សហរដ្ឋអាមេរិក៖ អ្នកផលិតមាតិការដ៏ល្បីល្បាញរបស់ពិភពលោក MrBeast បានប្រកាសចែករថយន្ត Tesla ចំនួន ២៦ គ្រឿងដល់អ្នកគាំទ្ររបស់គាត់ដោយឥតគិតថ្លៃ ក្នុងថ្ងៃខួបកំណើតគម្រប់ ២៦ ឆ្នាំរបស់ខ្លួន។
លោក Jimmy Donaldson ដែលត្រូវបានគេស្គាល់ថា MrBeast បានប្រកាសពីការផ្តល់ជូននេះនៅលើ Instagram និងបណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងទៀតរបស់គាត់កាលពីថ្ងៃទី ៧ ខែឧសភា (ដែលត្រូវនឹងថ្ងៃទី៨ ខែឧសភាពក្នុងប្រទេសកម្ពុជា)។ នៅក្នុងការបង្ហោះនោះបានបង្ហាញឱ្យឃើញថា YouTuber ដ៏មានឥទ្ធិពលម្នាក់នេះបានឈរជាមួយឡានទំនើបៗជាច្រើន ដោយក្នុងនោះមានរថយន្ត Tesla Model 3s ចំនួន ២៥ គ្រឿង ដែលរថយន្តនេះមួយគ្រឿងមានតម្លៃ ៣៩,០០០ ដុល្លារអាមេរិក និងរថយន្ត Pickup Cybertruck ១ គ្រឿង ដែលជារង្វាន់ដ៏ធំបំផុតមានតម្លៃ ១២០,០០០ ដុល្លារអាមេរិក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgo5xJlQlhMadnpFPOUchxtP4q3bC49atYFrMyMB6FXQKvQq7Y3efNJzSr1niZKMUE89-_hgtNC2BTsPVInoS2Ti1dKZ9RJ1YCDvfYuNY3PnAGnjYjnCxEpzoKeaxpDOEIRlUawhuGiNZ8DKo99sU5vVa2PIFwsp8kxHz3nkTPFWbStACmTbY_0PpYsJI/s4955/107362612-1705955518431-gettyimages-1247748364-AFP_33AK2JG.jpeg

លោក Donaldson កើតនៅថ្ងៃទី ៧ ខែឧសភា ឆ្នាំ១៩៩៨ ដែលបច្ចុប្បន្នគាត់មានអាយុ ២៦ ឆ្នាំហើយ។ ដើម្បីអបអរថ្ងៃខួបកំណើតរបស់គាត់ YouTuber ម្នាក់នេះបាននិយាយថាគាត់នឹងផ្តល់រថយន្ត Tesla ចំនួន ២៦ គ្រឿងដល់អ្នកគាំទ្រជាមួយលក្ខខណ្ឌដ៏ងាយស្រួលបំផុត។
ដូច្នេះដើម្បីឈ្នះរង្វាន់រថយន្តទាំងនេះ MrBeast បាននិយាយថា សម្រាប់លក្ខខណ្ឌគឺអ្នកគាំទ្រគ្រាន់តែបញ្ចេញមតិអ្វីមួយនៅលើ Instagram របស់គាត់ ហើយ Tag ឱ្យមិត្តភក្តិចំនួន ២ នាក់ឬច្រើនជាងនេះជាការស្រេច។ នោះគាត់នឹងជ្រើសរើសអ្នកឈ្នះចំនួន ២៦ នាក់ដោយចៃដន្យនៅក្នុងចំណោមអ្នកខំមិនទាំងនោះ។ MrBeast ក៏បានបន្តទៀតថា គាត់នឹងប្រកាសអ្នកដែលមានសំណាងឈ្នះរថយន្តនៅថ្ងៃទី១៤ ខែឧសភាខាងមុខនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDOw7yAYo9rqZDctxReX-LkSW-oDtV6v1-3cYCntqOkKbxGvNR7EDlvcDk4DenYli17vcp_Z2woTW4TsRL8SLpbV9B3_af-h3Oyq6JT0mIN-3ssJFurzsv55Uf7ncBaKEkyh_bihQ7OJVKkEqXmtUD3_BbSW6DcPti7IGHVj8PNUqwcKnub6uiKNgS_nc/s1080/Snapinsta.app_441396569_964681935207210_2865470393726769220_n_1080-1080x570.jpg

ទោះជាយ៉ាងណា MrBeast បានបន្ថែមថាការផ្តល់ជូននេះមានសម្រាប់តែអ្នករស់នៅក្នុងប្រទេសអាមេរិក អូស្ត្រាលី កាណាដា ឈីលី បារាំង អាល្លឺម៉ង់ ឥណ្ឌា ជប៉ុន ម៉ិកស៊ិក កូរ៉េខាងត្បូង និងចក្រភពអង់គ្លេសប៉ុណ្ណោះ ហើយអ្នកដែលមានសិទ្ធឈ្នះនោះគឺត្រូវតែមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ។ MrBeast ក៏បានបញ្ជាក់ផងដែរថា Tesla មិនបានឧបត្ថម្ភការផ្តល់ជូននេះទេ ហើយអ្នកមានសំណាងអាចជ្រើសរើសរវាងការទទួលបានរថយន្តក៏បាន ឬសាច់ប្រាក់ក៏បាន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioC1FfEWEF2XGDQDTnUgdwc1hrdvvsjDfmUOCygS2wIKtC7O-6z_-DHYIgYsKyoCJSSRjTVJxAAvh6jqmamU_9kumBkXoEaUIFFIUGqyOVdyyxzctAWbwzDSl6G2a6Ie5dTaonnF1URHByB4MVU_1mPr3ismFgjQXxgmwDQR6DNBAMpjfFpyzdBwYsPC8/s768/2024-tesla-cybertruck-115-65e8945de87ba.jpg