ប្រទេសជប៉ុន ៖ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ សារព័ត៌មាន AFP រាយការណ៍ថា Pasco Shikima Corporation ជាក្រុមហ៊ុនផលិតនំនៅប្រទេសជប៉ុន បានប្រកាសប្រមូលនំប៉័ងចំណិតឈ្មោះ Chojuku ស្មើជាង១សែនថង់ ដែលបានដាក់លក់លើទីផ្សារជប៉ុនមកវិញ ក្រោយពីរកឃើញសត្វកណ្តុរងា.ប់ ក្នុងថង់នំប៉័ងចំនួន២ថង់ ។

ក្រុមហ៊ុន Pasco Shikima បានត្រួតពិនិត្យរកមូលហេតុថា ហេតុអ្វីបានជាមានសត្វកណ្តុរងាប់ក្នុងថង់នំប៉័ង? តើវាចូលទៅដោយខ្លួនឯង ឬជាការធ្វេសប្រហែសក្នុងអំឡុងពេលផលិត ។ ប៉ុន្តែគេនៅតែពុំជ្រាបថា តើមានអតិថិជនណាខ្លះមានបញ្ហាសុខភាព ក្រោយពីបរិភោគនំប៉័ង Chojuku រួចហើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDpfVyrNf6E-On8UopxuHjBAfxaLSJ56e3Xf0tztIPdbPDth9zhYw5JbsKco6f6FpPTFO2rTOzUyp5lOAkyCGFdD6AP37PMWd_Obf2URlvliY9BdioC62zCHZjcFhSelHIb3c0Jm0gNMU9U4Ixm6hF0YrvcY3ISzQ6Ss-Fb-YIpoV6v04SXYrxUjvn5OU/s620/8.jpg

កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ថា ក្រុមហ៊ុនបានសុំទោសជាសាធារណៈ ដែលធ្វើឱ្យមានបញ្ហាដល់អតិថិជន ។ បន្ទាប់មក នៅថ្ងៃទី៨ ខែឧសភា ក្រុមហ៊ុននេះបញ្ជាក់ម្តងទៀតថា បានរកឃើញខ្មោចកណ្តុរខ្មៅនៅក្នុងថង់នំប៉័ង ចំនួន២ថង់ ។

ការប្រកាសប្រមូលនំប៉័ងចំណិតចំនួន១សែន៤ពាន់ថង់ ដែលបានដាក់លក់នៅតាមកោះធំៗរបស់ជប៉ុន គឺចាប់ពីទីក្រុងតូក្យូ រហូតដល់តំបន់អាអូម៉ូរ៉ូ ដែលស្ថិតនៅភាគខាងជើងប្រទេស ។ ក្រុមហ៊ុនបញ្ជាក់ថា នំប៉័ងចំណិតទាំងនេះបានផលិតនៅរោងចក្រក្នុងទីក្រុងតូក្យូ ហើយក្រោយជួបបញ្ហា រោងចក្របានផ្អាកការផលិតដើម្បីត្រួតពិនិត្យរកមូលហេតុ ។ ក្រុមហ៊ុននឹងពង្រឹងប្រព័ន្ធគ្រប់គ្រងគុណភាពនំចំណីឱ្យមានប្រសិទ្ធភាព ដើម្បីឱ្យប្រាកដចិត្តថា ហេតុការណ៍នេះនឹងមិនកើតឡើងទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8sSK-iMr92C2J368GO1Zi9yBxQyHB4K3u0dnjNyagYAg0ZQicjm7Mg2euuqefAcZQtnAyFH5i9o79IZQkKR03jWzo6ZsXRP-6FvXrppluKGZI-gcIAWt99pQGG3V2_cEXNJCLstrdTZk4BxDecN5STT7OEUcr2YahFZUdT0vUc49KyXCFLRKY9U8YnDk/s730/20240508165544_ogImage_24.png

ការប្រមូលចំណីអាហារពីទីផ្សារមកវិញកម្រកើតឡើងណាស់នៅជប៉ុន ខណៈប្រទេសនេះល្បីឈ្មោះរឿងការផលិតចំណីអាហារមានស្តង់ដារខ្ពស់ផ្នែកអនាម័យ និងយកចិត្តទុកដាក់ពីសុខភាពអ្នកបរិភោគ ។

ទោះយ៉ាងណា ករណីចំណីអាហារមានជាតិពុល ឬលាយឡំសត្វល្អិតធ្លាប់បានកើតឡើងរួចមកហើយនៅប្រទេសជប៉ុន ។ កាលពីឆ្នាំ២០២៣ ហាងលក់ទំនិញ 7-Eleven បានសុំទោសអតិថិជន និងប្រកាសប្រមូលចំណីអាហារមកវិញ ក្រោយរកឃើញសត្វកន្លាតក្នុងបាយ (គឺបាយដុំតូចៗលាយជាមួយបន្លែ និងខ្ចប់សារ៉ាយ) ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMCnxDb3JrtZnpnGV-nuUJSEQmI2PegxwhXcGTFbPlhGzpd2vv7GgEvFjyw9hxWJw0BD8LMDqiPMSQvaA1QJjq3dDj6w1v3UlHBdBXDOa55Wnpk03jwg1PH4sSXXm_ya6mwWU4ynX1xXc6VDiw5TbfG0CI_FhZ9zydBWFHlKbeAWG5ufHvAa9tg-nxpjQ/s800/download.jpg