កំពុងរីករាយផ្អែមល្អែមជាមួយគូស្នេហ៍ថ្មីអ្នកនាង ដេននីក្វាន់ អតីតតារាស្រីស៊ិ.ចស៊ី និងត្រូវជាម្តាយរបស់ល្អហួស បានបង្ហោះពាក្យលេងសើចនៅលើបណ្តាញសង្គមជាមួយ ចោមចាន់ ហៅ ឡាំងយ៉ង ត្រូវបានអ្នកលេងបណ្តាញសង្គមចូលបញ្ចេញមតិឱ្យរៀបការសិនទុកមុខមាត់ឱ្យកូនស្រី ខណៈរូបនាងបានឆ្លើយតបវិញយ៉ាងចាស់ដៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIH1ihoNMArF_QSzU4-2J_cl7WExRcpYKGIL7maKR2EHtrkPzWHW1TawhqQhr6umiP6t6bLYBogOF1sWebbteC4q3tr45vV8DFTpAVL5s01D59tOS8d6IMYRZXL0QgwqBHtxolaoK0u99uHTts4VPCX9msO7N_NfHEBlPdegOFMA-5Urn8r6X5hRqNSzk/s2048/image_2024-05-09_13-29-26.png

រយៈពេលចុងក្រោយនេះអ្នកនាង ដេននីក្វាន់ បានបង្ហោះរូបភាពផ្អែមល្អែមជាបន្តបន្ទាប់នៅលើបណ្តាញសង្គមជាមួយគូស្នេហ៍ថ្មីប៉ុន្តែនាងមិនទាន់បើកបង្ហាញមុខមាត់បុរសនោះជាសាធារណៈនៅឡើយទេ។ កំពុងរីករាយជាមួយគូស្នេហ៍ថ្មីនេះដែរអ្នកនាង ចោមចាន់ ត្រូវជាបងស្រីរបស់អ្នកនាង ដេននីក្វាន់ បានបង្ហោះពាក្យសម្តីលេងសើចឆ្លើយឆ្លងគ្នាទៅវិញទៅមក ប៉ុន្តែគេសង្កេតឃើញថាមានអ្នកបញ្ចេញមតិឱ្យទុកមុខមាត់ឱ្យកូនស្រី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4AXtQLXZrmbj7PENT8GyMr4I8hN8l4-DIfTbuHahzx0B5BE399WQPjnah_TOk713xyrz_PO2vHEpeXMPUyTWdN7yriX2_jiY-uTggfWIa9pm1Z5TeiqDdVuDx4YqGQdkfx4dUweh8qC4lhIyXHkRuAKxH6Sd3SGPCcU_8pXUg4Ytdj6GbJHC99__zCjA/s2048/image_2024-05-09_13-29-15.png

នៅថ្ងៃទី៩ ឧសភា នេះ ចោមចាន់ ហៅ ឡាំយ៉ង បានបង្ហោះថា «ដេនី តាំងពីបានប្រុសក្មេងដេកយូរៗម្ល៉េស គេធ្វើអី អត់យល់ទេ មេឃត្រជាក់ៗចឹង មិចម៉ាទេ ណ៎ដេន នីអើយជួយតបឆាតផង » ខណៈម្តាយល្អហួស បានស៊ែរនិងតបវិញថា «ថាកំពុងតែរវល់ស្អំពន្លៃ»។ ការឆ្លើយឆ្លើយរបស់អ្នកទាំងពីរត្រូវបានអ្នកលេងបណ្តាញសង្គមចូលទៅខម្មិនដាក់ថា «ការសិនទៅចែ ទុកមុខមាត់ឱ្យកូនស្រី និងក៏ដើម្បីចំណងស្នេហ៍មានតម្លៃហើយរឹងមាំជាងមុនៗ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2wrYjEGl7ZeZXZ4FGqISQmunhyWd2gGhue6x1jea5tYMSxecV9qa4YSaZk7IKokxuwvb7NRW9KcNSX3uXlihdqytJbD4IDk0ZQOw-_kzPqXabL0uycHEggc8strtU4SjFwWaShKZHWJPYVewa_iXtjBn1JQPzCdfS7X52CUyzXSV51snuKvWME3dNd1w/s2048/image_2024-05-09_13-29-28.png

មតិនេះត្រូវបាន ដេននីក្វាន់ វាយបកវិញថា «ខ្ញុំដូចមិនទាន់បានទៅធ្វើរឿងថោកទាបអីទេ? ហើយមិចនិយាយចឹង? គ្រាន់តែមានជីវិតគូថ្មី ប៉ះពាល់កិត្តិយសកូនស្រីខ្ញុំ? ត្រូវចាំខ្ញុំជាស្រី្តមេម៉ាយ ធ្លាប់ការម្តងហើយ ហើយលើកនេះរៀបការឬមិនរៀបការវាមិនសំខាន់ទេ មនុស្សខ្លះការហើយមួយខែលែងលះគ្នាក៏មាន ដែលសំខាន់នៅលើចិត្តមនុស្សទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzwzdg0sqPT2eCp46mEvg3DaDfxQ9jmKTNBu699axS1QsqiIwHInG04kp5y0eo475cWk2qYsuRviixD_m7Qa7EQ5MMH7HBOk09394ErUqHPWT1zeEbbUZFsCuoqZqrEJGxqYlnmeWRCgwzBKBmMCM9Vb0Hpat6CIsOqb2dhRFrkz0uRPhoMbNE6BOf2T0/s2048/image_2024-05-09_13-29-11.png

គួរបញ្ជាក់ផងដែរថា អ្នកនាង ដេននីក្វាន់ គឺជាអតីតតារាស្រីស៊ិចស៊ីមួយរូបដែលពេលនេះក្លាយជាអ្នកជំនួញអនឡាញ និងរស់នៅជាមួយជីវិតស៊ីវិល័យ។ បច្ចុប្បន្នអ្នកនាងមានកូនស្រី២នាក់ ដែលកូនច្បងគឺជា ល្អហួស ៕