Jennie សមាជិកក្រុម BLACKPINK បានបង្ហាញភាពស្រស់ស្អាតរបស់ខ្លួន និងសម្បូរបែបរបស់នាងម្តងទៀត បន្ទាប់ពីត្រូវបានគេបញ្ជាក់ថានាងរស់នៅក្នុងអចលនទ្រព្យតម្លៃរាប់លានដុល្លារក្នុងទីក្រុងសេអ៊ូល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXHQQggEg_QsA1Mm4PUuegDmZJf13aI2Y6mfNRNGSiG20vZQb55WRY7QfejDtGj0zaZIYFU0C3gYxLe2DWRp5ICzjAijwc5WDH9vBLzIz1PmHJhqMVdZJ73ouwQb0vLfA-iP1LL8ptLn8BLWA4CRixiZ_pAC7ceih79UVb4XwJxZoNHYBpO0F6xvHvR0c/s1280/photo_2024-05-09_16-27-28.jpg

អ្នកគាំទ្រ K-pop ដឹងយ៉ាងច្បាស់ថា Jennie គឺជាតារាដែលមានជាងគេមួយរូបនៅក្នុងប្រទេសកូរ៉េខាងត្បូង។ ជាមួយនឹងឋានៈរបស់នាងជាតារាល្បីក្នុងបញ្ជី A Jennie រកប្រាក់មិនត្រឹមតែបានមកពីតន្ត្រីទោល និងជាក្រុមប៉ុណ្ណោះទេ ប៉ុន្តែសមាជិក BLACKPINK រូបនេះបានមកពីកិច្ចព្រមព្រៀងម៉ាកយីហោល្បីៗលំដាប់ពិភពលោកដូចគ្នា។ តារាចម្រៀងរូបនេះទទួលបានប្រាក់រាប់ពាន់លានវ៉ុន ហើយនេះជាភស្តុតាងនៃការខិតខំប្រឹងប្រែងរបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtUh5-lTN17eYiPx4zlhryl2JNhs5N1GiSNA9fPtKi8kPv2KrCGha4ix2aTDwAstvUMJPPNM1rBLz9LpUyWDfcPj0H_9ZJyJFFZk1LHuZiEo9DsWA38rftkrk3yG-2hXcnseI_43EA1GfGkf7QHAkFcrN6ttZOTiotZvxcpz6LyNS8_rRw1uPnZd07Yj4/s630/image_2024-05-09_16-08-58.png

នៅថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០២៤ វគ្គទាំងអស់នៃស៊េរីដើមរបស់ Netflix គឺ «Super Rich in Korea»បានចាក់ផ្សាយ។ ស៊េរីនេះបន្តពីជីវិតរបស់ជនបរទេសដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភដែលរស់នៅយ៉ាងអភិជននៅក្នុងប្រទេសកូរ៉េខាងត្បូង។ វីដេអូនេះផ្តល់ឱ្យអ្នកទស្សនាឃើញទិដ្ឋភាពខាងក្នុងនៃការរស់នៅយ៉ាងស៊ីវិល័យ។ក្នុងអំឡុងពេលកម្មវិធីនេះ គេឃើញមនុស្សម្នាក់កំពុងសម្លឹងមើលអចលនទ្រព្យក្នុងប្រទេសកូរ៉េខាងត្បូង។ កន្លែងមួយនោះគឺអាផាតមិនប្រណីត La TERRASSE Hannam ដែលអាចមើលឃើញទន្លេ Han ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPRp6_8GOPMKhcqQMPgTOl755xzjjsMLpnvM6khoQS1gKWAsQ-YwDUEtvK5pADd9xslZvnYcYOA4YWjg9_YSaoxfkf3TMHih180upHylOaP-NSSaKFjaYHh1Zc3GYjTqzbJN5W018Ticg5vsHG_7CTQFS0ooFFIbU9RiFzKN77J4DEmnZf60dRsAOAsu8/s728/image_2024-05-09_16-08-58%20(2).png

នៅពេលដែលពួកគេដើរជុំវិញអចលនទ្រព្យ និងជជែកគ្នានោះ ត្រូវបានបង្ហាញដោយភ្នាក់ងារអចលនទ្រព្យថា Jennie សមាជិកក្រុម BLACKPINK ក៏រស់នៅទីនេះផងដែរ។

ត្រឡប់ទៅខែវិច្ឆិកា ឆ្នាំ២០២៣ មានសេចក្តីរាយការណ៍ថាម្ចាស់បទ «You & Me» បានចំណាយប្រាក់យ៉ាងច្រើនពាន់លានវ៉ុន ដែលស្មើនឹង ជាង៣.៦លានដុល្លារសម្រាប់អាផាតមិន។ Jennie ត្រូវបានគេរាយការណ៍ថាបានចំណាយសម្រាប់ទ្រព្យសម្បត្តិរបស់នាងជាសាច់ប្រាក់ដោយមិនមានប្រាក់កម្ចីពីធនាគារណាមួយឡើយ។ អាផាតមិនរបស់នាងមានបន្ទប់គេងចំនួន ៥និងបន្ទប់ទឹកចំនួន ៣ ដែលមានទំហំរស់នៅសរុប ២២៣.៩៧ ម៉ែត្រការ៉េ។ តារាK-Pop ល្បីឈ្មោះរូបនេះបានចាប់ផ្តើមដំណើរការទិញអាផាតមិនដ៏ប្រណីតក្នុងខែកុម្ភៈ ឆ្នាំ ២០២១ ដោយដំបូងឡើយនាងបានកក់ប្រាក់ចំនួន១០% ប្រហែលជាង៣៦ម៉ឺនដុល្លារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzEECLdAyqCG36oL1u4moisR90y97xZ0O0k5Cu68B3cMYNH-yaVEuvTvT91sE1_-5upOtbS4gizDgvHcaJw5tmx6d9vnJPN-TV0mSj92HomSVQkPMSIjyS5N-63a-oOzq9dYpZTd1396eIHifSonplC0mtBW0C4zUiy_piaCBIZP99-qsJl0TtLBr6XWI/s1024/image_2024-05-09_16-08-57.png
La TERRASSE មានទីតាំងស្ថិតនៅក្នុងទីក្រុង Hannam ហើយត្រូវបានគេស្គាល់ថាជាកន្លែងដែលមានតម្លៃថ្លៃបំផុតសម្រាប់ការរស់នៅ។ តារាសម្តែង Lee Jong Suk ក៏មានអចលនទ្រព្យនៅនេះផងដែរ។

ជាការពិតណាស់ Jennie មិនមែនជាសមាជិក BLACKPINK តែម្នាក់គត់ដែលត្រូវបានគេបញ្ជាក់ថានឹងទិញអចលនទ្រព្យថ្លៃៗនោះទេ ក្នុងនោះក៏មាន Lisa ដូចគ្នាដែលបានទិញលំនៅដ្ឋានរស់នៅថ្លៃៗតម្លៃរាប់លានដុល្លារដូចគ្នា៕