នៅមួយរយៈចុងក្រោយនេះ គេឃើញមានចលនាយ៉ាងផុសផុលអំពីការដាក់ស៊ុម(FRAME) នៅលើបណ្តាញសង្គមដើម្បីបង្ហាញពីការគាំទ្រគម្រោងប្រវត្តិសាស្ត្រ “ព្រែកជីកហ្វូណនតេជោ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwSOrY2zUJZWbEr63mdMDpa0rhpUbz6SQ6bN_cYzI-adbyxweqARt1y2NMWou5-xtYW_AnnE3ye6ISR4Cyw4cnEL4Vqjfmuaak1OccC3msCTo648e5-Zx3WiHJRPqGW7D7mD9O2KDzidpJyS3PVlyMmhNfbj9I2W52k5KAeWPoS5JOhzCGcgEs8JOnFZg/s1280/440933253_1035287194630007_3037943373963277915_n.jpg

ការបំផុសចលនានេះ គេឃើញមានការចូលរួមពីស្ថាប័នរដ្ឋ និងប្រជាពលរដ្ឋជាច្រើន មិនថានៅក្នុងស្រុក ឬក្រៅស្រុកនោះទេ ដោយពួកគេនាំគ្នាដាក់ស៊ុម(FRAME) “យើងគាំទ្រព្រែកជីកហ្វូណនតេជោ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHiwIlySf6MSE-OH0jhI7V01qrK3WhtTqs3bRiaCqcwLH6wrbUCDTRn8nKZkUvEZPoK6ZG4HwKKUBmH2S0ii3mTXZw4HjsAOLXsMN-AOaSniLwAm6D56VJnz1c-Lnc1KhA-_y7Sznp-93V3WwqyM-G4iObgs07zsNs_Xzt07Bgon7LMuA1iwG-OgXKMyE/s1032/663b0f451dc93.jpg

ដោយឡែក សម្រាប់បងប្អូនប្រជាពលរដ្ឋមានបំណងចង់ដាក់ស៊ុម(Frame) បង្ហាញពីការគាំទ្រគម្រោងប្រវត្តិសាស្ត្រ “ព្រែកជីកហ្វូណនតេជោ” បងប្អូនអាចចូលរួមប្រើប្រាស់ទម្រង់ Facebook, TikTok ឬ Twitter(X) Frame លេី Profile Picture ទាំងអស់គ្នាបាន តាមវិធីដូចខាងក្រោម៖

របៀបបង្កេីត Profile Picture Frame៖
1> ចូលទៅកាន់តំណភ្ជាប់ https://twb.nz/funantechompwt
2> ចុចពាក្យ “Choose a Photo”
3> ជ្រើសរើសរូបភាពរបស់លោកអ្នក
4> ចុចពាក្យ “Download”
5> ចុចពាក្យ Done រួចជ្រើសរើសយកពាក្យ “Save Image”
6> យករូបភាពដែលបាន Save រួច upload ក្នុង Facebook, TikTok ឬ Twitter(X) ដើម្បីដូរ Profile Picture ជាការស្រេច។

គួរបញ្ជាក់ថា ព្រែកជីកហ្វូណនតេជោ មានប្រវែង ១៨០គីឡូ ម៉ែត្រ ចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯក នៃទន្លេបាសាក់ ចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្ត ៤ រួមមាន៖ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រជាជនសរុបប្រមាណ ១,៦លាននាក់ រស់នៅអមសងខាងផ្លូវទឹកនេះ៕

 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiT8rsU2Z_u8TslcEEUz7ptUQmPxItA0LqG6FnBVHNzlg1HKfI_Swurl2uFArXTUmISV7Cm5b5PcklJeaVryAqZFVrB_T9UfCVXkCjSDqEQLm5zs-77cTuNHRRrV1ay1KCOqiqRBdPwwVZh2_StvdvlLCyYlbyBfvfle7pK51cnVeOR9L5pt5gc3pFVejs/s1280/maxresdefault.jpg