បរទេស៖ Atlantis The Royal គឺជាសណ្ឋាគារលំដាប់ជាន់ខ្ពស់ដ៏ល្អប្រណិតនៅមជ្ឈិមបូព៌ាស្ថិតក្នុងទីក្រុងឌូបៃ ដែលសម្ភារៈនៅទីនោះដូចជា ក្រាស់សិតសក់ ច្រាសដុសធ្មេញ ឡាម និងរបស់របរផ្សេងទៀតសុទ្ធតែស្រោបដោយមាសទាំងអស់។
សណ្ឋាគារនេះបានបើកដំណើរការដំបូងនៅឆ្នាំ ២០២៣ បើគិតមកដល់បច្ចុប្បន្នគឺមានរយៈពេលមួយឆ្នាំហើយ។ យោងតាម CNN ទោះបីជាសណ្ឋាគារនេះស្ថិតក្នុងចំណាត់ថ្នាក់ចុងក្រោយគេបង្អស់នៅក្នុងបញ្ជីសណ្ឋាគារល្អបំផុតទាំង ៥០ របស់ពិភពលោកក៏ដោយ ក៏សណ្ឋាគារនេះនៅតែជាទីចាប់អារម្មណ៍របស់ភ្ញៀវទេសចរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgINqeAlsf_QT8z8Scs5z_nEUe3AiD1Zvq7nBMVfX2vf4PPeldQbfuEnoZSLKHWXfxPDv_xjuzjXFkEzNa5QyDLTgWjKDogpDALOG1EBdsrsBqtkLCASbOAqzhvQ7RUm6gi9BSM7DpGEA42tNR2VLOP_5rXFXdN27Zm2pfbnnSZwqi1vRE-NFxqwYu8aNU/s2000/17._atlantistheroyal-poolampbeach-cloud22infinitypoolaerial.jpg

សណ្ឋាគារ Atlantis The Royal មានគ្រឿងបរិក្ខារដែលស្របដោយមាសក្នុង ៧៥៩ បន្ទប់ និងមានបន្ទប់ស្ប៉ាដ៏ធំមួយទំហំ ៣,០០០ ម៉ែត្រការ៉េ ផ្តល់ជូននូវការតុបតែងមុខមាស និងការម៉ាស្សាម៉ោងមាសជាមួយនឹងថ្មភ្នំភ្លើងដែលជ្រលក់ពណ៌មាស និងប្រេងក្រអូបដែលធ្វើពីមាសដើម្បីព្យាបាលភ្ញៀវ។ លើសពីនេះសណ្ឋាគារក៏មានអាងហែលទឹកចំនួន ៩០ ហើយកន្លែងពិសេសបំផុតមួយគឺអាងហែលទឹកគ្មានដែនកំណត់នៅជាន់ទី ២២ ដែលមានកៅអីសម្រាប់កម្តៅថ្ងៃ និងប៉ារ៉ាសុលម៉ាក D&G ដែលផ្តល់ឱ្យអ្នកទស្សនានូវទិដ្ឋភាពដ៏ធំទូលាយនៃតំបន់ Palm Island ដ៏ល្បីល្បាញ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEis9EpqkuDYBLRuauW2q_3nTuUTiKV1dIbpitGxi9Sbteol3bvky79v-xJwDKU5VMUiYG7wwhJzlsDuLy2_7Rj6OYxuhOBDYaNGjeYEWt8n43a0VQNmbPf8iB7xG2CBr3-3Xr9O4QjajjeaJ_DXQkrG36TpnWBfvduEPU_HrrMl_q8q9HjU6TfLFdmyg7Y/s1800/1920_cloud22-poolloungers.jpg

ដូច្នេះភ្ញៀវអាចហែលទឹកបណ្តើរពិសាស្រាក្រឡុកបណ្តើរ និងអាហារសម្រន់ដូចជា caviar bruschetta នៅរបារក្បែរនោះ។ នៅទីនោះក៏មានអាងហែលទឹកមួយទៀតដែលមើលទៅលើឈូងសមុទ្រអារ៉ាប់ និងកាបាណាឯកជនសម្រាប់ភ្ញៀវសម្រាកលំហែកាយផងដែរ។ នៅជាន់ទី ២២ ក៏ជាអាផាតមិន VIP ដែលធ្លាប់ជួលដោយកំពូលតារាម៉ូដែល Kendall Jenner ដើម្បីរៀបចំពិធីជប់លៀងសម្ពោធម៉ាកយីហោផ្ទាល់ខ្លួនរបស់នាង ជាមួយនឹងអាងហែលទឹកដ៏ប្រណិត កន្លែងអង្គុយពីរ និងអាងងូតទឹកក្រោមកញ្ចក់។ នៅក្នុងវីឡា និងបន្ទប់ស្ទីលដ៏ល្បីរបស់រមណីយដ្ឋាន ភ្ញៀវក៏អាចរីករាយជាមួយអាងហែលទឹករាបស្មើរឯកជនរហូតដល់ជាន់ទី ៤៣ ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLLwFZx3V2V7KhSghEe_obRqex0TUYaiYfrX__ZEvZIIvhZONhkzRjG8bk_onqAAtJIM6k50LISBrc8RgLNg5EAqU4i8DCZu-bTa-3QU_2Fa2KCrQhrCfj932KnZc4-_wO-9-qW-MsvFF1jQM-HkmvWC5SZuTBs9Wrm9Ps7GfFonARMIMaiNPlKjXXr1s/s4410/240422121042-14-atlantis-royal-dubai.jpg

តំណាងសណ្ឋាគារបាននិយាយថា រមណីយដ្ឋានភាគច្រើនតែងតែត្រូវបានសាងសង់ដោយផ្ដេក ខណៈដែល Atlantis ត្រូវបានសាងសង់បញ្ឈរ ដោយបង្កើតនូវលក្ខណៈពិសេសមួយ ដែលភ្ញៀវទេសចរអាចរីករាយនឹងទិដ្ឋភាពដ៏ធំទូលាយនៃកោះ Co និងផ្ទៃមេឃនៃកោះឌូបៃ។ ទន្ទឹមនឹងនេះដែរ ដោយសារមានទីតាំងនៅកម្ពស់ដ៏លេចធ្លោ បន្ទប់ផ្តល់ឱ្យអ្នកទស្សនានូវភាពឯកជនដ៏កម្រ។ សណ្ឋាគារនេះមានអាងចិញ្ចឹមត្រីបញ្ឈរពីជាន់ទៅពិដានចំនួន ៣ ដែលពោរពេញទៅដោយជីវិតសត្វសមុទ្រចំនួន ៧,២០០ ប្រភេទ។ ហើយអ្វីដែលពិសេសនោះភ្ញៀវក៏នឹងទទួលបានការដឹកជញ្ជូនតាមអាកាសយានដ្ឋានដោយឥតគិតថ្លៃ ផលិតផលពីម៉ាក Graff និង Valentino ក៏នឹងត្រូវបាននាំយកមកក្នុងបន្ទប់សម្រាប់ភ្ញៀវដើម្បីទទួលបានបទពិសោធន៍ទិញទំនិញឯកជនផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXh35Qn8Zz8nvZsvMPFUF8ramwZC_QbSGv14TIf-sghsq3ogVQUPI2C2amvwN-5cMUpLtkD7BzAzAnxs_W_TaoPs3qBNxue1D_Buylp2O5e6LAFNMHiumXuPLZUtKCdrKHUUwQI0wXYke-k25eSQMrmreNbBMW8Krzy6C4SzISP7EPdxUkPBmXhvpeHZg/s1200/atlantis-the-royal-bookings.jpg

មេចុងភៅល្បីឈ្មោះមកពីភោជនីយដ្ឋានរបស់សណ្ឋាគារនឹងធ្វើម្ហូបសម្រាប់ភ្ញៀវនៅក្នុងផ្ទះបាយឯកជន ដោយមានសេវាកម្មមេចុងភៅ និងអ្នកក្រឡុកស្រាតែងតែត្រៀមខ្លួនធ្វើតាមរាល់សំណើរបស់ភ្ញៀវ ២៤/៧ ផងដែរ។ គួរបញ្ជាក់ដែរថាសម្រាប់តម្លៃបន្ទប់សណ្ឋាគារនៅទីនោះមានចាប់ពី ១,៣០០ ដុល្លារក្នុងរដូវកាលខ្ពស់ និង ១០០,០០០ ដុល្លារសម្រាប់ផ្ទះពិសេសមួយ៕