នៅពេលនិយាយពីការធ្វើដំណើររឿងមួយដែលអ្នកនឹងនឹកឃើញមុនគេនោះគឺការចំណាយ ជាការពិតណាស់ប្រសិនបើអ្នកចេញក្រៅគឺអ្នកត្រូវតែចំណាយលើផ្ទះសំណាក់ អាហារ ក៏ដូចជាការទិញសម្ភារៈប្រើប្រាស់មួយចំនួន ឬក៏វត្ថុអនុស្សាវរីយ៍ជាដើម ដែលធ្វើឱ្យអ្នកបាត់បង់ថវិការច្រើន។ ទោះជាយ៉ាងណាប្រសិនបើអ្នកមានពេលវេលាច្រើនក្នុងការធ្វើដំណើរបែបនេះ ក្នុងឱកាសដ៏ល្អនេះអ្នកក៏អាចឆ្លៀតរកលុយបានផងដែរ ដោយគ្រាន់តែអនុវត្តវិធីសាស្ត្រងាយៗសាមញ្ញៗដូចខាងក្រោម។

១.ធ្វើជាងថតរូប៖ ប្រសិនបើអ្នកមានជំនាញក្នុងការថតរូប ឬចូលចិត្តថតរូប ក្នុងឱកាសដើរកំសាន្តបែបនេះ អ្នកគួរយកកាមេរ៉ាមកជាមួយ ដើម្បីឆ្លៀតរកលុយពីការថតរូបឱ្យគេ ឬក៏អាចផ្តិតយករូបភាពស្អាតៗពីកន្លែងមួយចំនួនដែលអ្នកបានទៅ ដើម្បីយករូបភាពទាំងនោះមកលក់ជារូបភាព Stock ព្រោះបច្ចុប្បន្នការលក់រូបភាពតាមអ៊ីនធឺណិតកំពុងមានការពេញនិយមខ្លាំង ដោយជារៀងរាល់ថ្ងៃមានមនុស្សជាច្រើនបាននាំគ្នាទៅទិញរូបភាពស្អាតៗដើម្បីប្រើសម្រាប់អ្វីមួយ។ ទោះជាយ៉ាងណាប្រសិនបើអ្នកមានបំណងចង់លក់រូបថតតាមអ៊ីនធឺណិត អ្នកគួររៀនជំនាញថតរូបជាមុនសិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRrTBjVmdHoHTYguW4kAmun3vE2swYtMxoV5BcrIKqWL5-7X9-uAKCjVMIQuePeYDhVAp2SOfjCIYKYkj6QpGxdwKnErlWbzAqpwleTyt1rPvHmGASjYZhXjj6NThPNMgiqM041XpxqZElbfbAdWuOSGoNl2VRvwrhgKWgX0i6AnBZUw4-sshM4FMuwck/s1104/photo_2024-05-10_14-16-57.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrbw5iwdb-y91D_K19kXaEr4PC6ErOvgxorkSpwk0BePijsHkddy1_d5NCVMurZFk9gty3NEAqgxPkxjZWur4CR8vRaJ3rQLmzHzVvQGkPRiNqkZc9QSog8lw5lSYYamhcUkZ2HELhbbxbCICRW76-qlCH7y2RJg9w9-02DC57KrFOAmTLspcGhQsUVhY/s700/photo_2024-05-10_14-16-57%20(2).jpg

២.Youtuber ឬ Vlogger៖ ប្រសិនបើអ្នកមានឱកាសដើរកម្សាន្តច្រើនបែបនេះ យល់ល្អអ្នកគួររៀនថតវីដេអូ ឬធ្វើ Vlogger ដើម្បីបង្ហោះក្នុង Youtuber ឬបណ្តាញសង្គមផ្សេងៗ។ នៅពេលដែលអ្នកមានភាពល្បីល្បាញ នោះចំណូលរបស់អ្នកពីអ៊ីនធឺណិត នឹងជួយអ្នកកាត់បន្ថយការចំណាយផ្សេងៗរបស់អ្នកទោះបីអ្នកដើរកម្សាន្តប៉ុន្មានកន្លែងក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhh6BA8xuRuRQnPT_ZEMTAIlviA2Q9p2JP5q_NE_dcEFiGPhjHhNTqH-1J_BsZqa3q9ziHqWsK_4fA9Fl_APYJq6trRfSi4lX737gRPEoRBDmCH5cKA8kuqLVs-KBZ7b8-BfnN0KmATVBZfWIFJfmEFhWzYIq11o6VSGvNDnwc8Qg-S46DC14KXGuCKSJQ/s995/photo_2024-05-10_14-16-55.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEid0c1uUdU-GIRodQpsEqGAGbTenHN-Np764j9orwcsVAs1DlUmFrIi46EhesNgf-XC3tnEa7F8cNN4IPLVWXtPtJ_iZMdW42loq_CIPtm2CyDRgVuZWA-MauPZtBnGYjd1u7O4_rUAgJgc2lM9ss8S2hokhwEX8REiklNOXQPU2uS1Vd0SDyeZ6USZVeY/s981/photo_2024-05-10_14-16-55%20(2).jpg

៣.យកវត្ថុផ្សេងៗទៅលក់៖ សព្វថ្ងៃនេះការលក់ទំនិញផ្សេងៗពីប្រទេស A ទៅប្រទេស B គឺជាមធ្យោបាយដ៏ពេញនិយមបំផុតក្នុងការរកប្រាក់ចំណូលពីទេសចរណ៍។ ក្នុងឱកាសដើរកម្សាន្តបែបនេះអ្នកអាចចំណាយលុយតិចតួចទិញរបស់របរមួយចំនួនពីបរទេស ដើម្បីយកលក់ក្នុងស្រុក ឬក៏យកទំនិញក្នុងស្រុកទៅលក់នៅបរទេសក៏បាន។ ទោះជាយ៉ាងណាប្រសិនបើអ្នកលក់ខ្នាតធំវាអាចចំណាយប្រាក់ច្រើនដែលតម្រូវឱ្យអ្នកបង់ពន្ធ ដូច្នេះយល់ល្អអ្នកគួរលក់ទំនិញតិចតួចបានហើយព្រោះមិនចាំបាច់បង់ពន្ធនៅអាកាសយានដ្ឋានទេ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiq8va0QnQaZhbyb-wzTe-aXfyyvih_Oxj2-Oq5upy4fJQh4unjzJLX5CZI3S401e9s4WDa7vd7XUwsGHMAv-silfvkILbXut4NN5EfQNEbzQ3QRFpMSlssM4cXXRhVDywSY04aFD3xrzSRcQaKrEVcFGcvGsn8JV0cDw7KjQGGNizJdYAy-FWiKC6FmU/s981/photo_2024-05-10_14-16-58.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjR5RwIvwoenIFLyAMAOYr_c05LnpV2AEdz8fJBBjjp70CWY6NRkFIrqgf5MVCi3qqom7SSl4_wCUWlU_pn_21uMpV-2pnOqZYzu-i7CiaY-A2NrhgcA6wz2KWLU1ckxISGBzJB8jccYCyj_MyJLBb3iUNk5IKesEQkJZ6FOyCh8JTtJ5FDIlpn008-eXs/s786/photo_2024-05-10_14-17-00.jpg