កាលពីប៉ុន្មានថ្ងៃមុនអ្នកគាំទ្របានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងទៅលើតារាចម្រៀង Justin Bieber នៅពេលឃើញរូបភាពរបស់លោកយំ ខណៈលោកបានលុបរូបភាពនោះវិញភ្លាមៗ។ យ៉ាងណាមិញនៅលើ Instagram កាលពីថ្ងៃទី៩ ខែឧសភា តារាចម្រៀង Justin Bieber បានបង្ហោះរូបថតរបស់ខ្លួននិងភរិយា មានទាំងលោកអាចារ្យនៅហាវៃ។ Hailey ស្លៀករ៉ូបសាច់ក្រណាត់ពណ៌សដើម្បីបង្ហាញពីការពរពោះរបស់នាងជាងប្រាំមួយខែ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJTteejZw7H8lFqLEBw76Nh1pLocosd5dBmEq-iSKVfSXVbm5XxzH93ew1y8rqxj8rg9_ssBWl6Pq1uSKFj2v6BpKR0vsZSQ56ukXCNX5xZDb34eYoNVxJ9dol_Fgac9_VPlmYGWp3a2ar08j10wvvARvcugLd_eZ86J8vwzCBtctc581gA5seRLlpr2M/s1020/image_2024-05-10_10-35-04%20(3).png

ប្រភពព័ត៌មានបាននិយាយថា គូស្នេហ៍ Bieber កំពុងទន្ទឹងរង់ចាំកូនដំបូងរបស់ពួកគេ។ Hailey ចេះមើលថែអ្នកដទៃ Justin ជឿថានាងនឹងក្លាយជាម្តាយល្អបំផុតចំណែកឯភរិយាលោកវិញគិតថា Justin នឹងក្លាយជាឪពុកដ៏អស្ចារ្យ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisgixhvtveYfvng9n9Qv884Q0aymmml0u6z4OdmQ0YVOINb4Fq56WLenMcMWLFEjuQuW1n4qZuMgXlpnE2A8sRN5RHemNeHcbamEx4_zSfbbDcAGTzLuI20BMhwBiagJ63out_16sEmm71WofHrgr0br4YIHEGKZ3U4CfR44NXKRTqlZesYqHay-9RX30/s1680/image_2024-05-10_10-35-06.png

ភរិយារបស់ Justin ត្រូវបានគេសង្ស័យថាមានផ្ទៃពោះនៅខែតុលា ឆ្នាំ២០២៣ ប៉ុន្តែនាងបានបដិសេធពាក្យចចាមអារ៉ាមនេះទៅកាន់ ទស្សនាវដ្តី GQ ។ នៅពេលនោះ នាងបាននិយាយថា «វាគួរឱ្យសង្វេគណាស់ នៅពេលដែលមនុស្សចេះតែនិយាយបែបនេះ តើខ្ញុំមិនអាចធាត់ដោយមិនបានប្រាប់ថាខ្ញុំមានផ្ទៃពោះបានទេ? វានឹងក្លាយជាការកុហកប្រសិនបើខ្ញុំនិយាយថាខ្ញុំមិនខ្វល់។ អ៊ីនធឺណិតនឹងក្លាយជាកន្លែងចុងក្រោយដើម្បីទទួលព័ត៌មាន»។Justin Bieber ត្រូវបានគេរាយការណ៍ថាចង់មានកូនឆាប់ៗ ប៉ុន្តែគេគោរព Hailey ។ ក្នុងអំឡុងពេលសន្ទនាមួយក្នុងឆ្នាំ២០២០ តារាចម្រៀងរូបនេះបាននិយាយថា ប្រពន្ធរបស់គេនឹងជាអ្នកសម្រេចថាតើពួកគេទាំងពីរមានកូនប៉ុន្មាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhM4fMR4n8Op0D0PFropQznYHaiAL2JpB4iwS1cYrWfaExycU7gcDbAMMxt73ioIa3msg_cSndZtXcitryu0Kopl9Q9egi9ddxK3fYqN6lHvEG6q1yXkAj2qQFPA9nSGFtsnwW2u4XTR18eBiNS1zVn1i9wIa7WABTBux8QOaS9FvWWTZB-K_qr48vMF2w/s1166/image_2024-05-10_10-35-05.png

Justin កើតក្នុងឆ្នាំ ១៩៩៤ គឺជាតារាចម្រៀងកាណាដាដ៏ល្បីមួយរូប ក្នុងចំណោមសិល្បករតន្ត្រីដែលលក់អាល់ប៊ុមដាច់បំផុតនៅក្នុងពិភពលោក។ ក្នុងអាជីពរយៈពេល ១៤ ឆ្នាំរបស់តារាចម្រៀងរូបនេះបានទទួលពានរង្វាន់ជាច្រើន និងបានជាប់ឈ្មោះជាបុគ្គលមានឥទ្ធិពលបំផុតទាំង ១០០ នៅលើពិភពលោកក្នុងឆ្នាំ ២០១១ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAy68usrT6t18XZe2tY3vFNn-HycRR7Nd6nY3IGwLk76oldIQULwwe6pCy25FcK9Xuw1aBp89E-pXlZHCOtrjOvxkZyJgujOhJoO6aTS4FbF0TkAZuDtWYFGCrw_jrxjeNBmSFOAMSxyuL9vE7XtQr4nVepZhIeqSnZjMuUTB7MyhqI5CvfuvWo3BFZhM/s990/image_2024-05-10_10-35-08.png
Hailey កើតនៅខែវិច្ឆិកា ឆ្នាំ១៩៩៦ នៅអាម៉េរិក ឪពុករបស់នាងគឺជាតារាសម្តែងដ៏ល្បីល្បាញហើយពូរបស់នាងក៏ជាតារាសម្តែងដូចគ្នា។ នាងបានចាប់ផ្ដើមធ្វើជាម៉ូដែលនៅអាយុ ១៧ ឆ្នាំ ហើយត្រូវបាន គេបោះឆ្នោតឱ្យជា «នារីសិចស៊ីបំផុតលើភពផែនដីឆ្នាំ២០១៧»ដោយ ទស្សនាវដ្ដី Maxim ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqEhuwWw-KdeKLtDDY0qngESmlddAghdgvYUsq6wFMxcHz0umnI59-tDbQUbZQjzzCsJkaFxmQyf0z1gG1qB_7oeUG8FMv-qRitJX3vf_8CpocDJo5d8wx7yqXEKPEwmyfaS1NDVSgU1WRbZkZgoD8Wt4w9ztTxEG5d1t0zfmWZa_G6pnUdwXxDu5RSNQ/s1306/image_2024-05-10_10-35-09.png

Justin និង Hailey មានភាពស្និទ្ធស្នាលនឹងគ្នា ចាប់តាំងពីពួកគេចូលប្រឡូកក្នុងវិស័យសិល្បៈដំបូង ដោយបានណាត់ជួបគ្នាពីឆ្នាំ ២០១៥ ដល់២០១៦។ នៅចុងខែកញ្ញា ឆ្នាំ ២០១៩ នាង និង Justin Bieber បានរៀបការនៅរដ្ឋ South Carolina សហរដ្ឋអាម៉េរិក បន្ទាប់ពីបានចុះបញ្ជីអាពាហ៍ពិពាហ៍អស់រយៈពេលជាងមួយឆ្នាំ៕