វីដេអូចែកចាយពីបណ្តាញសង្គម X ដោយគណនីមួយមានឈ្មោះថា Bin Xie កាលពីថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២៤នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីគ្រួសារកំពូលជនចិន បាននឹងកំពុងធ្វើពិធីបញ្ចុះស.ពសាច់ញាតិរបស់ខ្លួនយ៉ាងមហោឡារិក ប៉ុន្តែបែរជាជួបនូវឧបទ្ទ.វហេតុដ៏រន្ធ.ត់មួយនឹកស្មានមិនដល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaxLAbGIamJ3VTuvwgdgiy5SJHvHkn4H0_oKJIJ1DN3d4t81OWl8Dr-acjarerj9akpqmTLESIS_YN0QWhYMwNHCWkT2OZec5AUQuHNEzghOXTPLmKqdlfYt3LI_IwqE8XYQhsvDwTDy7rO3XZDA2JPFfGO6t0BKmdRNtATx2-AJ8NWnPX9wEwJJoKAQ8/s459/Screenshot%202024-05-09%20133312.png

តាមរយៈវីដេអូ គ្រួសារមួយទំនងជាកំពូលអភិជន ជាខ្សែស្រឡាយចិន (មិនបានបញ្ជាក់ទីតាំង) បានប្រារព្ធពិធីបញ្ចុះសពសាច់ញាតិពួកគេ ដែលពិធីនោះទៀតសោតបានរៀបចំឡើងយ៉ាងអធិកអធមបំផុត។ អ្វីដែលកាន់តែពិសេស សូម្បីតែជាផ្នូរសពដែលកប់នៅក្នុងដីសោះ ក៏បានសាងសង់សំណង់ជញ្ជាំងទប់ដី សម្រាប់ផ្ទុកមឈូសផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnk8eCwWJYKTzcsW1jFqNEKo1pw3taOFFQCF6CNrtNawm2pvcg8RiR6CVxfWtVegC2N0l76qdeZA4O6_MREyxN45vX8XzouTYHEQgbM17bcATBLuSfnXcQFOB3LRKYIisEfQKbpjhzW6Bkd44vX4iQM-x_M-G737g2hyphenhyphen0dfk_0TsM3wXxB8oT5EDsJOAU/s936/Screenshot%202024-05-09%20154432.png

កម្មវិធីប្រព្រឹត្តិទៅដោយរលូនស្ទើរតែរួចរាល់ទៅហើយ ប៉ុន្តែជាអកុសល បែរជាជួបរឿងមួយនឹកស្មានមិនដល់ ខណៈពេលដែលកំពុងយកមឈូសសពបញ្ចូលទៅក្នុងផ្នូរ ស្រាប់តែឧបទ្ទវហេតុមួយកើតឡើង គឺបាក់ស្រុតជញ្ជាំងថ្មនិងដីខាងលើ សង្កត់ទៅលើមនុស្សប្រមាណ៥នាក់ ដែលកំពុងតែស្ថិតនៅខាងក្រោម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilznJNVkbwYyHDjOcmXj2W10pfcy_WEbGnWrThLrHHAwWJG9UT8rVpdL-3vaRaYLdKe0FLvTNzMpLe5kJ-siG3UIXwk0gbffvYX3BeDW7GJbksh5a0kBBjAnNODkQrmQq7fi5cij_HJZ9FQh3JPelDPSydIoz8T9MUrPcPde5hChMu_f6JaHcy1BHEIQc/s943/Screenshot%202024-05-09%20154455.png

ទោះជាយ៉ាងណា សម្រាប់មូលហេតុពិតប្រាកដយ៉ាងណា នូវតែមិនទាន់ការបញ្ជាក់នៅឡើយនោះទេ។ ជាមួយគ្នានេះ មហាជនជាច្រើនក៏បានចូលទៅបញ្ចេញមតិ ដោយអ្នកខ្លះក៏បានចូលទៅបញ្ចេញមតិថា «មិនមែនមកពីជាងទេបង មកពីខុសស្តង់ដារ សំណង់ជញ្ជាំងទប់ដីមិនអាចយកអិដ្ឋមកទប់ដីបានទេ ត្រូវការបេតុងមានសរសៃដែក»។ អ្នកខ្លះថា «មនុស្សស្លាប់ហើយ ធ្វើអញ្ចឹងបានប្រយោជន៍អ្វីទៅ ខ្មោចមិនសប្បាយចិត្តទេ ទើបដីស្រុតបែបហ្នឹង»។ អ្នកខ្លះថា «កប់ទាំងអស់តែម្តង»។ អ្នកខ្លះថា «មកពីហុងស៊ុយពេក»ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTQLjHO3I7jcMCDI9LYwAE97_AsYkBz18CTFe5HjkSYVjDePpUWOAj6LLN73JnW1yN3R9m9pDnFLZbGoOXHr7n0-f7i2T129m4wAPi0eQpvOSPBLaZFK8kvA59SgWKsgh3nzqwP_myDuShyphenhyphenv2BvI_T5CXgrsATWRGKfk4m7mS-2ZxvK90SdlyuDCtN-hQ/s928/Screenshot%202024-05-09%20154517.png

គួរបញ្ជាក់ថា ទំនៀមទម្លាប់របស់ជនជាតិចិន ក៏ដូចជាខ្សែស្រឡាយកាត់ចិន បន្ទាប់ពីសមាជិកនៃក្រុមគ្រួសាររបស់ខ្លួនបានចែកឋានទៅ គេតែងប្រារព្ធពិធីបុណ្យសពជាធម្មតាមានរយៈពេល៧ថ្ងៃ និងចន្លោះពី៧ថ្ងៃ ដល់ ១០០ថ្ងៃជាថ្ងៃកាន់ទុក្ខ។ ក្នុងពិធីបុណ្យសព ក៏មានប្រារព្ធពិធីសូត្រមន្ត ព្រមជាមួយនឹងការគោរពបូជាផ្សេងៗ។ បន្ថែមពីនេះ គេនឹងដង្ហែរសពអ្នកស្លាប់ទៅកាន់ទីកន្លែងបូជា ឬទីបញ្ចុះសព ដើម្បីកប់បុព្វបុរសពួកគេនៅទីនោះ ក៏ដូចជាតែងមានការគោរពប្រតិបត្តិជារៀងរាល់ឆ្នាំមិនដែលខកខាននោះទេ ជាក់ស្តែងគឺពិធីឆេងម៉េង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQ6PgQkcWi-zyVvsbTER77c3e0bQL9KpSTqktJ7gNkTKMCzTjIGUQURu8TE_ivnl8xlYbq0oSg8c3pVfMIsmkP7BJ-4GF7cBo9-wHzgcUweKuzcWzgJGsJkATwQt_-6VNVxYIJarNp-weRKznUWZjbgdpqkZ0-HINU5jDTF0SKFTKR69EM-GB7JiyjjNc/s946/Screenshot%202024-05-09%20154546.png