បរទេស៖ ទីក្រុងញូវយ៉ករបស់សហរដ្ឋអាមេរិកបច្ចុប្បន្នគឺជាទីក្រុងដែលមានជាងគេបំផុតនៅលើពិភពលោកជាប់ចំណាត់ថ្នាក់លេខ ១ ដែលមានមហាសេដ្ឋីប្រហែល ៣៥៩,៥០០ នាក់ នេះបើយោងតាមការចុះផ្សាយរបស់ CNBC កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpo5cIwzgp_LI_tUT4L1qd6P4xcondIKw8AYSX8TkyvVHE8Fk4OXi35RrQTrj7caSLrb1lCt6pkZJF0bmKvly0qcQDSqD45Uzl72__1WZBhq4y28yML96pyarLm3FxNCjAYpO-qs5atgJ7c8sKaKXq3Fj-o6E1Ena_eeWcJc6INGPM2eKOtPppYGasCTQ/s1280/210324101707-01-roosevelt-island-new-york.jpg

ចំនួនមហាសេដ្ឋីនៅទីក្រុងញូវយ៉កបានកើនឡើង ៤៨% ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ដោយប្រជាជននៃទីក្រុងនេះមានទ្រព្យសម្បត្តិច្រើនជាង ៣,០០០ ពាន់លានដុល្លារអាមេរិក ដែលធំជាងផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសប្រេស៊ីល អ៊ីតាលី និងកាណាដាទៅទៀត។ បន្ទាប់ពីទីក្រុងញូវយ៉ក តំបន់ San Francisco របស់រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បច្ចុប្បន្នក៏ទទួលបានចំណាត់ថ្នាក់លេខ ២ ផងដែរ ដោយមានមហាសេដ្ឋីប្រហែល ៣០៥,៧០០ នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBHMsuDjRGQPWeGnqaYfjCTtxXUkxi0mVbOAIKghOnf4ttqfwczusuzn_TXWxlZCzpHiatxC7T7Zy7wDlLrldSn4ss3wymjgHMMJnndwVNBzF9xgBh1WzWKLqmYefGzeV-GmXRib-vjNqr1dCMZVKTHzvMXVpHkywdXKio6Mr9zBc-lvUGyBcvoTVcLqc/s1500/new-york-city-evening-NYCTG0221-52492d6ccab44f328a1c89f41ac02aea.jpg

យោងតាមប្រភពដដែលបានឱ្យដឹងទៀតថា ទីក្រុងតូក្យូរដ្ឋធានីរបស់ប្រទេសជប៉ុនគឺជាប់ចំណាត់ថ្នាក់លេខ ៣ ជាមួយនឹងមហាសេដ្ឋី ២៩៨,៣០០ នាក់ទោះជាយ៉ាងណាចំនួនមហាសេដ្ឋីរបស់ទីក្រុងនេះបានធ្លាក់ចុះ ៥% ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។ បើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg ចំណាត់ថ្នាក់ទីបួនគឺបានទៅលើប្រទេសសិង្ហបុរី ដែលជាគោលដៅកំពូលសម្រាប់មហាសេដ្ឋីអន្តោប្រវេសន៍។ មហាសេដ្ឋីបែបនេះមានប្រហែល ៣,៤០០ នាក់បានមករស់នៅប្រទេសសិង្ហបុរីក្នុងឆ្នាំ ២០២៣។ រីឯទីក្រុងឡុងដ៍រដ្ឋធានីរបស់ប្រទេសអង់គ្លេសវិញ ដែលធ្លាប់ជាទីក្រុងមានជាងគេបំផុតនៅលើពិភពលោកអស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែនៅឆ្នាំនេះបានធ្លាក់ចុះមកនៅជាប់ចំណាត់ថ្នាក់ទី ៥ ខណៈដែលចំនួនមហាសេដ្ឋីបានថយចុះប្រហែល ១០% ក្នុងរយៈពេលមួយទសវត្សរ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhs1ADAqHui-MtkEE7WL5BraIXgVt5eFP2bRp9OtqCAPUko1zU8j1c9Bg4D3u2vOyzHKGINU1OYb8zKe9-sD7SKjsjlTM7_mx3WV_r_NWqwADmzMH5iq69mNyXNkmrd577dyMR2m2cBBhVF8qiYMVEaVbrzTqZ1KN_q55MpNdh6ynmtYbvxj9aUbn_s0SQ/s670/New-York-Helicopter-Tour-2.eric_both.bottom_right.jpg

យោងតាមលោក Juerg Steffen នាយកប្រតិបត្តិនៃក្រុមហ៊ុន Henley & Partners ការរីកចម្រើនទីផ្សារហិរញ្ញវត្ថុក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះបានជំរុញឱ្យមានកំណើននៅក្នុងទីក្រុងដែលមានជាងគេបំផុតរបស់ពិភពលោក។ សរុបមក អាមេរិកគឺជាប្រទេសឈានមុខគេក្នុងការបង្កើតមហាសេដ្ឋី និងមានមហាសេដ្ឋីច្រើនជាងគេលើពិភពលោក។ យោងតាមរបាយការណ៍ ទីក្រុងចំនួន ១១ នៅសហរដ្ឋអាមេរិក ស្ថិតក្នុងបញ្ជីទីក្រុងដែលមានជាងគេទាំង ៥០ នៅលើពិភពលោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9f8rKllyjd2IOC-ZaKXV2Cz4llfGaAGmxsgCvwLUPC0nKGjxOTF9nxewkWl7SJhK6HIarrJA9AuLyPlwY_8RqbsvsfpFynCj-6XY0XarWW02-4F8rmDYJaXfvX5dUcjeFqO19_McfXZjeibcX8_v_z_QxlHNWbMAk8A6bMGaU2tOs4J-bvqnBS71t7NE/s1280/photo_2024-05-10_11-35-04.jpg
ទោះជាយ៉ាងណាទីក្រុងជាច្រើនរបស់ចិនក៏បានកត់ត្រាការកើនឡើងនៃចំនួនមហាសេដ្ឋីផងដែរ។ គួរកត់សម្គាល់ដែរថាទីក្រុងប៉េកាំងរដ្ឋធានីរបស់ប្រទេសចិនជាលើកដំបូងបានចូលទៅក្នុងទីក្រុងដែលមានជាងគេបំផុតទាំង ១០ នៅលើពិភពលោកជាមួយនឹងចំនួនមហាសេដ្ឋីកើនឡើង ៩០% ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះដល់ ១២៥,៦០០ នាក់។ លោក Andrew Amoils ប្រធានផ្នែកស្រាវជ្រាវនៅក្រុមហ៊ុន New World Wealth Company បាននិយាយថា ទីក្រុង Shenzhen ក៏ជាទីក្រុងដែលមានចំនួនមហាសេដ្ឋីកើនឡើងលឿនបំផុតនៅលើពិភពលោក ជាមួយនឹងអត្រាកំណើន ១៤០% ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះផងដែរ៕