែអះអាងថា រដ្ឋាភិបាល “អាចគ្រប់គ្រងបញ្ហាកង្វះទឹកបាន” និងបានធានាឡើងវិញនូវភ្ញៀវទេសចរដែលមានគម្រោងទៅលេងកោះ ដូច្នេះអ្នកទេសចរនៅតែអាចមកទស្សនាកោះនេះបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDAp8mVhuDzWggDz4YhdLaKxLaiqP-aVA3_UHveqp7OhHuMcTtyYQF4vINW4vV_qmPVgzD1CHKl_yd37FvuR94EvO_IH4hmif3mv21dMVhmwo5ibIsUBBx-WrzgvCelmZzZAzQQQfjvUuOKPWvjUxpAKZ-2njAwl1SgOXzJd8UemORfAWZGSQ9PcQhC9A/s390/2012-43-390x220.jpg

យោងតាមទីភ្នាក់ងារឧតុនិយមពិភពលោករបស់អង្គការសហប្រជាជាតិ បាតុភូត El Nino កំពុងរួមចំណែកធ្វើឱ្យមានកំដៅខ្លាំងខុសធម្មតាក្នុងឆ្នាំនេះ។ ហើយអាស៊ីក៏ឡើងកំដៅលឿនជាងមធ្យមភាគរបស់ពិភពលោកផងដែរ។ មិនត្រឹមតែប្រជុំកោះ Koh Phi Phi ដែលកំពុងប្រឈមនឹងការខ្វះខាតទឹកប៉ុណ្ណោះទេ កោះសាមុយដែលជាកោះទេសចរណ៍ដ៏ល្បីមួយទៀតនៅក្នុងប្រទេសថៃ ក៏កំពុងជួបប្រទះនឹងអាកាសធាតុក្តៅ និងស្ងួតដូចគ្នាដែរ។ ទោះជាយ៉ាងណា មន្ត្រីកោះបាននិយាយថា “តំបន់កោះទាំងនេះមិនធ្វើឱ្យប៉ះពាល់ដល់អ្នកទេសចរទេ”៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIlIDG__twewwSQXYNyaJcsw098zts50xcrTTC8HB9R6PqS7bjBea5CeKExVlMUHVURj_vCxUO5dfAcDfgW6czgRxKKVCDs-neB_B0RLfaurHYdbwGkH_bQ_I46Ga8dv4_qzIGH8C-mMDAbnCa9dsgfHyikRrILlw3kOr4v5Ze4vbj3WZWDQbx5DIcBEE/s907/photo_2024-05-10_15-25-26.jpg